ព័ត៌មានទាន់ហេតុការណ៍៖

Evertonដាក់តម្លៃខ្លួន១០០លានផោនដល់ខ្សែប្រយុទ្ធ Romelu Lukaku

ក្លិបEvertonកំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាខ្សែប្រយុទ្ធ Romelu Lukaku មិនឲ្យចាកចេញពីក្លិបនៅរដូវកាលក្រោយ ដោយដាក់តម្លៃខ្លួនកីឡាករ អន្តរជាតិបែលហ្សុិករូបនេះខ្ពស់​កប់ពពករហូតដល់ទៅ១០០លានផោន ។

ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ដែលកំពុងមានទម្រង់លេងល្អនៅ សល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតលេងឲ្យក្រុម Everton ប៉ុន្តែរូបគេបានបញ្ជាក់យ៉ាង ច្បាស់ថា ចង់ទៅលេងឲ្យក្លិបណាដែលមានកៅអីនៅក្នុងក្របខ័ណ្ឌ Champions League។​ទោះបីជាក្លិប Evertonខំបញ្ចុះបញ្ចូលយ៉ាងណាក៏ Lukaku មិនព្រមចុះកុងត្រាថ្មីឡើយ។

បច្ចុប្បន្នមានក្លិបអង់គ្លេស២គឺ Manchester United និង Chelsea កំពុងចាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធLukakuដែលរកបាន២៤គ្រាប់នៅក្នុងរដូវកាលនេះ។ ប៉ុន្តែពួកគេប្រហែលជានឹងត្រូវគិតសាជាថ្មីម្តងទៀតចំពោះតម្លៃខ្លួនខ្ពស់កប់ពពកដូច្នេះ ។

ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ៖

NKD-36x6_outline
Player Team
R. Lukaku Everton 24 0 8
H. Kane Tottenham 20 4 8
A. Sánchez Arsenal 19 2 9
S. Agüero Man City 17 3 10
Diego Costa Chelsea 17 0 8
Z. Ibrahimović Man Utd 17 2 8
D. Alli Tottenham 16 1 8
J. Defoe Sunderland 14 5 9
E. Hazard Chelsea 14 2 7
J. King Bournemouth 13 2 7
S. Mané Liverpool 13 0 6
C. Benteke Crystal Palace 12 2 5
Heung-Min Son Tottenham 12 0 2
Roberto Firmino Liverpool 11 0 5
Llorente Swansea 11 0 5