ព័ត៌មានទាន់ហេតុការណ៍៖

Facebook ផ្លូវការរបស់សម្តេចតេជោមានចំនួនអ្នកគាំទ្រ​ចូល​ចិត្ត​ និងតាមដាន​ ១០លាននាក់

ចែករំលែក៖

ភ្នំពេញ៖ Facebook ផ្លូវការរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចំនួនអ្នកគាំទ្រ​ចូល​ចិត្ត​ និងតាមដាន​ ១០លាននាក់ហើយ មកដល់ថ្ងៃទីថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ។

សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖

«នៅពេលនេះ​ គេហទំព័រ Facebook ផ្លូវការ​របស់ខ្ញុំមានចំនួនអ្នកគាំទ្រ​ចូល​ចិត្ត​ និងតាមដាន​ ១០លាននាក់ហើយ​ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨នេះ​។

តាមរយ: Facebook ខ្ញុំមានការទំនាក់ទំនងកាន់តែជិតស្និទ្ឋ​និងកក់ក្ដៅបំផុតជាមួយ​មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​ បងប្អូនប្រជាពលរដ្ន​ និងកូនក្មួយយុវជន​ ព្រមទាំងកូនក្មួយកម្មករ​ កម្មការិនីទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ​ តាមរយះ​ Facebook គឺខ្ញុំបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ​ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូនហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំ​ជូនបងប្អូន ប្រជាពលរដ្ឋ​ និងក្មួយៗរាល់ពេលកន្លងមកប្រកបដោយជោគជ័យ​ទៀតផង។

សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេស​កូនក្មួយ​យុវជន​ប្រើប្រាស់​ Facebook អោយមានប្រយោជន៍ ដល់ខ្លួនយើងផង​ និងដល់សង្គមផង​ជាមួយនឹងការទទូលខុសត្រូវខ្ពស់។

ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសរួមទាំងមិត្តភ័ក្តបរទេសទាំងអស់ដែលបានស្រឡាញ់រាប់អានរូបខ្ញុំ​ ព្រមទាំងបានគាំទ្រ​ Facebook ខ្ញុំ​រហូតបានកើនឡើងជាង១០លាននៅថ្ងៃនេះ​។

សូមជូនពរបងប្អូនជនរួមជាតិ​ និងអ្នកគាំទ្រទាំងអស់​ ជូនពរបង​ប្អូនជួបតែសេចក្ដីសុខ​ និងមានសំណាងល្អគ្រប់ៗគ្នា» ៕

 


ចែករំលែក៖