ព័ត៌មានទាន់ហេតុការណ៍៖

Fire tablet ស៊េរីថ្មីរបស់ Amazon មានកម្រាស់ស្តើងនិងលឿនជាងមុន

ក្រុមហ៊ុន Amazon នឹងចេញផ្សាយនិងបង្ហាញពី Fire HD tablet ថ្មីនៅចុងខែកញ្ញា ឬដើមខែតុលា។ វាគួរឱ្យភ្ញាក់ផ្អើលបន្តិចដែលឃើញក្រុមហ៊ុន Amazon បង្ហាញពីការលក់ Tablet របស់ខ្លួនដែលបាន update មានដូចជា Fire 7 និង Fire HD 8 សំរាប់ទាក់ទាញកុមារៗ នៅខែឧសភា។ វាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការ update ចុងក្រោយនេះ ដែល Fire 7 មានតួស្តើងនិងស្រាល ហើយមានទំហំអេក្រង់ IPS 7 អ៊ីញ ។

ថាមពលថ្មនិងបន្ទះឈីបត្រូវបានកែសំរួលព្រមទាំងប្រព័ន្ធតភ្ជាប់ WiFi ។ Fire HD tablet ស៊េរីក្រោយមានភាពទាក់ទាញពីក្មេងៗ ពីព្រោះមានពណ៌ឆើតៗ ដូចជា លឿង ក្រហម ខៀវ និង ខ្មៅ ជាមួយនឹងសំបកជ័រទុនសាកសមនឹងក្មេងៗប្រើប្រាស់។

NKD-36x6_outline

តម្លៃ Fire 7 $ 49.99 (44.99 £) ខណៈ Fire HD 8 ត្រូវបានលក់ក្នុងតម្លៃ $ តំលៃ 79,99 (តំលៃ 79,99 £), ជាមួយនឹង kids versions $ 99.99 (99,99 £) និង $ 129.99 (129.99 £) ។

ពពួក Fire tablet ទាំងនេះនឹងចាប់ផ្តើមចេញលក់ និង ដឹកជញ្ជូននៅថ្ងៃទី 7 ខែមិថុនានេះ ៕ ហេង លក្ខិណា