ព័ត៌មានទាន់ហេតុការណ៍៖

Floyd Mayweatherជូនកាដូឡាន Mercedes តម្លៃ៣ម៉ឺនផោនក្នុងថ្ងៃខួបកំណើតកូនប្រុស១៦ឆ្នាំ

ចែករំលែក៖

កីឡាករប្រដាល់ Floyd Mayweather នៅតែបន្តរស់នៅក្នុងភាពហ៊ីហារត្រូវនឹងរហស្សនាម បុរសមុខលុយដដែលនៅក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួន។

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ស្ថាប័ន Mayweather បានទិញកាដូរថយន្តម៉ាក Mercedes C-Class Coupe តម្លៃប្រមាណ៣១.០០០ផោន ឬ៣៩.០០០ដុល្លារអាមេរិកឲ្យទៅកូនប្រុសវ័យ១៦ឆ្នាំ Zion Mayweather។

Mayweatherបានអះអាងថា គាត់រកប្រាក់បានរហូតដល់ទៅ៦៤០លានផោនក្នុងអាជីពប្រដាល់អស់រយៈពេល១៩ឆ្នាំដោយ បានផ្តួលកីឡាករខ្លាំងជាច្រើន។

គួររំលឹកថា ឆ្នាំមុន Floyd បានទិញ Mercedes-Benz C-Class Coupe តម្លៃ៣០ម៉ឺនផោនមួយគ្រឿងដែរឲ្យកូនប្រុសម្នាក់ទៀតឈ្មោះ Koraun នៅថ្ងៃខួបកំណើត១៦ឆ្នាំដូចគ្នា។ អ្នកលេងកណ្ដាប់ដៃសញ្ជាតិអាមេរិកដែលមានទ្រព្យសម្បត្តិប្រមាណ៦៤០លានផោន ថ្មីៗនេះបានត្រឡប់ពីចូលនិវត្តន៍ហើយគ្រោងវៃជាមួយ Conor McGregor នៅខែមិថុនាខាងមុខ ៕ ដេវីត

dr (2) dr (1) dr dr (3)


ចែករំលែក៖