ព័ត៌មានទាន់ហេតុការណ៍៖

Galaxy S9 របស់ Samsung បានបញ្ជាក់នៅប្រទេសចិន

ចែករំលែក៖

ទូរស័ព្ទម៉ូដែលថ្មីៗមួយចំនួនដែលគេជឿថា ជា Galaxy S9 របស់ក្រុមហ៊ុន Samsung ត្រូវបានទទួលស្គាល់ជាផ្លូវការ នៅប្រទេសចិនកាលពីដើមសប្តាហ៍នេះ ដែលបានទទួលវិញ្ញាបនបត្រកំហិតចិន (3C) ពីនិយតករនៅភាគខាងកើតប្រទេស។

យោងតាមរបាយការណ៍ថ្មីៗនេះបានឱ្យដឹងថា Galaxy S9 នឹងត្រូវបានដាក់សម្រាប់កុម្ម៉ង់ទិញមុន នៅថ្ងៃទី 1 ខែមីនា ហើយនឹងឈានដល់ទីផ្សារនៅថ្ងៃទី 16 ខែមីនា។ ក្រៅពីបន្ទះឈីបដែលមានថាមពលខ្លាំង និងការរចនាសៀគ្វីថ្មីមួយ ដែលត្រូវបានគេនិយាយថានឹងអនុញ្ញាតឱ្យម៉ូដែល Exynos 9810 ប្រើថាមពលថ្មកាន់តែធំនោះ ទូរស័ព្ទ Galaxy S9 នឹងនៅតែមានលក្ខណៈដូចគ្នាទៅនឹងជំនាន់មុនរបស់ខ្លួន។ ស្មាតហ្វូន Galaxy S9 Plus នឹងត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរជាងមុននៅលើ phablets ឆ្នាំ 2017 ដូចដែលវាត្រូវបានគេនិយាយថា មានបំពាក់កាមេរ៉ាពីរ នៅលើផ្នែកខាងក្រោយ ហើយ RAM ទំហំ 6GB ជាជាង 4GB ៕ ហេង លក្ខិណា


ចែករំលែក៖