ព័ត៌មានទាន់ហេតុការណ៍៖

Gareth Baleនឹងអាចមកជួយក្រុមReal Madridនៅក្នុងកម្មវិធី Club World Club

លោក Zinedine Zidane បានបញ្ជាក់ថា កីឡាករ Gareth Baleដែលកំពុងមានរបួស នឹងធ្វើដំណើរជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ទៅទីក្រុង Dubai នៅពេលពួកគេលេងនៅក្នុង Club World Club នៅចុងខែនេះ។

ខ្សែបម្រើសញ្ជាតិវេលវ័យ២៨ឆ្នាំរូបនេះបានរងរបួសជាច្រើនដងនៅឆ្នាំនេះតែអាចជួយក្រុម របស់គាត់ក្នុងការប្រកួត Copa Del Rey ជាមួយនឹង Fuenlabrada ដោយអាចរកគ្រាប់បាល់បាន២គ្រាប់ឆ្លងទៅលេងវគ្គបន្ទាប់។

ទោះបីជាកីឡាកររូបនេះលេងបានយ៉ាងល្អក្នុងនាមជាកីឡាករបម្រុងក៏ដោយប៉ុន្តែ Bale បានអវត្តមានសម្រាប់ការប្រកួតស្មើ 0-0 ជាមួយក្រុម Athletic Bilbao កាលពីថ្ងៃទី៣ខែធ្នូដោយសារតែបញ្ហាកំភួនជើង។

ខ្សែប្រយុទ្ធរូបនេះបានខកខានការប៉ះទង្គិចជាមួយក្លិប Borussia Dortmund របស់ក្រុម Real Madrid កាលពីថ្ងៃពុធហើយលោក Zidane នៅតែមិនដឹងច្បាស់ថាតើគាត់អាចប្រឈមនឹង Sevilla នៅក្នុង LaLiga នៅចុងសប្តាហ៍នេះដែរឬយ៉ាងណា។

NKD-36x6_outline

លោក Zidane បាននិយាយប្រាប់អ្នកយកព័ត៌មានថា: “ខ្ញុំមិនទាន់ដឹងនៅឡើយទេ យើងនឹងមើលឃើញថាតើមានជម្រើសអ្វីសម្រាប់គាត់ក្នុងការលេងជាមួយ Sevilla ។ គាត់មិនបានហ្វឹកហាត់ជាមួយយើងនៅឡើយទេដូច្នេះយើងនឹងត្រូវរង់ចាំមើល។ គាត់កំពុងតែហ្វឹកហាត់ដោយខ្លួនឯងហើយនៅពេលគាត់ត្រឡប់មកវិញយើងនឹងឃើញអ្វីដែលគាត់មាន” ៕ ដេវីត