ព័ត៌មានទាន់ហេតុការណ៍៖

Gareth Baleបានត្រឹមតែអង្គុយមើលក្រុមជម្រើសជាតិខ្លួនធ្លាក់ចេញពី World Cup

កីឡាករឆ្នើមGareth Baleរបស់ក្លិបReal Madridមិនអាចធ្វើអ្វីបានក្រៅពីអង្គុយមើលក្រុមជម្រើសជាតិវេលរបស់ខ្លួនធ្លាក់ចេញពីការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ីឡើយ។

ក្រុមបាល់ទាត់ជម្រើសជាតិវេលបានអស់ឱកាសទៅលេង នៅរុស្ស៊ីហើយក្រោយពីភ្លាត់ស្នៀតចាញ់សាធារណរដ្ឋអៀរឡង់ ១-០ នៅទឹកដីខ្លួនឯង។

ក្នុងនាមជាម្ចាស់ផ្ទះវេលបានធ្វើការគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់តែគ្មានឱកាសស៊ុតទម្លុះរនាំងការពារយ៉ាងល្អរបស់អៀរឡង់បាន។ ខ្សែបម្រើ James McClean របស់ក្លិប West Bromwich បានក្លាយជាពេជ្ឈឃាតស៊ុតបាល់ទម្លាក់វេលនៅនាទីទី៥៧ បើទោះជាម្ចាស់ផ្ទះប្រឹងវាយបកយ៉ាងណាក៏មិនបានសម្រេចដែរ។

ឆ្លងកាត់ការប្រកួត១០លើកកន្លងមក វេលបានបញ្ចប់នៅលេខរៀងទី៣ មាន១៧ពិន្ទុ ពីក្រោមអៀរឡង់ខាងជើង២ពិន្ទុ ខណៈដែលស៊ែប៊ីគ្រប់គ្រងកំពូលតារាងពូល D មានកៅអីស្វ័យប្រវត្តិទៅរុស្ស៊ី ឆ្នាំ២០១៨៕ ដេវីត

NKD-36x6_outline