ព័ត៌មានទាន់ហេតុការណ៍៖

Gareth Bale ផ្ញើសារចុកឈាមទៅកាន់ Bayern Munich

កីឡាករអន្តរជាតិវេល Gareth Bale បានផ្ញើសារទៅកាន់ក្រុមយក្សអាល្លឺម៉ង់ Bayern Munichថាកុំឲ្យចំណាយពេលឥតប្រយោជន៍តាមទិញគាត់អីព្រោះគាត់ចង់ទៅកាន់អង់គ្លេស Premier Leagueវិញប្រសិនបើក្លិប Real Madrid លក់គាត់ចេញ។

សារព័ត៌មានThe Mirror បានចេញផ្សាយថា ក្លិប Bayern Munich ចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករវ័យ២៨ឆ្នាំ Gareth Bale ដើម្បីយកទៅជំនួសតំណែង កីឡាករចាស់វស្សា២រូបគឺ Arjen Robben និង Franck Ribery។

ការលើកលើងបែបនេះក៏ជាដំណឹងល្អមួយសម្រាប់ក្រុមបិសាចក្រហម Manchester Unitedដែលចញ្ចឹមចិត្តចង់បានកីឡាករ Gareth ជាយូរណាស់មកហើយ។ Gareth Bale មិនសូវមានឱកាសបង្ហាញខ្លួនជាមួយនឹងក្រុម Real Madrid ក្រោយមការដឹកនាំរបស់លោក Zinedine Zidane ប៉ុន្តែក្រោយការចាកចេញដ៏ភ្ញាក់ផ្អើលរបស់អ្នកចាត់ការទូទៅសញ្ជាតិ បារាំងនេះ Gareth Bale ប្រហែលជាអាចមានឱកាសលេងក្នុងជម្រើស១១នាក់ ដំបូងវិញហើយ៕ ដេវីត