ព័ត៌មានទាន់ហេតុការណ៍៖

Garmin បានផលិតឧបករណ៍តាមដានសុខភាពមានរូបភាព Star Wars និង Marvel សម្រាប់កុមារ

Garmin បានចាប់ដៃគូជាមួយក្រុមហ៊ុន Disney ដើម្បីដាក់ BB-8, Avengers, Minnie Mouse និងតួអក្សរដ៏មានប្រជាប្រិយភាពដទៃទៀត នៅលើខ្សែនិងតួម៉ាសុីនឧបករណ៍តាមដានសុខភាពសម្រាប់កម្មវិធីតាមដានសុខភាពថ្មីបំផុតរបស់ពួកគេគឺ Vivofit Jr. 2 ។ Vivofit Jr. 2 មានន័យថាត្រូវបានគេពាក់ពេញមួយថ្ងៃហើយអាចតាមដានការគេង ជំហានដើរ និងនាទីសកម្មភាព។ ឧបករណ៍នេះការពារការជ្រៀបទឹកបានល្អ និងមានថាមពលថ្មដែលត្រូវបានគេគិតថាមានរយៈពេលមួយឆ្នាំក្នុងការសាកថ្មតែមួយដង។

វាមានភាពខុសប្លែកគ្នាធំៗ ចំនួនពីររវាងខ្សែជ័រនេះ និងម៉ូដែលដំបូងរបស់ Vivofit Jr. 2 ដែលមានកាលពីឆ្នាំមុន។ កាលពីម៉ូដែលឆ្នាំមុន មានខ្សែម៉ាកដែលមានតែផ្ទាំងចម្រុះពណ៌ដូចជា ផ្កា ឬ pixelated camo ដែលមើលទៅហាក់ដូចជាមិនសូវទាក់ទាញសម្រាប់អ្នកមានវ័យក្មេង ដូច្នេះហើយទើបក្រុមហ៊ុន Garmin កំពុងព្យាយាមឆ្នៃម៉ូតទាំងនេះឡើងមកអោយមានភាពខុសប្លែក និង ទាក់ភ្នែក ។ វាក៏នឹងមានខ្សែដែលបង្ហាញពី Captain America shield និង រូបតួអង្គនៅក្នងរឿង Star Wars ។

NKD-36x6_outline

តួអង្គនៅលើខ្សែ នឹងបង្ហាញកម្មវិធីទូរស័ព្ទដែលភ្ជាប់ទៅកម្មវិធីតាមដានកាយសម្បទាផងដែរ។ ក្មេងៗអាចលេង Story តាមរយៈការបំពេញគោលដៅសកម្មភាព និងកិច្ចការផ្សេងៗទៀតដែលកំណត់ដោយឪពុកម្តាយរបស់ពួកគេ។ Garmin មានលក្ខណៈពិសេសនេះកាលពីឆ្នាំមុន ប៉ុន្តែនៅក្នុងកម្មវិធីហ្គេមមានកូនក្មេងឆ្លងកាត់ព្រៃឈើ ហើយខណៈដែលព្រៃឈើត្រជាក់ ប៉ុន្តែពួកគេមិនមែនជា Star Wars themed នោះទេ។ ឧបករណ៍តាមដានសុខភាពថ្មីនេះ នឹងដាក់លក់ក្នុងតម្លៃ 99,99 ដុល្លារដោយកើនឡើង 20 ដុល្លារពីម៉ូដែលដើម។ សំរាប់ខ្សែបន្លាស់បន្ថែមទៀត នឹងត្រូវបានលក់ដាច់ដោយឡែកសម្រាប់ $ 29.99 និងអាចត្រូវបានប្រើដើម្បីបើកឡើងនូវធីហ្គេមផ្សេងទៀតនៅក្នុងកម្មវិធី app ៕ ហេង លក្ខិណា