ព័ត៌មានទាន់ហេតុការណ៍៖

Harry Kaneនៅមានសង្ឃឹមប្រជែងយកស្បែកជើងមាសពីMohamed Salah

ចែករំលែក៖

ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាសនៅមានសង្ឃឹម ប្រជែងយកស្បែកជើងមាសពីខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool គឺMohamed Salah។

កីឡាករសញ្ជាតិអង់គ្លេសវ័យ២៤ឆ្នាំ Harry Kane ធ្លាប់បានទទួលពានរង្វាន់ ស្បែកជើងមាស សម្រាប់ការរកគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស រយៈពេល២ឆ្នាំជាប់ៗគ្នា ហើយគាត់នៅតែមានសង្ឃឹមថា នឹងអាចទទួលបានជាលើកទី៣ នៅក្នុងរដូវកាលនេះ។ ប៉ុន្តែ Harry Kane ត្រូវបានតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Mohamed Salahរហូតដល់ទៅ៥គ្រាប់ ខណៈការប្រកួតនៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះ។

Harry Kane ដែលរកបាន២៤គ្រាប់ហើយក្នុងរដូវកាលនេះ បានប្រាប់សារព័ត៌មាន អង់គ្លេសថា “ខ្ញុំនៅតែជឿថាខ្ញុំអាចធ្វើបាន។ នៅមានការប្រកួតច្រើនទៀត។ ជាការពិតណាស់ក្នុងនាមជាកីឡាករម្នាក់ តែងតែចង់ស៊ុតបាល់បញ្ចូលបានច្រើនហើយ ឈ្នះពានរង្វាន់ស្បែកជើងមាស” ។

នៅពេលជាមួយគ្នានេះTottenham Hotspur បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​លីក​កំពូល​អង់គ្លេស​ រឿង​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ Harry Kane។​មាន់​ខ្នាយ​មាស​បាន​យក​ឈ្នះ​ Stoke City ២​ទល់​នឹង​១​ កាល​ពី​សប្ដាហ៍​មុន​ស៊ុត​បញ្ចូល​ទី​ដោយ​ Christian Eriksen និង​ Harry Kane។ យ៉ាង​ណា​គ្រាប់​ទី​ពីរ​ត្រូវ​ Premier League ផ្ដល់​ឲ្យ​ Eriksen វិញ​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជា​អ្នក​លើក​បាល់​ Free Kick ចូល​ទី​ហើយ​មិន​ច្បាស់​ថា​បាន​ប៉ះ​ក្បាល​របស់​ Kane ឬ​ក៏​អត់​នោះ​ទេ។​

បណ្ដឹង​របស់​ Spurs ធ្វើ​ឲ្យ​ Premier League ពិនិត្យ​គ្រាប់​ទី​ពីរ​នោះ​ម្ដង​ទៀត​ ហើយ​បើ​គេ​ផ្ដល់​ឲ្យ​ទៅ​ Harry Kane មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​នឹង​កើន​ចំនួន​គ្រាប់​បាល់បញ្ចូល​ទី​ដល់​២៥គ្រាប់​ ចាញ់​ Mohamed Salah ដែល​នាំ​មុខ​ក្នុង​តារាង​ស្បែក​ជើង​មាស​ចំនួន​៤​គ្រាប់។

ខាងក្រោមនេះគឺជាតារាងរបស់កីឡាករដែលស៊ុតបាល់បានច្រើនជាងគេនៅអង់គ្លេស Premier League គិតត្រឹមប្រកួតទី៣២៖

កីឡាករ ក្រុម គ្រាប់បាល់    
Mohamed Salah Liverpool 29    
H. Kane Tottenham 24    
S. Agüero Man City 21    
R. Sterling Man City 16    
J. Vardy Leicester 16    
R. Lukaku Man Utd 15    
Roberto Firmino Liverpool 14    
Son Heung-Min Tottenham 12    
E. Hazard Chelsea 11    
Álvaro Morata Chelsea 11    
G. Murray Brighton 11    
C. Eriksen Tottenham 10    
A. Lacazette Arsenal 10    
R. Mahrez Leicester 10    
L. Milivojević Crystal Palace 10    

 


ចែករំលែក៖