ព័ត៌មានទាន់ហេតុការណ៍៖

Huawei ចំណាយប្រាក់២ពាន់លានដុល្លារដើម្បីបញ្ជាក់ថា ខ្លួនស្អាតស្អំ មិនធ្វើចារកិច្ច ឲ្យរដ្ឋាភិបាលចិនឡើយ

ចែករំលែក៖

ស្ថានភាពពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមហ៊ុននេះ សម្រេចចិត្តចំណាយប្រាក់២ពាន់លានដុល្លារអាមេរិក សម្រាប់បង្កើតសន្តិសុខបណ្តាញ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបញ្ជាក់ថា Huawei ពិតជាមិនពាក់ព័ន្ធ ឬធ្វើចារកម្មឲ្យរដ្ឋាភិបាលចិននោះ ។

នៅក្នុងគម្រោងខាងលើ ក្រុមហ៊ុន Huawei នឹង ត្រូវបង្កើតបន្ទប់ពិសោធន៍ ជូលក្រុមអ្នកឯកទេសដើម្បីការពារសម្ងាត់… ជាការបង្ហាញថា ក្រុមហ៊ុនខាងលើ នឹងមិនប្រមូលព័ត៌មានចារកម្មឲ្យទៅរដ្ឋាភិបាលទីក្រុងប៉េកាំង ។

មន្ត្រី Huawei បានបញ្ជាក់ថា បើទោះបី សាធារណមតិ និងប្រទេសជាច្រើនមានមន្ទិលសង្ស័យថា បានបន្សល់ទ្វារក្រោយ សម្រាប់ក្រុមចារកម្មចិន ប៉ុន្តែមិនមានភស្តុតាងណាមួយបញ្ជាក់ការពិតនោះឡើយ ។

អគ្គនាយកក្រុមហ៊ុន Huawei លោក Ken Hu បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ការរុញច្រានគូប្រជែងចេញពីការលេង គឺជារឿងមិនត្រឹមត្រូវនោះឡើយ ។ យើងខ្ញុំយល់ឃើញថា រាល់ការចោទប្រកាន់ទាំងឡាយ ពាក់ព័ន្ធនឹង Huawei គឺត្រូវតែមានភស្តុតាងច្បាស់លាស់ ។ បើគ្មានភស្តុតាង យើងខ្ញុំមិនអាចទទួលយកបានឡើយ និងប្រឆាំងរាល់ការចោទប្រកាន់ទាំងអស់នោះ» ។

នៅដើមសប្តាហ៍នេះ អាល្លឺម៉ង់ បានប្រកាសថា រកមិនឃើញឧបករណ៍របស់ក្រុមហ៊ុន Huawei ដែលបានលក់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសមួយចំនួនប្រើប្រាស់ មិនមានគោលដៅចារកម្មនោះឡើយ ។ ជាមួយគ្នានេះ ទាំងជប៉ុន និង បារាំង នៅតែមិទាន់ហាមប្រាម ទិញសម្ភាររបស់ Huawei នៅឡើយ បើទោះបីរដ្ឋាភិបាលប្រទេសទាំងនោះ មានគម្រោង ផ្អាកទិញក្តី ។

អាមេរិក បានបញ្ជុះបញ្ជូនប្រទេសជាសម្ព័ន្ធមិត្ត ឈប់ទិញផលិតផល របស់ក្រុមហ៊ុន Huawei ។ ប្រទេសជាច្រើន ក៏បានត្រួតពិនិត្យថា តើសម្ភាររបស់ក្រុមហ៊ុននេះ ប៉ះពាល់ដល់សន្តិសុខជាតិ ៕


ចែករំលែក៖