ព័ត៌មានទាន់ហេតុការណ៍៖

Hummels តែតមួយក្បាលចុងក្រោយឲ្យ​អាល្លឺម៉ង់បាន៣ពិន្ទុ

​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​បន្ត​ឈរ​នៅ​កំពូល​តារាង​ពូល C ក្នុង​វគ្គ​ជម្រុះ World Cupបន្ទាប់ពីយកឈ្នះម្ចាស់​ផ្ទះ​​​សាធារណរដ្ឋ​ឆេក​ ២-១​ កាល​ពី​យប់មិញ។

កីឡាករTimo Werner ស៊ុតបានមួយគ្រាប់នៅនាទីទី៤​ឲ្យ​ឥន្ទ្រី​ដែកអាល្លឺម៉ង់នាំមុខមុន នៅតង់ទី១។ នៅក្នុងតង់ទី២នាទីទី៧៨ កីឡាករVladimir Daridaស៊ុតបាល់ពីចម្ងាយចូលទីបានល្អវិញឲ្យម្ចាស់ផ្ទះតាមស្មើ តែខ្សែការពារMats Hummels របស់ភ្ញៀវ តែតមួយក្បាលចូលទីលើឆេកវិញនៅជិតចប់ការប្រកួតនាទីទី៨៨។

លទ្ធផលនេះធ្វើឲ្យអាល្លឺម៉ង់មាន២១ពិន្ទុឈរកំពូលតារាងពូល C។