ព័ត៌មានទាន់ហេតុការណ៍៖

Hyundai & ISUSU សាកកម្លាំងគ្នានៅប៉ៃលិន របួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ រថយន្តពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាកើតទៅលិច ខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ ក៏បើកទៅបុកគ្នាបណ្ដាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ និងស្រាល៣នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកចូលពេទ្យបង្អែកខេត្តប៉ៃលិន ។ រីឯរថយន្តទាំងពីរគឿងខូចខាតយ៉ាងដំណំផងដែរ ។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២១ និង៣០ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវកែង ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ខេត្តកំពង់ចាម 3A-3158 អ្នកបើកបរឈ្មោះ ជាតិ តូក ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃគង់ ឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ផាន់ ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបររថយន្ត ម៉ាក ISUSU ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ច ៩៧៣៦ ភព២ (រងរបួសស្រាល) ។ អ្នករួមដំណើរឈ្មោះ សួស សូមលោក្រីវៀង ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់ ) ។

សមត្ថកិច្ចជំនាញពោលថា ករណីខាងលើបណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នជនរងគ្រោះដែលត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្របង្អែកខេត្តប៉ៃលិនភ្លាមៗនោះ ត្រូវបងប្អូនជនរងគ្រោះសុំលោកគ្រូពេទ្យបង្អែកខេត្តប៉ៃលិន បញ្ជូនទៅព្យាបាលនៅខេត្តបាត់ដំបង បន្ត ដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេក ។

រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយតាមច្បាប់ ៕ ស សារ៉េត

 


ចែករំលែក៖