ព័ត៌មានទាន់ហេតុការណ៍៖

James Rodriguez មកលេងឲ្យ Bayern រយៈពេល២ឆ្នាំ

ចែករំលែក៖

ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ James Rodriguezពីក្លិបReal Madridក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។

ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះបានផ្លាស់ពីក្រុមបារាំង Monaco មកកាន់ប្រទេស អេស្ប៉ាញក្នុងតម្លៃ៧១លានផោនប៉ុន្តែ រូបគេបានបង្ហាញខ្លួនតែ២២ប្រកួតប៉ុណ្ណោះជាមួយ នឹងក្រុម Real Madridកាលពីរដូវកាលមុន ។

កីឡាករវ័យ២៥ឆ្នាំ Rodriguezគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅWorld Cup ឆ្នាំ២០១៤ ហើយត្រូវបានលោក Carlo Ancelotti ទិញពេលគាត់នៅដឹកនាំក្រុមReal Madrid។

ក្រោមការដឹកនាំរបស់លោក Zinedine Zidane កីឡាករ Rodriguez មិនសូវជាប់ជម្រើស ដំបូងឡើយ ហើយពេលនេះគាត់បានមក លេងបាល់ទាត់ជាមួយនឹងលោក គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Ancelotti សារជាថ្មីម្តងទៀតនៅអាល្លឺម៉ង់ ៕ ដេវីត


ចែករំលែក៖