ព័ត៌មានទាន់ហេតុការណ៍៖

Juan Mata និង Fabregas មិនមានក្នុងបញ្ជីជម្រើសជាតិអេស្ប៉ាញទេ

កីឡាករ Juan Mata កីឡាកររបស់ក្លិប Manchester United និងកីឡាករ Cesc Fabregas កីឡាកររបស់ក្លិបតោខៀវ Chelsea ស្ថិតនៅក្រៅក្រសែភ្នែកគ្រូជម្រើសជាតិថ្មីលោក Julen Lopetegui សម្រាប់ការប្រកួតរបស់អេស្ប៉ាញជាមួយនឹងអ៊ីស្រាអែល និងជាមួយបារាំង។

Cesc Fabregas

Cesc Fabregas

ការមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញនេះត្រូវបានគេមើលឃើញថា គ្រូបង្វឹកថ្មី របស់អេស្ប៉ាញបានជំនួសវិញដោយកីឡាករវ័យក្មេង Deulofeu ដែលកំពុងលេងក្នុងក្លិបអ៊ីតាលី AC Milan ខ្ចីជើងពី Everton និងកីឡាករ Asier Illarramendi អតីតកីឡាករក្លិប Real Madrid ។

គូ្របង្វឹកថ្មីរបស់អេស្ប៉ាញលោក Julen Lopetegui បាននិយាយថា «វាជាការពិត Fabregas លេងឲ្យក្លិបរបស់គេបានច្រើន ហើយពូកយើងក៏បានគិតថាបញ្ចូលគេដែល ពួកយើងមាន Fabregasក្នុងចិត្ត។ វាមិនមែនជារឿងងាយទេក្នុងការសម្រេចជម្រើសចុងក្រោយ។ រីឯ Mata គឺគ្មានកន្លែងសម្រាប់គេទេ។ តែយ៉ាងណាចុងក្រោយយើងសម្រេចយកកីឡាករលេងក្នុងស្រុកច្រើនជាង» ។

NKD-36x6_outline
Juan Mata

Juan Mata

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវប្រកួតជាមួយក្រុមអ៊ីស្រាអែលក្នុងព្រឹត្តិការណ៍ជម្រុះ World Cup នៅថ្ងៃទី២៤ ខែមីនានេះ ហើយនៅថ្ងៃទី២៨ ខែមីនា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវប្រកួតមិត្តភាពជាមួយជម្រើសជាតិបារាំងនាទីក្រុងប៉ារីស ៕ ដេវីត

Julen Lopetegui

Julen Lopetegui

spain_large