ព័ត៌មានទាន់ហេតុការណ៍៖

Kylian Mbappe ផ្ញើសារស្ទើរស្រក់ទឹកភ្នែកទៅកាន់អ្នកគាំទ្រ Monaco

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ផ្ញើសារស្ទើរស្រក់ទឹកភ្នែកទៅកាន់ អ្នកគាំទ្រ Monaco ខណៈដែលរូបគេកំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមថ្មី Paris Saint Germainជាលើកដំបូង។

កីឡាករវ័យ១៨ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំដឹងថាអ្នកគាំទ្រមួយចំនួនមិនយល់ច្បាស់ពីជម្រើសរបស់ខ្ញុំ ហើយពួកគេក៏ខឹងនឹងខ្ញុំ ប៉ុន្តែខ្ញុំយល់ពីអារម្មណ៍មួយនេះ។ ផ្ទុយទៅវិញ ខ្ញុំមិនអាចផ្លាស់ប្ដូរបានទេ។ ទោះបីជាពួកគេខឹងខ្ញុំយ៉ាងណា ខ្ញុំនៅតែស្រឡាញ់ពួកគេ។ ការគោរពស្រឡាញ់របស់ខ្ញុំ ចំពោះក្លិបMonacoនៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច” ។

គួរបញ្ជាក់ថា Kylian Mbappe បានផ្លាស់ទៅ Paris Saint Germain កាលចុងខែសីហា លើកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំពេញ មុនផ្ទេរផ្ដាច់តែម្ដងក្នុងតម្លៃ១៦៦លាន ផោននៅរដូវកាលក្រោយ ៕ ដេវីត