ព័ត៌មានទាន់ហេតុការណ៍៖

Leicesterទិញបានខ្សែបម្រើ James Maddisonពីក្រុម Norwich ក្នុងតម្លៃ២៤លានផោន

ក្លិបបាល់ Leicesterបានទិញយកខ្សែបម្រើ James Maddison ក្នុងតម្លៃ២៤លានផោន ពីក្រុម Norwichនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueដូចគ្នា។

កីឡាករវ័យ២១ឆ្នាំJames Maddison បានចុះកិច្ចសន្យាលេងឲ្យក្រុម ចចកLeicesterរយះពេល៥ឆ្នាំ។ គាត់បាននិយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបនេះថា “ខ្ញុំពិតជាសប្បាយចិត្តពេលបានមកកាន់ក្លិបLeicester។ ខ្ញុំមកកាន់ទីនេះដោយសារតែខ្ញុំ បានជួបពិភាក្សាគ្នាយ៉ាងល្អជាមួយនឹងអ្នកចាត់ការទូរទៅក្លិប។ កិច្ចពិភាក្សារបស់ពួកយើងបន្ត យ៉ាងរលូនដោយខ្ញុំពេញចិត្តនឹងអ្វីដែលគាត់សន្យាចំពោះការលេងបាល់ទាត់នៅក្នុងក្លិបនេះ”។

James Maddison គឺជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំរបស់ក្លិប Norwich កាលពី រដូវកាលមុនហើយជាកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ។ គាត់ក្លាយទៅ ជាកីឡាករទី៣ដែលក្លិបLeicesterបានទិញសម្រាប់ពង្រឹងក្រុមនៅរដូវកាលក្រោយបន្ទាប់ពី ទិញបានកីឡាករ Ricardo Pereira និង Jonny Evans ៕ ដេវីត