ព័ត៌មានទាន់ហេតុការណ៍៖

Leicester Cityទិញខ្សែបម្រើអន្តរជាតិនីហ្សេរីយ៉ា Wilfred Ndidi ពីប្រទេសប៊ែលហ្ស៊ីក

ចែករំលែក៖

ក្លិបLeicester City ដែលជាក្រុមការពារតំណែងជើងឯកអង់គ្លេសPremier Leagueបានទិញខ្សែបំរើ អន្តរជាតិនីហ្សេរីយ៉ាWilfred Ndidiពីក្លិបGenkរបស់ប៊ែលហ្ស៊ីក។

កីឡាករWilfred Ndidiដែលមានវ័យ២០ឆ្នាំបានចុះកិច្ចសន្យាលេងឲ្យក្រុមLeicester Cityក្នុងរយះពេល៥ឆ្នាំកន្លះក្នុងតំលៃខ្លួន១៥លានផោន។

កីឡាករWilfred Ndidiបានពិនិត្យសុខភាពរួចរាល់អស់ហើយនៅក្នុងកីឡាដ្ឋានKing Power របស់ ក្លិបLeicester City ហើយនឹងរៀបចំបញ្ចប់ឯកសារផ្ទេរនៅក្នុងសប្តាហ៍នេះផងដែរ។

គួររំលឹកថាWilfred Ndidiមកលេងឲ្យក្រុម Genkពេលមានវ័យ១៨ឆ្នាំ ហើយជួយក្លិបរបស់ប៊ែលហ្ស៊ីកនេះឈរកំពូលតារាងក្នុងពូលFនៃកម្មវិធីEuropa Leagueរដូវកាលនេះ ៕ ដេវីត

ngolo-kante-and-wilfred-ndidi-main


ចែករំលែក៖