ព័ត៌មានទាន់ហេតុការណ៍៖

Lewis Hamilton ឈ្នះជើងឯកប្រណាំរថយន្ត F1 ពិភពលោកជាលើកទី៤

ចែករំលែក៖

កីឡាករ Lewis Hamilton បានឈ្នះតំណែងជើងឯកពិភពលោកប្រណាំងរថយន្តFormula One ឬហៅថាកាំជ្រួចលើវាលរាប ជាលើកទី៤ ទោះបីបញ្ចប់ត្រឹមលំដាប់ទី៩ក្នុងកម្មវិធី Mexican Grand Prix ដោយសារតែប៉ះទង្គិចគ្នាជាមួយ Sebastian Vettelក៏ដោយ។

ជោគជ័យនេះធ្វើឲ្យ Hamilton ក្លាយទៅជាកីឡាករអង់គ្លេសជោគជ័យ បំផុតនៅក្នុងប្រវត្តិសាស្រ្ត Formula One ដោយបានទទួលជើងឯកលើសលោក Sir Jackie Stewart ចំនួន១ហើយ។

ឆ្លងកាត់ការប្រកួត១៨ដំណាក់កាលកន្លងមក Hamilton ស្ថិតនៅកំពូលតារាងចំណាត់ថ្នាក់រួមដោយមាន៣៣៣ពិន្ទុ និង Vettel មាន២៧៧ពិន្ទុ ស្របពេលការប្រកួតនៅសល់ត្រឹម២ដំណាក់កាលទៀតប៉ុណ្ណោះគឺនៅថ្ងៃទី១២ និងថ្ងៃទី២៦ ខែវិច្ឆិកា៕ ដេវីត


ចែករំលែក៖