ព័ត៌មានទាន់ហេតុការណ៍៖

Luka Modric ពីក្មេងជនភៀសខ្លួនក្លាយទៅជាប្រធានក្រុមជម្រើសជាតិក្រូអាតទៅលេងនៅរុស្ស៊ី

កើតនៅក្នុងឆ្នាំ១៩៨៥ ខ្សែបម្រើ Luka Modric របស់ក្លិបReal Madrid ត្រូវបានជ្រើសរើសជាប្រធានក្រុមជម្រើសជាតិក្រូអាតក្នុងការប្រកួតដណ្តើមជើងឯកWorld Cupនៅក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨នេះ។

ទំរាំតែទទួលបានជោគជ័យដូចសព្វថ្ងៃ Luka Modricបានឆ្លងកាត់កុមារភាពយ៉ាងជូរចត់ ដោយធ្លាប់ជាកុមារភៀសខ្លួនព្រោះតែភ្លើងសង្រ្គាម។ គាត់ធ្លាប់រស់នៅផ្ទះខ្ទមតូចមួយនៅតំបន់ភ្នំ Velebitដែលជាតំបន់សំបូរទៅដោយគ្រាប់មីន មិនទាន់ផ្ទុះ។ ចំណែកជីតាររបស់គាត់ឈ្នោះ Luka ក៏ធ្លាប់រស់នៅទីនោះដែរហើយ ត្រូវបានកងកម្លាំងស៊ែប៊ីបាញ់សម្លាប់។ ផ្ទះរបស់គាត់ក៏ត្រូបានដុតបំផ្លាញ ហើយក្រុមគ្រួសាររបស់គាត់ក៏បានរត់ភៀសខ្លួនទៅរស់នៅតំបន់ឆ្នេរសមុទ្រ Zadar។

លោក Josip Bajloដែលធ្លាប់ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ NK Zadarបាននិយាយថា “ខ្ញុំបានលឺក្មេងប្រុសម្នាក់លេងបាល់ជាប្រចាំហើយថែមទាំងដេកអោបបាល់រាល់យប់ទៀតផងនៅក្នុងជំរុំជនភៀសខ្លួន។” ក្រោយពីគាត់បានឃើញLuka Modricលេងបាល់ លោកJosip Bajloក៏បានយកគាត់មករៀននៅក្នុងសាលាបាល់ទាត់របស់ក្លិបតែម្តង។

នៅក្នុងឆ្នាំ១៩៩១ដល់១៩៩៥ Luka Modric បានឆ្លងកាត់សង្រ្គាមម្តងទៀតដោយ មានការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមស៊ែប៊ី ពិសេសនៅតំបន់Zadarតែម្តង មានការបាញ់ប្រហារគ្នា។ ពេលកំពុងតែហ្វឹកហាត់បាល់ទាត់ ក៏មានការប្រយុទ្ធគ្នាធ្វើឲ្យ ក្រុមកីឡាករទាំងអស់ត្រូវរត់ទៅរកកន្លែងសុវត្ថិភាព។

មិត្តភក្តិជិតស្និទ្ធម្នាក់របស់Modricបាននិយាយថាដោយសារតែឆ្លងកាត់ភាពលំបាកបែបនេះហើយទើបធ្វើឲ្យModricមានភាពរឹងមាំទាំងកំលាំងកាយចិត្តហើយអាចធ្វើជាប្រធានក្រុម ជម្រើសជាតិក្រូអាត។

កីឡាករModricបានមកលេងឲ្យក្រុមDinamo Zagreb នៅក្នុងឆ្នាំ២០០០ហើយផ្លាស់ទៅ លេងឲ្យក្រុមTottenham Hotspurនៅក្របខ័ណ្ឌអង់គ្លេសPremier Leagueក្នុងឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១៥ក្លិបReal Madridក៏បានទិញគាត់ទៅលេងនៅក្នុងប្រទេសអេស្ប៉ាញ។

ខាងក្រោមនេះគឺជាកីឡាករដែលត្រូវបានជ្រើសរើសនៅក្នុងក្រុមជម្រើសជាតិក្រូអាតទៅលេងនៅរុស្ស៊ី

អ្នកចាំទី: Danijel Subasic (Monaco), Lovre Kalinic (Gent), Dominik Livakovic (Dinamo Zagreb).

ខ្សែការពារ: Vedran Corluka (Lokomotiv Moscow), Domagoj Vida (Besiktas), Ivan Strinic (Sampdoria), Dejan Lovren (Liverpool), Sime Vrsaljko (Atletico Madrid), Josip Pivaric (Dynamo Kijev), Tin Jedvaj (Bayer Leverkusen), Matej Mitrovic (Bruges), Duje Caleta-Car (Red Bull Salzburg).

ខ្សែបម្រើ: Luka Modric (Real Madrid), Ivan Rakitic (Barcelona), Mateo Kovacic (Real Madrid), Milan Badelj (Fiorentina), Marcelo Brozovic (Inter Milan), Filip Bradaric (Rijeka).

ខ្សែប្រយុទ្ធ: Mario Mandzukic (Juventus), Ivan Perisic (Inter Milan), Nikola Kalinic (AC Milan), Andrej Kramaric (Hoffenheim), Marko Pjaca (Schalke), Ante Rebic (Eintracht Frankfurt) ៕ ដេវីត