ព័ត៌មានទាន់ហេតុការណ៍៖

Lukaku ក្លាយជាកីឡាករទី២៨ដែលអាចរកគ្រាប់បាល់បាន១០០គ្រាប់នៅអង់គ្លេស

ខ្សែប្រយុទ្ធ Lukaku សញ្ជាតិប៊ែលហ្ស៊ិក កំពុងលេងនៅក្លិបបិសាចក្រហមអាច រកគ្រាប់បាល់បាន១គ្រាប់កាលពីប្រកួតជាមួយក្រុម Swansea ដែលបានធ្វើឲ្យគេក្លាយជាកីឡាករទី២៨ ដែល បូករួមទាំង កីឡាករ Thiery Henry និង Alan Shearer ផងដែលអាចរកគ្រាប់បាល់ បានច្រើនជាង១០០គ្រាប់នៅលីកកំពូលអង់គ្លេស។

អតីតយុវជនក្លិបតោខៀវ Chelsea រូបនេះមិនដែលរកគ្រាប់បាល់បានឡើយ កាលពីពេលលេងឲ្យក្លិបក្នុងការប្រកួតធំៗ ក្នុងរដូវកាល២០១១និងរដូវកាល ២០១៣ ប៉ុន្តែក្រោយចុះកុងត្រាខ្ចី ជើងទៅឲ្យក្លិប West Brom កីឡាករប៊ែលហ្ស៊ិករូបនេះ អាចរកគ្រាប់បាល់បាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង៣៥ដងសម្រាប់ក្លិប។

២គ្រាប់កាលពីយប់ថៃ្ងម្សិលមិញដែលរកបាន ដោយខ្សែប្រយុទ្ធចំណូលថ្មី របស់បិសាចក្រហមគឺ Alexis Sanchez និងកីឡាករ Lukaku រូបនេះបានធ្វើឲ្យបិសាចក្រហមឡើង មកឈរលេខរៀងទី២ បន្ទាប់ពីមេឃខៀវ Man City៕ ដេវីត