ព័ត៌មានទាន់ហេតុការណ៍៖

Man United ត្រៀមចាយលុយយ៉ាងច្រើនមិនធ្លាប់មានដើម្បី Marco Asensio

ក្លិបបិសាចក្រហម Manchester United កំពុងតែត្រៀមទឹកប្រាក់ច្រើនសន្ធឹក សន្ធាប់បំបែកកំណត់ត្រាក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួន ដើម្បីទិញខ្សែប្រយុទ្ធអេស្ប៉ាញ Marco Asensio ពីក្លិបReal Madrid។

ប្រភពព័ត៌មានពីប្រទេសអេស្ប៉ាញឲ្យដឹងថា Jose Mourinho និងក្លិបបិសាចក្រហម ត្រៀមលុយរហូតដល់ទៅ១៧៧លានផោនដើម្បីទិញកីឡាករវ័យ២១ឆ្នាំ Asensio ពីប្រទេសអេស្ប៉ាញ។

ប្រសិបើរឿងនេះពិតជាកើតឡើងមែន ក្លិបបិសាចក្រហមនឹងបំបែកកំណត់ខ្លួនឯង ក្នុងការទិញកីឡាករមករួមក្រុម ដោយកំណត់ត្រាចាស់គឺពេលទិញខ្សែបម្រើបារាំង Paul Pogba ក្នុងតម្លៃ៨៩លានផោនកាលពីឆ្នាំ២០១៦។

NKD-36x6_outline

ការសែតអេស្ប៉ាញដដែលនេះក៏បានអះអាងបន្តទៀតថា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ថា Jose Mourinho ហ៊ានផ្តល់ ទឹកប្រាក់២៧លានផោន ក្នុងមួយរដូវកាលឬគិតស្មើនឹង៤៦ម៉ឺន១ពាន់ផោនក្នុងសប្តាហ៍ដល់កីឡាករAsensioសម្រាប់ រយៈពេល៥ឆ្នាំ ៕ ដេវីត