ព័ត៌មានទាន់ហេតុការណ៍៖

Manchester Cityបញ្ជាក់ថាកីឡាករចាស់វស្សាPablo Zabaleta នឹងចាកចេញនៅរដូវកាលក្រោយ

ក្លិបManchester City បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែការពារសញ្ជាតិអាហ្សង់ទីន Pablo Zabaletaនឹងចាកចេញនៅរដូវកាលក្រោយ។

លោកPep Guardiolaអ្នកចាត់ការទូរទៅក្លិបManchester City បានអះអាងថា Zabaletaនឹងទៅចូលរួមក្រុមញញួរធំWest Hamដើម្បី បន្តអាជីពបាល់ទាត់ ខណៈឱកាសនៅក្នុងទឹកដីEtihad Stadiumកាន់តែអស់ហើយ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ បានក្លាយជាសមាជិកយូរជាងគេទី៣នៅ Manchester City បន្ទាប់ពី Joe Hart និង Vincent Kompany បន្ទាប់ពីបង្ហាញខ្លួនបាន៣២២លើក ហើយឈ្នះលីកកំពូល២ដង, FA Cup ១ដង និង League Cups ២ដង។

ខ្សែការពារសញ្ជាតិអាហ្សង់ទីនខាងលើបានផ្ទេរពី Espanyol កាលពីខែសីហា ឆ្នាំ២០០៨ និងដាច់កុងត្រានាខែមិថុនាខាងមុខ។ អតីតសមាជិកក្លិប San Lorenzo អះអាងថា ឥឡូវនេះវ័យរបស់គេមិនមែនក្មេងទៀតទេ ម្យ៉ាងទៀតក្លិបក៏ត្រូវការអ្នកមានសក្ដានុពលដើម្បីមានលទ្ធភាពដណ្ដើមជើងឯក។

NKD-36x6_outline

ក្រៅពី Zabaleta មិត្តរួមក្រុមដូចជា Yaya Toure, Jesus Navas, Gael Clichy, Bacary Sagna និង Willy Caballero ស្ថិតក្នុងចំណោមកីឡាករ Man City ដែលត្រូវអស់កិច្ចសន្យា៕ ដេវីត