ព័ត៌មានទាន់ហេតុការណ៍៖

Marek Hamsik តាមស្មើកំណត់ត្រាស្តេចបាល់ទាត់ Maradona

ចែករំលែក៖

ខ្សែប្រយុទ្ធក្រុម Napoli សញ្ជាតិឆេកូស្លូវ៉ាគីកីឡាករ Marek Hamsik បានតាមស្មើកំណត់ត្រារបស់ស្តេចបាល់ទាត់ និងជាវីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Dieog Maradona បន្ទាប់ពីខ្សែប្រយុទ្ធ រូបនេះរកបានគ្រាប់បាល់នៅនាទីទី៣០ ក្នុងជំនួបជាមួយក្រុម Torino នៅក្របខ័ណ្ឌ SerieA កាលពីសប្តាហ៍មុននៅកីឡដ្ឋាន Stadio Olimpico របស់ក្រុម Torino។

Hamsik បានរួមចំណែកជួយក្រុម Napoli សម្រាប់ជ័យជម្នះ ៣-០ លើកក្រុម Torino និងបានធ្វើឲ្យក្រុម Napoli របស់អ្នកចាត់ការទូទៅលោក Maurizio Sarri ឈរនៅទីកំពូលតារាង Serie A វិញបន្ទាប់ពីក្រុមលេខ២ Inter Milan ចាញ់ក្រុម Udinese ។

សូមបញ្ជាក់ថា Hamsik រកគ្រាប់បាល់ឲ្យក្រុម Napoli គ្រប់ក្របខ័ណ្ឌប្រកួតបាន១១១៥គ្រាប់ ស្មើគ្នាទៅនឹងកំណត់ត្រាចាស់របស់អតីតខ្សែប្រយុទ្ធ Diego Maradona ដែលធ្លាប់ធ្វើបាននៅឆ្នាំ២០០១។ Hamsik បានផ្ទេរពីក្រុម Brescia នាឆ្នាំ២០០៧ ហើយបានជួយក្រុមលើកពាន Coppe Italia ២ដង និងពាន Supercopa Italiana ១ដង។ រីឯ Maradona វិញ ធ្លាប់បានជួយក្រុម Napoli លើកពាន Serie A 2ដង Coppa Italia និង UEFA Cup ១ដងក្នុងអំឡុងពេល ៧ឆ្នាំ និងបង្ហាញខ្លួន២៥៩ប្រកួតជាមួយក្រុម Napoli ៕ ដេវីត


ចែករំលែក៖