ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិចប្រជាពលរដ្ឋប្រទះឃើញ​ បុរសម្នាក់ធ្លាក់ពីលើផ្ទះវិឡាសង់ថ្មីដេកផ្កាប់មុខស្លាប់ទាំងព្រឹកនៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖​ មានករណីភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៦​ ខណះប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្កាប់មុខ​ នៅលើគំនរថ្ម​ ឋិតនៅក្រុម៥​ ភូមិដីថ្មី​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ។

សាក្សីនៅទីនោះនិយាយថាៈ​ ជនងគ្រោះជាជាងឈើធ្វើផ្ទះវីឡាជាប់ទីតាំងស្លាប់នោះ​ ហើយមុនពេលកើតហេតុវេលាម៉ោង៤រសៀលម្សិលមិញគេឃើញជនរងគ្រោះនិងកម្មករឯទៀតបាននាំគ្នាផឹកស្រាបៀរអស់២កេស​ អាចជាការស្រវឹងមិនទាន់ស្វាងទើបបណ្តាលអោយធ្លាក់ស្លាប់ពីលើផ្ទះវិឡានេះ​ មកខ្ទាតចូលដីឡូតិ៍ដែលឋិតជាប់វិឡាខាងលើ។

សមត្ថកិច្ចកំពុងធ្វើការពិនិត្យជុំវិញករណីនេះដើម្បីរកអោយឃើញពីមូលហេតុដែលបណ្តាលអោយយុវជនបានធ្លាក់ស្លាប់៕​
IMG-20160515-WA0012

IMG-20160515-WA0011

IMG-20160515-WA0008
ដោយ៖​ តុង​ សីហា