ព័ត៌មានទាន់ហេតុការណ៍៖

Mercedes១គ្រឿងត្រូវគយ និងរដ្ឋាករខេត្តព្រះសីហនុបង្ក្រាប

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកទុំ ណូប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ឲ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ព្រមទាំងអាជ្ញាធរដ្ឋបាលខេត្តព្រះសីហនុ បានចុះឃាត់រថយន្តគ្មានពន្ធ ០១ គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ដែលមានម្ចាស់ជាជនជាតិចិន ដោយប្រើប្រាស់ស្លាកលេខក្លែងក្លាយ ព្រះសីហនុ 2A-3800 នៅមុខហាងលក់ទំនិញមួយកន្លែង តាមផ្លូវឯករាជ្យ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ ។

បើតាមលោកប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុឲ្យដឹងបន្ថែមថា រថយន្តមួយគ្រឿងនេះ នឹងនាំយកទៅរក្សាទុកនៅក្រសួង គយ និងរដ្ឋាករឯរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ និងថា ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការបន្លំគេចពន្ធពីម្ចាស់យានយន្តគ្រប់ប្រភេទ ដូចដែលសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុអនុវត្តន៍កន្លងមកទៅលើកន្លែងលក់យានយន្តក្នុងខេត្ត សំដៅប្រមូលប្រាក់ពន្ធតាមច្បាប់បង់ចូលថវិកាជាតិ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖