ព័ត៌មានទាន់ហេតុការណ៍៖

Mesut Ozil វិលត្រឡប់មកហ្វឹកហាត់ជាមួយកាំភ្លើងធំវិញហើយ ក្រោយប្រកាសចូលនិវត្តន៍យ៉ាងចម្រូងចម្រាស

ខ្សែបម្រើ Mesut Ozilបានវិលត្រឡប់មកហ្វឹកហាត់ជាមួយនឹងក្រុមកាំភ្លើង ធំArsenalវិញហើយក្នុងទឹកដីរបស់ប្រទេសិង្ហបុរី ក្រោយពីរូបគេប្រកាសចូលនិវត្តន៏ពីក្រុម ជម្រើសជាតិអាល្លឺម៉ង់។

កីឡាករវ័យ២៩ឆ្នាំរូបនេះបានសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិទាំងនៅវ័យក្មេងដោយមូលហេតុថាសហព័ន្ធបាល់ទាត់អាល្លឺម៉ង់រើសអើងជាតិសាសន៍និងគ្មានការគោរពចំពោះគាត់។ Mesut Ozil ទទួលបានសារគំរាមកំហែងដល់អាយុជីវិតក្រោយពេលអាល្លឺម៉ង់ បានធ្លាក់ចេញពីកម្មវិធីWorld Cupត្រឹមវគ្គចែកពូល។

ខ្សែបម្រើ Mesut Ozilក៏រងការរិះគន់យ៉ាងខ្លាំងណាស់ពេលដែលគាត់ថតរូបជាមួយនឹង ប្រធានាធិបតីប្រទេសទួរគីលោក Recep Tayyip Erdogan ក្នុងកម្មវិធីមួយនៅក្នុង ទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីខែឧសភា។ មូលហេតុនេះហើយដែលធ្វើឲ្យ កីឡាករ Mesut Ozilនិយាយថាមានការរើសអើងជាតិសាសន៏មកលើគាត់។ ទោះបីជាយ៉ាងណាក្តី លោកស្រី Angela Merkel ប្រធានាធិបតីប្រទេសអាល្លឺម៉ង់បានគោរពចំពោះការសម្រេចចិត្តរបស់ Mesut Ozil ដែលលែងបានលេងបាល់ទាត់ឲ្យក្រុមជម្រើសជាតិ។

លោកReinhard Grindel ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានច្រាន ចោលការចោទប្រកាន់របស់ Mesut Ozilចំពោះរឿងរើសអើងជាតិសាសន៍។ លោកGrindelបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហព័ន្ធបាល់ទាត់ អាល្លឺម៉ង់សោកស្តាយចំពោះការសម្រេចចិត្តរបស់ Mesut Ozilក្នុងការលាឈប់ពីក្រុម ជម្រើសជាតិប៉ុន្តែបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់របស់គាត់។ សហព័ន្ធពិតជាថ្លែងអំណរគុណដល់ Mesut Ozilចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ពេលលេងឲ្យក្រុមជម្រើសជាតិ” ។

គួរបញ្ជាក់ថា Mesut Ozil លេងបាន៩២ប្រកួតឲ្យជម្រើសជាតិអាល្លឺម៉ង់ និងជួយក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ឈ្នះWorld Cupឆ្នាំ២០១៤។ គាត់គឺជាអ្នកកាន់ សាសនាមូស្លីមដែលតែងតែចំណាយពេលវេលាច្រើនក្នុងទីក្រុងIstanbulប្រទេសទួរគីដើម្បី ចូលរួមពិធីរបស់សាសនា។ គាត់ក៏មានមិត្តស្រីAmine Gulseរស់នៅក្នុងប្រទេស ទួរគីដែលជាតារាបង្ហាញម៉ូតូនិងជាអតីតបវរកញ្ញាប្រទេសទួរគីផងដែរ៕ ដេវីត