ព័ត៌មានទាន់ហេតុការណ៍៖

Microsoft’s Surface Laptop មកដល់នៅថ្ងៃទី 15 ខែមិថុនា ក្នុងតម្លៃ $ 999

ចែករំលែក៖

ប្រសិនបើអ្នកចាប់អារម្មណ៍ Surface Laptop និងការរួមបញ្ចូលគ្នាងាយស្រួលយួរតាមខ្លួនជាមួយនឹងការរចនាកាន់តែប្រសើរឡើង អ្នកអាចធ្វើអ្វីមួយយ៉ាងឆាប់រហ័ស ។ Microsoft បើកការកុម្មង់ទុកមុន សំរាប់ Surface Laptop នៅថ្ងៃនេះមុនពេលដាក់បង្ហាញនៅថ្ងៃទី 15 ខែមិថុនា។ តម្លៃចាប់ផ្តើមជាមួយនឹងតំលៃសមរម្យនោះគឺ $ 999 សំរាប់ម៉ូដែលពណ៌ប្លាទីន មានអេក្រង់ touchscreen ទំហំ 13,5 អ៊ីញ , តួម៉ាស៊ីនបានរួមបញ្ចូល Core i5 processor ជាមួយនឹង RAM 4GB និង solid-state drive 128GB ។

យើងមិនមានការកំណត់តម្លៃពេញលេញដូចតាមការរៀបរាប់ខាងលើនេះ ប៉ុន្តែវានឹងក្លាយជាម៉ូដែល Core i5 ថ្មីស្រឡាងជាមួយ RAM 8GB , 256GB ប្រភេទ SSD និង មាន4ពណ៌អាចជ្រើសរើសបានតាមចំណូលចិត្តដូចជា ពណ៌ក្រហមចាស់ ខៀវ មាស និង ប្លាទីន។ ហើយប្រសិនបើអ្នកត្រូវតែទទួលបាន Core i7 អ្នកនឹងមានជម្រើសនៃម៉ូដែលពណ៌ផ្លាទីនទាំងពីរនេះ មួយគឺ ទំហំ RAM 8GB ជាមួយ 256GB ប្រភេទ SSD ហើយមួយទៀតគឺ ជាមួយ RAM ទំហំ 16GB និង 512GB ប្រភេទ SSD ។ Surface Laptop ប្រើជាមួយនឹង Windows 10 S ដែលទើបនឹងបង្កើតឡើងនាពេលថ្មីៗនេះ ។ អ្នកអាចត្រូវបានចំនាយប្រាក់ច្រើនសម្រាប់ការ upgrade Windows 10 S (វាជាការឥតគិតថ្លៃនៅឆ្នាំ 2017 តែផុតពីឆ្នាំហ្នឹងគឺអស់ $49) ប្រសិនបើអ្នកចង់ ដំណើរការ app ទាំងនោះនៅក្នុង Windows store ៕ ហេង លក្ខិណា


ចែករំលែក៖