ព័ត៌មានទាន់ហេតុការណ៍៖

Mohamed Salahទទួលពានជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកឆ្នាំ២០១៧

កីឡាករMohamed Salah របស់ក្លិបហង្សក្រហមLiverpoolត្រូវបានគេបោះឆ្នោត ឲ្យក្លាយទៅជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមទ្វីបអាហ្រ្វិកឆ្នាំ២០១៧របស់BBCឬហៅថា (BBC African Footballer of the Year for 2017) ។

យោងតាមការបោះឆ្នោត Mohamed Salahបានទទួលសម្លេងគំាទ្រនាំមុខ Pierre-Emerick Aubameyang របស់ Borussia Dortmund, ខ្សែបម្រើហ្គីនេ Naby Keita និង មិត្តរួមក្លិប Sadio Maneនិងខ្សែបម្រើនីហ្សេរីយ៉ា Victor Moses មកពី Chelsea។

តារាឆ្នើមសញ្ជាតិអេហ្ស៊ីបស៊ុតបាន១៥គ្រាប់នៅ Premier League និង ៥គ្រាប់នៅ Champions League ថែមទាំងជួយជម្រើសជាតិឡើង World Cup លើកដំបូងគិតចាប់ពីឆ្នាំ១៩៩០ដោយរកបាន៧គ្រាប់តែឯងនៅវគ្គជម្រុះ។គាត់បានថ្លែងប្រាប់ BBC ថា មានគាត់អារម្មណ៍រីករាយ និង អស្ចារ្យដែលបានពានរង្វាន់នេះ។

គួរបញ្ជាក់ថា BBC African Footballer of the Year គឺជាពានដែលរៀបចំឡើងដោយ BBC ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ហើយជយលាភីពាននេះគឺសម្រេចលើសំឡេងឆ្នោតដែលបោះតាមរយៈសារទូរស័ព្ទ និងអ៊ីនធើណិត៕ ដេវីត