ព័ត៌មានទាន់ហេតុការណ៍៖

Mohamed Salah ពិចារណាចូលនិវត្តន៍ពីជម្រើជាតិអេហ្ស៊ីបក្រោយធ្លាយរូបភាព ថតជាមួយនឹងមេដឹកនាំផ្តាច់ការម្នាក់

ខ្សែប្រយុទ្ធដែលកំពុងតែល្បីឈ្នោះ Mohamed Salah កំពុងតែពិចារណាថា នឹងចូលនិវត្តិន៍ពីក្រុមជម្រើសជាតិអេហ្ស៊ីបបន្ទាប់ ពីបែកធ្លាយរូបថតរបស់គាត់ថតជាមួយនឹង មេដឹកនាំសាធារណរដ្ឋឆេឆិន (Chechen Republic) លោក Ramzan Kadyrov។

កីឡាកររបស់ហង្សក្រហមLiverpoolនេះបានសម្តែងការមិនសប្បាយចិត្តឡើយពេលឃើញរូបភាពរបស់ខ្លួនបង្ហាញជាសាធារណៈ ជាមួយនឹងលោក Ramzan Kadyrov ដែល គេស្គាល់ថាជាមេដឹកនាំរំលោភបំពានសិទ្ធមនុស្សហើយទទួលរងទន្នកម្មពីសហរដ្ឋអាមេរិក ទៀតផង។ ក្រោយមការដឹកនាំរបស់លោក តែងតែមានរបាយការណ៍ពីការ សម្លាប់ក្រៅ ប្រព័ន្ធតុលាការនិងការធ្វើទារុណកម្មនៅក្នុងសាធារណៈ។

លោក Ramzan Kadyrov ត្រូវបានគេចោទប្រកាន់ថាបានយករូបភាពចាប់ដៃ ជាមួយនឹងកីឡាករលោក Ramzan Kadyrovដើម្បីកេងចំណេញនយោបាយ។ មិនត្រិមតែ ប៉ុណ្ណោះកីឡាករ Mohamed Salah ត្រូវបានផ្តល់សញ្ជាតិកិត្តិយសពីសំណាក់សាធារណរដ្ឋ ឆេឆិនផងដែរ។

នៅពេលជាមួយគ្នានេះប្រធានសហព័ន្ធបាល់ទាត់របស់អេហ្ស៊ីបបានចេញមកទាត់ចោលពត័មានដែលថា Mohamed Salah ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ សហព័ន្ធនេះ បានបញ្ជាក់ថាព័ត៌មាននោះគឺជាពត័មានមិនពិតឡើយ ៕ ដេវីត