ព័ត៌មានទាន់ហេតុការណ៍៖

Mohamed Salah នឹងក្លាយទៅជាកីឡាករអាហ្រ្វិកមានតម្លៃខ្លួនខ្ពស់ជាងគេ

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool ជិតឈានដល់ការព្រមព្រៀង នាំយកខ្សែបម្រើស្លាបជម្រើសជាតិអេហ្ស៊ីប Mohamed Salah ពីក្លិប Roma ក្នុងតម្លៃឯទគ្គកម្មផ្ទាល់ខ្លួន៣៩លានផោន។

Mohamed Salah បានធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស ដើម្បីពិនិត្យសុខភាពហើយ ប្រសិនបើពុំមានការប្រែលប្រួលនោះ កីឡាករវ័យ២៥ឆ្នាំនេះនឹងក្លាយទៅជាកីឡាករ សញ្ជាតិអាហ្រ្វិកដែលមានតម្លៃខ្លួនខ្ពស់ជាងបង្អស់។

Salah ប៊ិះបានចូលរួមជាមួយនឹងក្រុម Liverpool កាលពីឆ្នាំ២០១៤ ប៉ុន្តែសម្រេចចិត្តទៅ រួមក្រុមតោខៀវChelseaវិញនៅក្នុងតម្លៃខ្លួន ១១លានផោន។ គាត់លេងនៅអង់គ្លេស បានតែ៦ប្រកួតប៉ុណ្ណោះក៏ត្រូវបានក្លិបអ៊ីតាលី Fiorentinaខ្ចីជើងហើយបន្ទាប់មកផ្លាស់ទៅលេង ឲ្យRomaក្នុងតម្លៃខ្លួន១៥លានផោន។

Salahគឺជាតួអង្គសំខាន់ក្នុងការជួយក្រុមRomaឈរលេខរៀងទី២នៅក្នុងក្របខ័ណ្ឌ អ៊ីតាលីSerie Aកាលពីរដូវកាលចាស់ ៕ ដេវីត


ចែករំលែក៖