ព័ត៌មានទាន់ហេតុការណ៍៖

Mourinho ថាក្រុមដទៃនឹងមិនសប្បាយចិត្តទេពេលប៉ះMan United ខណៈConteថា មិនខ្លាចទោះប៉ះ Barcelona ឬPSG

ចែករំលែក៖

លោក Jose Mourinho អ្នកចាត់ការទូរទៅក្លិបបិសាចក្រហម Manchester Unitedនិយាយថាក្រុមដទៃទៀតនឹងមិនសប្បាយចិត្តឡើយពេលប៉ះក្រុមខ្លួននៅវគ្គចាញ់ធ្លាក់១៦ក្រុមចុងក្រោយនៃកម្មវិធី Champions League។

ក្រុមរបស់លោកJose Mourinho បានឆ្លងទៅលេងវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីយក ឈ្នះលើក្រុមរុស្ស៊ីCSKA Moscowដោយលទ្ធផល 2-1 នៅក្នុងទឹកដីរបស់ខ្លួនក្នុងវគ្គជម្រុះ តាមពូលដោយពួកគេអាចឈរកំពូលតារាងមាន១៥ពិន្ទុ។

អ្នកចាត់ការវ័យ៥៤ឆ្នាំរូបនេះបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថាក្រុមរបស់លោកមិនមានបញ្ហាវគ្គក្រោយឡើយទោះចាប់ឆ្នោតប៉ះក្រុមណាក៏ដោយ ផ្ទុយទៅវិញក្រុមដែលប៉ះ Man United នឹងត្រូវភ័យព្រួយ។

ចំណែកលោកAntonio Conteអ្នកចាត់ការទូរទៅក្លិបតោខៀវ ក៏បានថ្លែងក្រោយប្រកួត ស្មើនឹងក្រុមAtletico Madrid 1-1 ថា “នៅពេលក្រុមយើងបានឆ្លងទៅលេងវគ្គ១៦ក្រុងចុង ក្រោយយើងត្រូវតែត្រៀមចិត្តថា នឹងអាចប៉ះក្រុមខ្លាំង ដូចជាBarcelona, PSG ឬក៏ Besiktas ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវតែត្រៀមខ្លួនឲ្យរួចរាល់មុនពេលប៉ះនឹងក្រុមទាំងនោះ។ នៅពេលជាមួយគ្នានេះ គូរប្រកួតរបស់ពួកយើងក៏មិនស្បាយចិត្តនឹងប៉ះជាមួយយើងដែរ” ៕ ដេវីត


ចែករំលែក៖