ព័ត៌មានទាន់ហេតុការណ៍៖

Nemanja Matic ៖ បិសាចក្រហម Manchester United ត្រូវការកីឡាករមានបទពិសោធន៍

ចែករំលែក៖

ខ្សែបម្រើ Nemanja Matic បាននិយាយថា ក្រុមបិសាចក្រហមManchester United ត្រូវការទិញកីឡាករដែលមានបទពិសោធន៍ជាច្រើនទៀតនៅក្នុងទីផ្សារទិញដូរកីឡាករនារដូវកាលក្តៅខាងមុខនេះ។

ក្នុងរដូវកាលដែលទើបបញ្ចប់នេះ ក្រុមបិសាចក្រហមមិនបានទទួលពានអ្វីឡើយបាន ត្រឹមតែឈរលេខរៀងទី២នៅអង់គ្លេស Premier Leagueប៉ុណ្ណោះ តាមពីក្រោយ Manchester City ដល់១៩ពិន្ទុ។ បិសាចក្រហមបានបាត់បង់ពាន FA Cup ដោយសារ Chelsea កាលពីថ្ងៃសៅរ៍បើទោះបីជាពួកគេបានជះលុយ១៤៨លានទិញយកកីឡាករសំខាន់ៗដូចជា Matic និង Romelu Lukaku ជាដើម។

កីឡាករNemanja Maticក៏បានទទួលស្គាល់ថា បរាជ័យទៅលើក្រុមតោខៀវ បានដាក់ សំពាធខ្លាំងដល់លោកJose Mourinho និងកីឡាករទាំងអស់ដើម្បីខំប្រឹងយកជ័យជម្នះ នៅរដូវកាលក្រោយ។ Matic ជឿជាក់ថា Man Utd នៅតែអាចដណ្ដើមពានធំៗដូចជា Champions League នៅរដូវកាលក្រោយ ប្រសិនជាក្លិបនាំយកកីឡាករដែលមានបទពិសោធន៍។

កីឡាករវ័យ២៩ឆ្នាំនេះបន្ថែមថា “មានតែក្រុមមួយគត់ដែលល្អជាងយើងនោះគឺ Man City។ ជាការណ៍ពិត City គេលេងបាល់បានយ៉ាងអស្ចារ្យ។ ប៉ុន្តែពួកយើងតស៊ូបានលេខពីរដែរ ដូច្នេះពួកយើងមានកៅអី Champions League ឆ្នាំក្រោយ នេះជារឿងសំខាន់បំផុត។ ខ្ញុំគិតថា ពួកយើងត្រូវការកីឡាករមានបទពិសោធន៍មួយចំនួន ដើម្បីមានគុណភាពក្នុងក្រុម” ៕ ដេវីត

 


ចែករំលែក៖