មនុស្សប្រុសស្រី៧នាក់រងរបួសដោយអគ្គីភយ័នៅតំបន់ទំនប់រលកក្រុងព្រះសីហនុ
ថ្ងៃទី 23-09-2012 ម៉ោង 10:25:55
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសស្រាលធ្ងន់ដោយគ្រោះអគ្គីភ័យមួយ បានកើតឡើងនៅតំបន់ទំនប់រលកក្នុងក្រុម២៥ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ »អានបន្ត
មហាបុរសអ៊ី (Yu the Great)
ថ្ងៃទី 27-08-2011 ម៉ោង 17:30:18
អ៊ីជាមហាបុរសសម័យបុព្វកាល ប្រជាជនចិនបានស្គាល់ថាជាអ្នកគ្រប់គ្រងទឹកជំនន់។ ដោយសារការលះបង់ដ៏ធំធេងនេះ ប្រជាជនបានប្រសិទ្ធនាមថា តាអ៊ី នៅក្នុងភាសាចិន តា (Da) មានន័យថាធំ។ អ៊ីប្រសូតនៅរវាងឆ្នាំ២២០០-២១០០ មុន គ. ស. មានឈ្មោះពីកំណើតថា ស៊ឺ វិនមីង (Si wenming)។ រឿងនិទានមហាបុរសអ៊ី កើតឡើងនៅសម័យរាជវង្សស៊ា (Xia Dynasty) គឺជារឿងនិទានស្តីពីការគ្រប់គ្រងប្រទេសចិនសម័យបុរាណ មានភាពល្បីល្បាញដែលនាំឲ្យគេស្គាល់មហាបុរសអ៊ីគ្រប់គ្រងទឹកជំនន់។ »អានបន្ត
វប្បធម៌ឡុងសាន (Long Shan Culture)
ថ្ងៃទី 27-08-2011 ម៉ោង 17:20:42
វប្បធម៌ឡុងសានមានអាយុកាលប្រហែល២៩០០ ទៅ ២១០០ឆ្នាំ មុន គ. ស. វប្បធម៌នេះកើតនៅចុងសម័យយុគថ្មរំលីង ដែលរកឃើញនៅទីក្រុងចាស់មួយឈ្មោះថាឡុងសាន បច្ចុប្បន្នឋិតនៅក្រុងចាំងឈីវ (Zhangqiu) ក្នុងខេត្តសាងតុង (Shangdong)។ ឥទ្ធិពលវប្បធម៌នេះបានរីករាលដាលដល់ភូមិភាគកណ្ដាល និងតំបន់ខាងត្បូងតាមជ្រលងទន្លេលឿង រហូតទៅដល់ខេត្តសាងតុង ហឺណាន សាអានស៊ី និងសានស៊ី។ ឧបករណ៍សម័យឡុងសាន បានបង្ហាញឲ្យឃើញលក្ខណៈពិសេសមនុស្សសម័យនោះចេះច្នៃវត្ថុប្រើប្រាស់ពីថ្ម និងលោហៈធាតុ។ »អានបន្ត
វប្បធម៌ហ័ងទី (Huang Di Culture)
ថ្ងៃទី 06-08-2011 ម៉ោង 14:39:01
ប្រទេស ចិន គឺជាប្រជាជាតិដ៏ធំបំផុតមួយស្មើនឹង១ភាគ៦ នៃប្រជាជនពិភពលោក។ តើនរណាដែលជាបិតានៃប្រទេសដ៏ធំមួយនេះ? គឺហ័ ងទី ជាអ្នករៀបចំស្ថាបនាអារ្យធម៌ប្រទេសចិន ហើយមនុស្សគ្រប់គ្នាអាចអាចស្វែងរកឃើញគុណប្រយោជន៍នៃជីវភាពរស់នៅ របស់ប្រជាជនចិនតាំងពីសម័យបុរេប្រវត្តិ។ ក្រោមការដឹកនាំរបស់ហ័ងទី ព្រះអង្គបានធ្វើកំណែទម្រង់បៀបរស់នៅបែបកុលសម្ព័ន្ធ និងបានបង្ហាញនូវទិដ្ឋភាពអារ្យធម៌ថ្មីមួយទៅដល់ពិភពលោ កបច្ចុប្បន្ន។ គ្រួសាររបស់ហ័ងទីរស់នៅលើភ្នំសៀនយៀន (Xuan yuan) ក្នុងស្រុកស៊ីនចឹង (Xun zheng) ខេត្តហឺណាន (He nan) បិតាព្រះអង្គនាមសាវទៀន (Shao dian) មាតានាមហ្វ៊ូផាវ (Fu pao) ហ័ងមានរហស្សនាមថា កុងស៊ុន (Gong sun) ហើយនាមដំបូងរបស់គាត់គឺ សៀនយៀន។ »អានបន្ត
វប្បធម៌យ៉ាងសាវ (Yang Shao Culture)
ថ្ងៃទី 30-06-2011 ម៉ោង 11:30:03
វប្បធម៌យ៉ាងសាវបានរីកចម្រើននៅលើទឹកដីមួយភាគធំនៅក្នុងខេត្តហឺណាន (Henan) ខេត្តសាអានស៊ី (Shaanxi) ខេត្តសានស៊ី (Shanxi) ភាគខាងត្បូងខេត្តហឺប៉ី (Hebei) និងភាគខាងកើតខេត្តកាន់ស៊ូ (Gansu) តាមជ្រលងទន្លេលឿង រកឃើញដោយអ្នកប្រាជ្ញជនជាតិស៊ុយអែត លោកអេនដឺសុន ចូហានហ្គាណារ (Andersson JohanGunnar, 1874-1960) នៅឆ្នាំ១៩២១។ នេះគឺជាវប្បធម៌មួយ ដែលឋិតនៅចុងសម័យយុគថ្មរំលីង។ វប្បធម៌យ៉ាងសាវ មានអាយុកាលចាប់ពី៥,០០០ឆ្នាំ ទៅ ៣,០០០ឆ្នាំ មុន គ. ស. »អានបន្ត
វប្បធម៌ប៉ាន់ផ (Ban Po Culture)
ថ្ងៃទី 27-06-2011 ម៉ោង 18:52:38
ប៉ាន់ផ គឺជាទីតាំងបុរាណវិទ្យាដែលគេបានរកឃើញដំបូងបំផុតនៅឆ្នាំ១៩៥៣ ស្ថិតនៅជ្រលងទន្លេលឿង (Yellow River ឬ Huanghe) នៅភាគខាងកើតជិតក្រុងបុរាណ ស៊ីអាន (Xi an) ក្នុងខេត្ត សាអានស៊ី (Sha an xi)។ ទីតាំងនេះបានបន្សល់ទុកលំនៅឋានតាំងពីសម័យយុគថ្មរំលីង ដែលមានអាយុកាលប្រហែលជាង ៤,៥០០ឆ្នាំ មុន គ.ស. ភូមិវប្បធម៌នេះ តាំងនៅលើទំហំដីប្រមាណ ៥ ទៅ ៦ ហិកតា »អានបន្ត
យុគថ្មរំលីង (Neolithic Age)
ថ្ងៃទី 09-06-2011 ម៉ោង 09:02:22
យុគថ្មរំលីង ឬសម័យទំនើបសិលា គឺជាសម័យកាលមួយនៃការអភិវឌ្ឍបច្ចេកវិជ្ជារបស់មនុស្ស ដោយវាបានចាប់ផ្ដើមឡើងរវាង៩,៥០០ឆ្នាំ មុន គ.ស. នៅមជ្ឈិមបូព៌ា ដែលគេបានស្គាល់ថាជាប្រពៃណីនៃយុគសម័យប្រើប្រាស់ថ្មចុងក្រោយបង្អស់។ យុគថ្មរំលីង បានបន្តពីសម័យកាលចុងក្រោយនៃសម័យដុំទឹកកកធំៗ »អានបន្ត
យុគថ្មបំបែក (Paleolithic Age)
ថ្ងៃទី 21-04-2011 ម៉ោង 18:52:44
នៅក្នុងប្រវត្តិសាស្ត្រចិន យុគថ្មបំបែក គឺជាសម័យដែលកកើតដំបូងគេបង្អស់ វាបានចាប់កំណើតឡើងប្រហែលជា ៣,០០០,០០០ ឆ្នាំមុន គ.ស. ហើយបានបញ្ចប់នៅ ១០,០០០ ឆ្នាំមុន គ.ស. កន្លងមកហើយ។ ជីវភាពរស់នៅរបស់មនុស្សនៅសម័យនោះបានបង្កើតឲ្យមានព្រឹត្តិការណ៍ច្រើនតែប្រើប្រាស់ឧបករណ៍អំពីថ្មធម្មតាៗ (ថ្មគគ្រាត) »អានបន្ត
សម័យបុរេប្រវត្តិនៃប្រទេសចិន
ថ្ងៃទី 20-04-2011 ម៉ោង 18:49:57
សម័យបុរេប្រវត្តិយោងតាមអាយុកាលប្រហែល១ ៧០០ ០០០ឆ្នាំ កន្លងមកហើយ ទើបរាជវង្សស៊ាបានចាប់កំណើតនៅរវាងសតវត្សរ៍ទី២១ មុន គ.ស.។ នៅអំឡុងរជ្ជកាលនេះ មហាវប្បធម៌ និងការរីកលូតលាស់បានបន្តស្នាដៃពីសម័យបុរេប្រវត្តិរបស់ប្រជា ជាតិចិន។ អាយុកាលនៃបុរេប្រវត្តិគេអាចហៅម្យ៉ាងទៀតថាយុគសិលា ដោយសារតែប្រជាជនរស់នៅសម័យនោះបានអភិវឌ្ឍជីវភាពរស់នៅរបស់គេដោយ ប្រើឧបករណ៍ធ្វើអំពីថ្ម។ យោងតាមប្រដាប់ប្រដាផ្សេងៗដែលមនុស្សសម័យនោះបានប្រើប្រាស់បន្ត បន្ទាប់មក »អានបន្ត
1 ទៅ 10 នៃទិន្នន័យសរុប 10

.jpg)
