អូអឹមស៊ីនាំចូលផលិតផលSHARPផ្ដាច់មុខលើទីផ្សារកម្ពុជា
ថ្ងៃទី 20-09-2011 ម៉ោង 15:44:55
SHARP ផ្លាសស្មាក្លាសស្ទឺអ៊ីយ៉ុងវិជ្ជ មាននិងអ៊ីយ៉ុងអវិជ្ជមាន (SHARP PlasmaClusterIon+/-) មានមុខងារ សំខាន់ក្នុងការកំចាត់វីរុសបាក់តេរីមេ រោគផ្សិតមេរោគបង្កអាលែកហ្ស៊ីបំបាត់ក្លិនផ្សែងបារីសំអាតល្អងធូលីកំទេចកំទីសត្វល្អិតជាដើម ។ មិនតែប៉ុណ្ណោះ SHARPផ្លាសស្មាក្លាសស្ទឺអ៊ីយ៉ុងវិជ្ជមាន និងអ៊ីយ៉ុងអវិជ្ជមានក៏មានតួនាទីសំខាន់ក្នុងការផ្ដល់ខ្យល់អុកស៊ីហ្សែនស្អាតបរិសុទ្ធ គ្មានមេរោគដើម្បីសំរួលដល់ការដក ដង្ហើមរបស់អតិថិជនប្រកបដោយផាសុកភាពផងដែរ ។ »អានបន្ត
លោកឧបនាយករដ្ឋមន្រី្ត គាត ឈន់ ទទួលជួបប្រធានក្រុមហ៊ុនព្រលានយន្តហោះ SCA
ថ្ងៃទី 16-09-2011 ម៉ោង 18:05:33
ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អនុញ្ញាតឲ្យលោក Louis Rock Rurgard ប្រធានក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១១។ »អានបន្ត
ខេត្ដសៀមរាប ៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់តាមបណ្ដាហាងលក់ទំនិញចំនួន៧កន្លែងត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ដ សហការជាមួយមន្ដ្រីកាំកុងត្រូល និងមន្ដ្រីមន្ទីរពាណិជ្ជកម្មខេត្ដ សៀមរាបបានធ្វើការចុះត្រួតពិនិត្យនិង ដកហូតកិច្ចប្រតិបត្ដិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ ... »អានបន្ត
វីសិនហ្វាន់ចែកសៀវភៅអប់រំហិរញ្ញវត្ថុចំនួន ៦ម៉ឺនក្បាលដល់សហគមន៏
ថ្ងៃទី 15-09-2011 ម៉ោង 17:24:09
ដោយមានការចូលរួមឧបត្ថម្ភការបោះពុម្ពផ្សាយពីអង្គការយូអិនអាយអេភី(UNIAP) ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់បានធ្វើការចែកជូនកូនសៀវភៅរឿងអប់រំចំនួន៦ម៉ឺនក្បាល ដល់ប្រជាជន សហគមន៏នៅទូទាំង១៨ខេត្តក្រុងដែលខ្លួនកំពុងប្រតិបត្តិការ។ »អានបន្ត
រាំកម្សាន្តជាមួយ Hello ពិតជាឡូយ
ថ្ងៃទី 15-09-2011 ម៉ោង 16:06:21
ព្រឹត្តិការណ៍នៃការរាំកម្សាន្តមួយក្នុងចំណោមព្រឹដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកក្រើក រាជធានីភ្នំពេញ នាចុងសប្តាហ៍កន្លងទៅនេះ ដែលធ្វើឲ្យទីក្រុងទាំងមូលរំជើបរំជួលជាមួយស្ទីលរាំញាក់កន្ត្រាក់អារម្មណ៍ អមដោយបទចម្រៀងឡូយៗ ជាច្រើនបទ។ សូមណែនាំជូននូវស្ទីលរាំ Hello »អានបន្ត
Kaspersky Lab ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតកម្មវិធីការពារ និងគ្រប់គ្រងវីរុសក្នុងកុំព្យូទ័រ បានប្រកាសអំពីការសហការរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Emerging Threats Pro។ »អានបន្ត
ខឹងក្មួយវាយបែកពាងយកកាំបិតផ្គាក់កាប់ដើម្បីស្រាយកំហឹង
ថ្ងៃទី 05-09-2011 ម៉ោង 13:44:21
ខេត្ដកណ្ដាល៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ឈើទាលចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើក្មួយប្រុសរបស់ខ្លួន ដោយសារខឹងក្មួយវាយបែកពាង ដោយទប់កំហឹងមិនបាន ជនសង្ស័យបានយកកាំបិតផ្គាក់មកគ្រវីដើម្បីព្រមានតែជ្រុលទៅត្រូវចំក្បាលមួយកាំបិតតែម្ដង »អានបន្ត
ពាណិជ្ជកម្មកម្ពុជា-វៀតណាមនឹងកើនដល់២ពាន់លានដុល្លារក្នុងឆ្នាំ២០១១
ថ្ងៃទី 03-09-2011 ម៉ោង 07:21:18
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា នឹងវៀតណាមកាលពីឆ្នាំ២០១០ មានចំនួនទឹកប្រាក់១.៨០០ដុល្លារសហរដ្ឋអាមេរិក ហើយគេរំពឹង ថា ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេស ទាំង២នឹងកើនឡើងដល់២ពាន់លានដុល្លារ សហរដ្ឋអាមេរិកនៅឆ្នាំ២០១១ ។ នេះ បើយោងតាមប្រសាសន៍របស់លោក... »អានបន្ត
អាជ្ញាធរខេត្ដឧត្ដរមានជ័យនិងស៊ីសាកេតពិភាក្សាអំពីបញ្ហាតបណ្ដាញអគ្គិសនីចូលកម្ពុជា
ថ្ងៃទី 30-08-2011 ម៉ោង 18:26:51
ឧត្ដរមានជ័យ ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ អាជ្ញាធរខេត្ដនៃប្រទេស ជាប់ព្រំដែនគឺខេត្ដឧត្ដរមានជ័យ និងខេត្ដ ស៊ីសាកេតបានជួបពិភាក្សាគ្នា ដើម្បី និយាយអំពីបញ្ហាតបណ្ដាញអគ្គិសនីចូល មកក្នុងប្រទេសកម្ពុជាតាមច្រកអន្ដរជាតិ ជាំស្រងាំ ។ »អានបន្ត
ជប៉ុនផ្តល់ហិរញ្ញប្បទាន ៥៤ លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ២
ថ្ងៃទី 23-08-2011 ម៉ោង 18:16:31
រដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានចំនួន ៤.៣២៤,៧០ លានយ៉េនជប៉ុន ត្រូវជាប្រ មាណ ៥៤ លានដុល្លារអាមេរិក ដល់រាជ រដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២ គឺ ១-គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅតំបន់ខាងលិចទន្លេ សាប ដែលមានឥណទានសម្បទានប្រមាណ ... »អានបន្ត
រាជធានីភ្នំពេញ(១៩ សីហា ២០១១)-នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ 2011 ធនាគារអភិវឌ្ឍន៏អាស៊ីបានទទួលដំណឹងថាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកគឺសមាគម ធាងត្នោត STT ដែលបានធ្វើការពិនិត្យយ៉ាងសកម្មទៅលើផលប៉ះពាល់នៃការតាំងទីលំនៅ ថ្មីនៃគម្រោងស្តារផ្លូវដែក ... »អានបន្ត
កម្ពុជាអាចនាំចេញកសិផលចូលទីផ្សារប្រទេសចិនប្រមាណ៣០០មុខដោយរួចពន្ធ
ថ្ងៃទី 18-08-2011 ម៉ោង 09:16:34
ភ្នំពេញ ៖ កិច្ចព្រមព្រៀងនាំចេញកសិផលពីកម្ពុជាដំបូងបំផុតមួយបានធ្វើឡើង រវាងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាគឺ ក្រុមហ៊ុន TTY Corporation Co, Ltd និងក្រុមហ៊ុន Sinograin ដែលជាសាខារបស់ក្រុមហ៊ុន China Grain Reserves Corp. នៅក្វាងចូវបានសម្រេចទិញអង្ករប្រមាណ២០ម៉ឺនតោនពីកម្ពុជា ដែលប្រហែលជា២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ »អានបន្ត
សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវប្រវត្ដិសាស្ដ្រនិងវប្បធម៌ខ្មែររាជបណ្ឌិត្យសភាកម្ពុជា
ថ្ងៃទី 17-08-2011 ម៉ោង 13:55:43
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១១ នៅរាជបណ្ឌិតសភាកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបាន រៀបចំពិធីសម្ពោធស្លាកមណ្ឌលស្រាវ ជ្រាវនិងវប្បធម៌ខ្មែរ និងពិធីបើកសន្និសីទ អន្ដរជាតិលើកទី១ ស្ដីពីទំនាក់ទំនងកម្ពុជា ចិន នាសម័យចេនឡានិងអង្គរ ក្រោម អធិបតីលោកជំទាវ ខ្លូត ធីតា ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា និង លោក ផាន គ័យសៀ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ។ »អានបន្ត
ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត Beeline កាលពីដើមខែកក្កដា ឆ្នាំ២០១១កន្លងទៅ នេះបានរៀបចំដំណើរកម្សាន្ដទៅកាន់កោះ ឡាំងកាវីនៃប្រទេសម៉ាឡេស៊ីដែលរួម មានការស្នាក់នៅនិងការចំណាយផ្សេងៗ ក្នុងអំឡុងពេលដើរកម្សាន្ដ ព្រមទាំងកញ្ចប់ ថវិកាមួយចំនួន ផ្សេងទៀតជូនដល់អ្នក ឈ្នះរង្វាន់ទាំងអស់ដែលរួមមាន លោក សួន សំរ៉ុង និងបងស្រីឈ្មោះ សួន សេន រស់នៅ ខេត្ដព្រៃវែង (លេខទូរស័ព្ទ 068 303 022) លោក ឡុង សំអុល និង ភរិយា អ្នកស្រី កែវ សូសែង (លេខទូរស័ព្ទ 067 488 203) រស់នៅក្នុងខេត្ដព្រៃ វែងដូចគ្នាផងដែរ និង លោក ប្រាក់ ពេញ ជាអ្នកឈ្នះរង្វាន់រស់នៅ ក្នុងខេត្ដស្វាយ រៀង(លេខទូរស័ព្ទ 067 738 010) ។ »អានបន្ត
ក្រសួងសេដ្ឋកិច្ចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចម្រុះបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា
ថ្ងៃទី 12-08-2011 ម៉ោង 08:53:38
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានចុះកិច្ចព្រមព្រៀងជាមួយក្រុម ហ៊ុនចម្រុះរួមមាន ក្រុមហ៊ុន PT. Asuransi Central Asia of Indonesia, Asia Insuance Company Limited of Hong Kong, Bangkok Life Assurance Public Company Limited of Thailand nig Bangkok Insurance Public Company Limited of Thailand ដើម្បីរៀបចំបង្កើតនិងដាក់ ឱ្យដំណើរការក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិតនៅកម្ពុជា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋ មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ »អានបន្ត
កម្មវិធី Cha-Cha-Cha ផ្ដល់រង្វាន់ជូនដល់អ្នកឈ្នះរង្វាន់ Beelineប្រចាំសប្ដាហ៍
ថ្ងៃទី 10-08-2011 ម៉ោង 17:36:47
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១១ ៖ កាលពីថ្ងៃអាទិត្យសប្ដាហ៍ កន្លងទៅនេះ កម្មវិធីទូរទស្សន៍ ‘Cha-Cha-Cha’ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Beeline Cambodia និងជាកម្មវិធីដែល មានការចាក់ផ្សាយជូនទស្សនារៀងរាល់ ថ្ងៃអាទិត្យ វេលាម៉ោង២:៣០-៤:៣០ នាទីរសៀលតាមកញ្ចក់ទូរទស្សន៍បាយ័ន ដែលទទួលបានការពេញនិយមជាច្រើន នោះបានប្រគល់រងា្វន់ជាប្រាក់សុទ្ឋចំនួន ៥៧៥,០០០ រៀល ជូនដល់ អ្នកស្រី ចាន់ ចិន (ខៀវ ចាន់) ដែលជាម្ចាស់លេខទូរ ស័ព្ទ ០៦៧ ៣២៣ ៤៨០ ។ »អានបន្ត
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់១១លើក១១សំឡេង ជាប្រធានសភា ពាណិជ្ជកម្មកម្ពុជា សម្រាប់អាណត្ដិទី២ នាពេលថ្មីៗនេះបានសន្យាថា នឹងខិតខំកៀង គរពាណិជ្ជករ និងវិនិយោគិនមករួមចំណែក កសាងនិងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែច្រើនថែមទៀតដើម្បីឆ្លើយតបតាមការចង់ បានរបស់រាជរដ្ឋាភិបាល ។ »អានបន្ត
ក្រសួងពាណិជ្ជកម្មមានចំណាប់អារម្មណ៍ផលិតប្រេង MyGreen oil
ថ្ងៃទី 06-08-2011 ម៉ោង 10:07:33
ភ្នំពេញ ៖ លោក កែវ សុខណៃ រដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្មមាន ចំណាប់អារម្មណ៍ខ្លាំងទៅលើផលិតផល ប្រេងម្យ៉ាងមកពីប្រទេសម៉ាឡេស៊ី គឺ ផលិតផល My Green oil របស់ក្រុម ហ៊ុន Hong Yang Coporation ដែល នាំចូលមកបម្រើអតិថិជននៅកម្ពុជា យើង ដោយលោកបានវាយតម្លៃថា ផលិត ផលមួយនេះនឹងបម្រើសេចក្ដីត្រូវការ ដល់ប្រជាពលរដ្ឋយើង ខណៈដែលគេ សង្កេតឃើញថា ការប្រើប្រាស់គ្រឿង យន្ដ, យានយន្ដគ្រប់ប្រភេទនៅកម្ពុជា កំពុងមានកំណើន ។ »អានបន្ត
អ្នកជាវឆ្នោតជាតិមានឱកាសឈ្នះរង្វាន់ធំ៨០លានរៀល
ថ្ងៃទី 28-07-2011 ម៉ោង 07:38:00
ភ្នំពេញ ៖ អ្នកជាវឆ្នោតក្រៅពីមាន ឱកាសឈ្នះរង្វាន់ធំ៨០លានរៀល ក៏បានជួយដល់កីឡា និងសង្គមផងដែរ ព្រោះវា ជាឆ្នោតឡូតូស្របច្បាប់តែមួយគត់នៅក្នុងប្រទេស។ នេះជាសម្ដីរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា ... »អានបន្ត
ស.សារិន អត់ដឹងត្រីចាបឆ្លងកាត់ខេត្ដកំពត?
ថ្ងៃទី 27-07-2011 ម៉ោង 13:35:10ខេត្ដកំពង់សោម ៖ មន្ដ្រីនាយក ដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃ រដ្ឋបាលជលផលបានសហការជាមួយ ខណ្ឌជលផលព្រះសីហនុរកឃើញ រថយន្ដ២គ្រឿងផ្ទុកទៅដោយត្រីចាបកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅផ្លូវរថភ្លើងឆ្លងកាត់ភូមិទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ... »អានបន្ត
សិប្បកម្មផលិតទឹកកកគ្មានអនាម័យត្រូវផ្អាកជាបណ្ដោះអាសន្ន
ថ្ងៃទី 27-07-2011 ម៉ោង 11:31:41
ខេត្ដកណ្ដាល៖ សិប្បកម្មផលិតទឹកកក មួយកន្លែងដែលមានថៅកែឈ្មោះរ៉ុង ប៊នត្រាយ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១ ភូមិព្រែកអុងប៉ាង ស្រុកស្អាង ខេត្ដ កណ្ដាល ត្រូវបានកម្លាំងចម្រុះចុះបិទជា បណ្ដោះអាសន្នដោយសារតែថៅកែសិប្បកម្មទឹកកកនេះរឹងទទឹងមិនអនុវត្ដតាមការណែនាំរបស់មន្ដ្រីជំនាញ តាំង ពីក្រសួងរហូតដល់មូលដ្ឋាន ។ »អានបន្ត
កម្ពុជា-វៀតណាមរៀបចំពិព័រណ៍ ផលិតផល១៥០មុខនៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់
ថ្ងៃទី 26-07-2011 ម៉ោង 18:28:19
ភ្នំពេញៈតាមការគ្រោងទុករបស់ ក្រសួងពាណិជ្ជកម្មនិងប្រទេសវៀតណាមនៅថ្ងៃទី២៩-៣០-៣១ខែកក្កដានេះ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់នឹងមានរៀបចំពិព័រណ៍លក់ផលិតផលជាច្រើនមុខ របស់ប្រទេសទាំងពីរដើម្បីបម្រើសេច ក្ដីត្រូវការរបស់អតិថិជន ។ »អានបន្ត
ភ្នំពេញ (២៦ កក្កដា ២០១១) - រដ្ឋមន្ដ្រីក្រសួងបរិស្ថាននៃបណ្ដាប្រទេសមហាអនុតំបន់ ទន្លេមេគង្គ (GMS) នឹងធ្វើការសម្រេចចិត្ដលើក្របខ័ណ្ឌកម្មវិធី ដើម្បីបន្ដកិច្ចសហប្រតិបត្ដិការផ្នែកបរិស្ថានរបស់តំបន់នេះ នៅ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថាននៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៣ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ។ »អានបន្ត
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបឧទ្ទេស នាមនៅក្នុងវេទិកាសភា ដើម្បីស្វែងយល់អំពីសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំគ្រប់គ្រងឆ្នាំ ២០១២ នាព្រឹកថ្ងៃទី ១៨ កក្កដា ២០១១ នៅវិមានរដ្ឋសភា ថាគោលនយោបាយចំណាយសម្រាប់ឆ្នាំ ២០១២ »អានបន្ត
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១២ កក្កដានេះ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាពយ៉ាងខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឲ្យដំណើរការស្ពាន “តេជោមរកត” ដែលឆ្លងកាត់ដៃសមុទ្រក្នុងខេត្តព្រះសីហនុ ទៅកាន់រមណីដ្ឋានកោះពស់ »អានបន្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្វាគមន៍ជំនួយបចេ្ចកទេសពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) សម្រាប់ការធ្វើឲ្យប្រសើរឡើងនៃសេវាកម្មអាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១១។ »អានបន្ត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើត យុទ្ធសាស្ដ្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយសម្រាប់ឆ្នាំ ២០១១- ២០១៣ ដែលដាក់ចេញនូវគោលការណ៍ យុទ្ធសាស្ដ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងប្រទេសកម្ពុជា ស្របនឹងអាទិភាព របស់រដ្ឋាភិបាល ។ យុទ្ធសាស្ដ្រភាពជា ដៃគូប្រចាំប្រទេសនេះបង្ហាញពីផែនការ វិនិយោគធនធានរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី ក្នុងទឹកប្រាក់ប្រមាណ៥០០លាន ដុល្លារ ។... »អានបន្ត
រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើតនូវយុទ្ធសាស្ដ្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយ សម្រាប់ឆ្នាំ ២០១១-២០១៣ ដែលដាក់ចេញនូវគោលវិធីជាយុទ្ធសាស្ដ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងអាទិភាពរបស់ដ្ឋាភិបាល។ »អានបន្ត
UNFPAមានគម្រោងជួយកម្ពុជាជាង ២៤លានដុល្លារសម្រាប់២០១១-២០១៥
ថ្ងៃទី 05-07-2011 ម៉ោង 16:30:50
ភ្នំពេញ ៖ លោក Marc Derveeuw តំណាងថ្មីរបស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំ នៅកម្ពុជាបានមានប្រសាសន៍ថា UNFPA មានគម្រោងជួយកម្ពុជាក្នុងទឹកប្រាក់ជាង ២៤លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០១១-២០១៥ ។ ដោយគម្រោង ថវិកានេះផ្ដោតជាសំខាន់ទៅលើវិស័យសុខាភិបាលអប់រំ អភិបាល កិច្ច យេនឌ័រ និងកិច្ចការពារសង្គម ។ »អានបន្ត
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍របស់ខ្លួន រួមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ បានឯកភាពគ្នាលើផែនការសកម្មភាពលំអិត ដែលមានពេលវេលាកំណត់ច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហាតាំងទីលំនៅជាថ្មី នៅក្នុងគម្រោងស្ដារផ្លូវដែកឡើងវិញ ... »អានបន្ត
ភ្នំពេញ ៖ ប្រទេសកម្ពុជានិងធនាគារអភិវឌ្ឍអាស៊ី (ADB) បានចាប់ផ្ដើម ពិភាក្សាគ្នាអំពីការត្រួតពិនិត្យទម្ងន់ ផ្ទុករបស់រថយន្ដនៅក្នុងប្រទេសកម្ពុជា នៅក្នុងសន្និសីទមួយនៅក្នុងរាជធានី កាលពីព្រឹកថ្ងៃទី ៤ កក្កដា ២០១១នេះ ក្រោមប្រធានបទ “តើយើងត្រូវធ្វើយ៉ាងណា ... »អានបន្ត
ធនាគារ ANZ Royal ចាប់ផ្ដើមចំណេញហើយ
ថ្ងៃទី 04-07-2011 ម៉ោង 11:06:37
ភ្នំពេញ ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំមួយចេញកាលពីសបា្ដហ៍មុនបានបង្ហាញថា ក្រោយពីមានការខាត បង់នៅឆ្នាំ២០០៩ ធនាគារ ANZ Royal បានផ្សព្វផ្សាយពីប្រាក់ចំណេញចំនួន៨,១លានដុល្លារសម្រាប់ឆ្នាំ២០១០។ ចំនួនប្រាក់ចំណេញដែលត្រូវបានធ្វើសវនកម្មនេះ គឺជាសញ្ញាមួយទៀតនៃការងើបឡើងវិញនៅក្នុងវិស័យធនាគារ។ »អានបន្ត
ផ្សារក្រណាត់ចាស់ខេត្ដកំពតប្រឈមនឹងការវាយកម្ទេចចោលយកទីតាំងធ្វើសួនច្បារ
ថ្ងៃទី 02-07-2011 ម៉ោង 09:04:48
ខេត្ដកំពត៖ ដំណើរការនៃការវិនិយោគលើផ្សារក្រណាត់ចាស់ខេត្ដកំពត បានជួបនឹងការបរាជ័យសាជាថ្មី ដោយសារពាណិជ្ជករដែលជាម្ចាស់វិនិយោគបានបោះបង់ចោលកិច្ចសន្យារបស់ខ្លួន រយៈពេល២ឆ្នាំកន្លងមកហើយ ដែលធ្វើឱ្យទីតាំងនេះប្រឈមនឹងការវាយកម្ទេចចោលក្រោយពីឱសានវាទជំហានដំបូង ... »អានបន្ត
ទីតាំងលួចចម្រាញ់ប្រេងខ្មៅមួយកន្លែងត្រូវបានបង្ក្រាប
ថ្ងៃទី 02-07-2011 ម៉ោង 07:32:31
ភ្នំពេញ ៖ ទីតាំងលួចចម្រាញ់ប្រេង ខ្មៅមួយកន្លែងត្រូវបានបង្ក្រាបសាជាថ្មី ដោយអាជ្ញាធរខណ្ឌដង្កោ។ ទីតាំងនេះធ្លាប់ត្រូវបានបង្ក្រាបម្ដងរួចមកហើយ កាលពីពេលកន្លងទៅដែលប្រតិបត្ដិការចុះបង្ក្រាបទីតាំងលួចចម្រាញ់ប្រេងខ្មៅ នេះដឹកនាំដោយលោកហែម ណារិទ្ធ អភិបាលរងខណ្ឌដង្កោ ព្រមទាំងមន្ដ្រីក្រោម ឱវាទក្នុងខណ្ឌជាច្រើនរូបទៀត ... »អានបន្ត
ភ្នំពេញ៖ លោក គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការក្រុមហ៊ុនមូលបត្រកម្ពុ ស៊ីឃ្យូរីធី (CAMPU Securities PLC) កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា នៅទីស្នាក់ការរបស់ក្រុមហ៊ុននារាជធានីភ្នំពេញ »អានបន្ត

.jpg)
