ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

Neymar ទទួលបានការវះកាត់ដោយជោគជ័យតែត្រូវសម្រាក៣ខែ

កីឡាករ Neymar ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain បានទទួលការវះកាត់ ដោយជោគជ័យចំពោះបញ្ហារបួសជើងរបស់គាត់ ប៉ុន្តែត្រូវសម្រាករហូតដល់ទៅ៣ខែ។

លោកវេជ្ជបណ្ឌិត Rodrigo Lasmarរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថាការវះកាត់ទទួលបានជោគជ័យតែកីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវការពេលរហូត ដល់ទៅ៣ខែទើបអាចចូលលេងបាល់ទាត់វិញបាន។

លោក Rodrigo Lasmar ក៏បានបង្ហាញពីក្តីសង្ឃឹមថា Neymar អាចនឹងវិលត្រឡប់មក លេងបាល់វិញមុនពេលការប្រកួតWorld Cupចាប់ផ្តើមនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែគាត់នឹងត្រូវអវត្តមានពីក្រុម Paris St-Germain រហូតដល់ចប់រដូវកាល។

គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ពិភពលោក (World Cup) នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាហើយប្រេស៊ីល នឹងប៉ះក្រុមស្វុីសនៅក្នុងការប្រកួតដំបូង របស់ពួកគេនៅថ្ងៃទី១៧ ខែមិថុនា ៕ ដេវីត