ព័ត៌មានទាន់ហេតុការណ៍៖

Neymar បង្ហាញថ្វីជើងយ៉ាងល្អជួយPSG ឈ្នះ Toulouse ៦-២

កាលពីរាត្រីថ្ងៃទី២០ ខែសីហា ខ្សែប្រយុទ្ធសញ្ចាតិប្រេស៊ីល Neymar បានក្លាយជាតារាងឆ្នើមចាប់តាំងពីចាប់ផ្តើមប្រកួតរហូតដល់បញ្ចប់ នៅក្នុងការបង្ហាញខ្លួនលើទឹកដីខ្លួនឯងជាលើកទី១របស់គេសម្រាប់ក្រុម Paris Saint-Germain តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបំបាក់ក្រុម Toulouse យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-២ ក្នុងការប្រកួតក្របខ័ណ្ឌបារាំង Ligue 1 ។

កីឡាករឆ្នើមរូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមថ្មីរបស់ខ្លួននៅឯកីឡដ្ឋាន Parc des Princes ខណៈដែលពួកគេបានធ្វើការវាយបកពីការដេញតាមពីក្រោយ គ្រាប់បាល់នៅដើមតង់របស់កីឡាករ Max Gradel។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ បានរកគ្រាប់បាល់តាមស្មើវិញ ហើយបន្ទាប់មក កីឡាករដែលមានតម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៦១លានដុល្លារអាមេរិក) រូបនេះ បានបំពេញការទទួលជ័យជម្នះរបស់ក្រុមទាំងភាពរីករាយ បន្ទាប់ពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ថែមទៀតពីកីឡាករ Adrien Rabiot, Edinson Cavani, Javier Pastore និង Layvin Kurzawa។

ខ្សែបម្រើ Marco Verratti បានរងពិន័យកាតក្រហមបណ្តេញចេញសម្រាប់ក្រុម PSG នៅពាក់កណ្តាលតង់ទី២ ហើយក្រុម Toulouse បានវាយបកដេញតាមពីក្រោយក្នុងលទ្ធផល ៣-២ ប៉ុន្តែ ពួកគេមិនអាចធ្វើការរារាំងកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោកបានឡើយ។

NKD-36x6_outline

ក្រោយពីបញ្ចប់ការប្រកួតកីឡាករ Neymar បាននិយាយថា «ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ និងធូរស្រាល។ ខ្ញុំមានអារម្មណ៍ហាក់ដូចជានៅផ្ទះអ៊ីចឹង។ ខ្ញុំកំពុងតែសម្របខ្លួនឲ្យបានរហ័សតាមដែលអាច។ ខ្ញុំកាន់តែមានភាពរឹងមាំផ្នែករាងកាយ ហើយខ្ញុំនៅតែអាចធ្វើឲ្យបានល្អប្រសើរជាងនេះ»។

សូមបញ្ជាក់ថា ការទទួលជ័យជម្នះជាលើកទី៣របស់ក្រុម PSG ធ្វើឲ្យក្រុមមួយនេះឡើងឈរ ចំណាត់ថ្នាក់លេខ១បណ្តោះអាសន្នមាន៩ពិន្ទុនិងតាមពីក្រោយដោយក្រុម Monaco និង Saint-Etienneក៏ទទួលបាន៩ពិន្ទុដូចគ្នាគ្រាន់តែចាញ់គ្រាប់បាល់ ៕ ដេវីត