ព័ត៌មានទាន់ហេតុការណ៍៖

Neymar បង្ហើបពីក្លិបនិងគ្រូបង្វឹកដែលគាត់ចង់ទៅលេងនៅថ្ងៃអនាគត

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោក បានបង្ហើបពីក្លិបនិងគ្រូបង្វឹកដែលគាត់ចង់ទៅលេងនៅថ្ងៃអនាគត។

តារាបាល់ទាត់វ័យ២៦ឆ្នាំរូបនេះបានបង្ហើបថា គាត់ចង់ទៅលេងឲ្យក្រុមManchester Cityដោយសារតែគាត់ចង់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola នៅថ្ងៃអនាគត។

Neymar បានផ្លាស់មកកាន់ទឹកដី Nou Camp របស់ក្លិបBarcelona មួយឆ្នាំក្រោយពេលលោកPep Guardiola ចាកចេញដែលធ្វើឲ្យគាត់បាត់បង់ឱកាស លេងបាល់ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។

កីឡាករ Neymarបានប្រាប់សារព័ត៌មានកីឡា ESPN របស់ប្រេស៊ីលថា “ខ្ញុំតែងតែចង់ធ្វើការងារជាមួយនឹងលោក Guardiola។ គាត់បានចាកចេញ មួយឆ្នាំក្រោយពេលខ្ញុំទៅដល់Barcelona។

ស្របពេលជាមួយគ្នានេះខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះក៏មិនបានបញ្ចេញយោបល់អ្វីច្រើនឡើយចំពោះព័ត៌ដែលក្លិប Real Madrid ចង់បានរូបគាត់។ គាត់គ្រាន់តែឆ្លើយថា បច្ចុប្បន្នគាត់ផ្តោតអារម្មណ៍តែ លើការលេងបាល់ទាត់នៅ World Cup ប៉ុណ្ណោះ៕ ដេវីត


ចែករំលែក៖