ព័ត៌មានទាន់ហេតុការណ៍៖

Nissan Diesel រេចង្កូតមកខាងឆ្វេងដៃចូលទៅបុកម៉ូតូ១គ្រឿង ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ម៉ោងជិត៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៧~១៨៨ ចំណុច ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាង រថយន្ត មួយគ្រឿងម៉ាក Nissan Diesel ពាក់ស្លាក លេខចង្កូតស្តាំ kps-0354 មានទិសដៅ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)រត់គេចខ្លួន មកដល់ចំណុចខាងលើ បានរេចង្កូត មកខាងឆ្វេងដៃរបស់ខ្លួនចូលទៅបុកម៉ូតូ១ គ្រឿងម៉ាក Honda-Dream ពាក់ស្លាក លេខ ភ្នំពេញ 1FQ-2722 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ហុំ រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៧០ ភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្ដាលឲ្យ អ្នកបើកបរម៉ូតូរូបនេះ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពត្រូវបានយកទៅរក្សាទុក ហើយសមកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ។

វត្ថុតាងរថយន្ត និងម៉ូតូ បានយកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖