ព័ត៌មានទាន់ហេតុការណ៍៖

Optoma បង្ហាញ projector 4K ជាលើកដំបូងមានតំលៃជាង $ 2,000

ចែករំលែក៖

ខណៈពេលដែលទូរទស្សន៍កំរិត 4K បានធ្លាក់ថ្លៃចុះយ៉ាងលឿនក៏ projector 4K នៅតែថ្លៃខ្លាំងសម្រាប់អ្នកនិយមប្រើឧបករណ៍នេះ។ នៅថ្ងៃនេះ Optoma បានបង្ហាញពី projector 4K ម៉ូដែល UHD60 របស់ខ្លួនដែលមានតំលៃ $1,999 ។ វាប្រើបន្ទះឈីប DLP ថ្មីមួយដើម្បីបញ្ជូនទៅ UHD មាន resolution (3,840 2,160 pixels) និង ពន្លឺឡើងដល់ទៅ 3000 lumens ។

Optoma អះអាងថាវាអាចបញ្ចេញរូបភាពមួយឡើងរហូតដល់ទៅ 300 អ៊ីញហើយវារួមបញ្ចូលទាំងការផ្លាស់ប្តូរកញ្ចក់បញ្ឈរដើម្បីធ្វើឱ្យការដំឡើងមានភាពងាយស្រួល។ Optoma ក៏បានដាក់បង្ហាញម៉ូដែល UHD65 projector មួយទៀតក្នុងតំលៃ $2,499 វាបំពាក់បច្ចេកវិទ្យាវីដេអូ “PureMotion” និង contrast ratio ល្អប្រសើរជាងមុន ប៉ុន្តែវាបានកំណត់គោលដៅចម្បងសម្រាប់ការដំឡើងផ្ទាល់ខ្លួន។ ម៉ូដែល UHD60 នេះនឹងអាចរកបានពីវេបសាយ Amazon, Best Buy និងអ្នកលក់រាយផ្សេងទៀត ៕ ហេង លក្ខិណា


ចែករំលែក៖