ព័ត៌មានទាន់ហេតុការណ៍៖
'

ក្នុងពេល២៤ម៉ោងមានអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅប៉ាគីស្ថាន ជិត១២០នាក់

សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយ ព្យុះភ្លៀងមូសុងនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងជាង ១,០០០នាក់ហើយុ។ ក្នុងពេលនេះដែរ មានប្រទេសជាច្រើនបានសន្យាជួយដល់ប៉ាគីស្ថាន ក្នុងនោះ កាតា ... Read More »

Update ៖ ផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្សបីនាក់ក្នុងខុនដូ ហ្គោល ក្លាស (GOLD CLASS) ខណ្ឌបឹងកេងកង

ភ្នំពេញ៖​ មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យជនជាតិចិនបីនាក់បានស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ស្ថិតនៅក្នុងខុនដូ ហ្គោល ក្លាស(Gold CLASS) អគារលេខ៣៥  បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »

នគរបាលចុះបង្រ្កាបបទល្មើសនេសាទជំនួសជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ គាំងសរសៃសម្រាប់ការបង្រ្កាបបទល្មើសជលផលរបស់កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មជ្ឈដា្ឋនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តនេះកម្រឃើញពួកគាត់ចុះអនុវត្តន៍ណាស់ គឺច្រើនឃើញតែខាងកម្លាំង នគរបាលចុះអនុវត្តន៍ទៅវិញ ។ ជាក់ស្តែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល  បានសហការជាមួយសហគមន៍ឃុំ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ត ។ ប្រតិបត្តិការនេះធ្វើនៅថ្ងៃអាទិត្យ ទី២៨ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព !​

ភ្នំពេញ៖ កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក ... Read More »

បឹងអំបិល ” ធំបំផុត” របស់ចិន ជាធនធានសម្រាប់ពិភពលោកទាំងមូលប្រើប្រាស់រយៈពេល១០០០ឆ្នាំ

បឹងអំបិលធំបំផុតនៅក្នុងប្រទេសចិន ជាធុនធានធម្មជាតិសម្រាប់ប្រើប្រាស់នៅលើពិភពលោកទាំងមូលប្រើប្រាស់១០០០ឆ្នាំក៏មិនអស់ដែរ។ បឹងអំបិលនេះតែងតែមានការយាមល្បាតពីកម្លាំងទាហាន។ «បឹងអំបិលយក្ស»មិនត្រឹមតែនាំមកនូវសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ចិននោះទេ គឺបឹងនោះបានធ្វើឱ្យពិភពលោកទាំងមូល«ចង់បាន» មិនត្រឹមតែមានតម្លៃមហាសាលក្នុងការយកអំបិលប្រើប្រាស់នោះទេ គឺទីនោះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ បឹងអំបិល Chaerhan ស្ថិតនៅលើខ្ពង់រាប Qinghai តំបន់ទីបេ ប្រទេសចិន គឺជាបឹងអំបិលដ៏ល្បីមួយដែលមានចំនួនអំបិលមហាសាល តាមការប៉ាន់ស្មានថាមានរហូតដល់ទៅ ... Read More »

ជិះម៉ូតូឡើងទួលបណ្ដាលឱ្យដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយបុកស្លាប់នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នរេចង្កូតឡើងទួលបណ្ដាលឱ្យដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយបុកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ២១និង១៥នាទី លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២៤-២៥ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

លោក ហ៊ុនម៉ានី ៖ ២ថ្ងៃ តួនាទី៣ កម្មវិធី៤ ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ ហេតុអ្វីបានជាចាំបាច់ចុះតាមបណ្តាខេត្តទាំងសៅរ៍ អាទិត្យបែបនេះ?

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា,  ការចុះមកដល់មូលដ្ឋានដោយផ្ទាល់បានផ្តល់ឱកាសដល់ខ្ញុំ និងក្រុមការងារបានជួបផ្ទាល់ ចែករំលែកព័ត៌មាន ... Read More »

ទេសរដ្ឋមន្រ្តី គន់ គីម បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក  ក្រុងព្រះវិហារ ខេត្តព្រះវិហារ ... Read More »

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈចលនាមហាជន ខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះ

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈចលនាមហាជនខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះដែលរួមមានថ្នាក់ក្រុង-ស្រុក និង ឃុំ-សង្កាត់ ... Read More »

អ្វីទៅជា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឬ Telecommunications infrastructure?

ភ្នំពេញ ៖ បើយោងតាមការរៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា, ប្រមើលមើល អ្នកចង់ធ្វើដំណើរ តាមរយៈរថយន្ត ចេញពីទ្វិបមួយ ទៅទ្វិបមួយទៀត។ សម្រាប់ការធ្វើដំណើរនេះប្រកបដោយរលូន និងទៅដល់ទីដៅ ... Read More »

ចំនួនសត្វរំពារ(ឈ្លូស) ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ”Pilot Study of Camera Trap in Wildlife Recovering Zone”

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២  មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ ដោយមានការចូលរួមនិងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF​បានផ្តល់របាយ ការណ៍ថាពួកគេបានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស) ។ ការសិក្សាស្រាវជ្រាវនេះស្ថិត នៅក្នុងដែនជម្រកសត្វព្រៃស្រែពក។  សូមបញ្ជាក់ផងដែរថា ... Read More »

ព័ត៌មានបឋម ៖ ជនជាតិចិន ៣នាក់ត្រូវបានគេបាញ់ស្លាប់សង្ស័យរឿងគុំនំនៅខុនដូរមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង​ បន្ទាប់ពី​ជនជាតិចិនចំនួន​ ៣នាក់​ ត្រូវបានគេបាញ់ស្លាប់នៅខុនដូហ្គោល ក្លាស ជាន់ទី៦ ផ្លូវលេខ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង ជំហានដំបូងសង្ស័យជារឿងគំនុំ។ ករណីខាងលើនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ២រំលង​អាធ្រាត្រ​ឈាន​ថ្ងៃ​ទី២៩៨ ខែសីហា​ ឆ្នាំ​២០២២នេះ​ ... Read More »

រថយន្តប្រើប្រាស់ល្បឿនលឿនបុកដើមឈើរេចង្កូតបុកចូលផ្ទះអ្នកភូមិរបួសធ្ងន់ម្នាក់

  ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់បណ្ដាលឱ្យបុរសម្នាក់ជិះក្នុងរថយន្តរងរបួសធ្ងន់បន្ទាប់ពីប្រើប្រាស់ល្បឿនលឿនបុកនិងដើមឈើរួចក៏រេចង្កូតបុកចូលផ្ទះលក់ចាប់ហួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២២ ចំណុចភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុក រមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ ... Read More »

ស្ថានទូតចិន ៖ លោក Liu Jianchao ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើ facebook ផ្លូវការថា,នាថ្ងៃទី២៥ខែសីហា ឆ្នាំ២០២២ លោក Liu Jianchao ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.ស.ក) : លោក ហ៊ុន ម៉ានី បានរំលេចបន្ថែមអំពីសារប្រយោជន៍នៃការពង្រឹងសមត្ថភាពរបស់យុវជនធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ មើលឃើញពីសមត្ថភាពក្នុងការដឹកនាំយុវជនបន្តវេន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.ស.ក)បានលើកឡើងថា,  ផ្សារភ្ជាប់ជាមួយប្រសាសន៍របស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញ លោក ហ៊ុន ម៉ានី បានរំលេចបន្ថែមអំពីសារប្រយោជន៍នៃការពង្រឹងសមត្ថភាពរបស់យុវជនធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ ... Read More »

តើអ្វីជា Black Hole?

ភ្នំពេញ ៖ ប្រភព (AFP) បានបញ្ជាក់ថា, Black Hole ជាចំណុចមួយ នៅក្នុងអវកាស ដែលមានកម្លាំងទំនាញយ៉ាងខ្លាំង សូម្បីតែពន្លឺក៏មិនអាចគេចចេញបានដែរ។ ជាការពិត មនុស្សម្នាក់ៗ មិនអាចមើលឃើញ Black ... Read More »

ដើម្បីធ្វើការវាយតម្លៃទៅលើសន្ទស្សន៍នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ប្រទេសណាមួយ គឺពឹងផ្អែកទៅលើសូចនាករអ្វីខ្លះ ?

ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងបកស្រាយដោយ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន អោយដឹងថា, ដើម្បីធ្វើការវាយតម្លៃទៅលើសន្ទស្សន៍នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ប្រទេសណាមួយ ... Read More »

លោក Liu Jianchao អញ្ជើញចូលរួមពិធីប្រកាសគម្រោងកញ្ចប់នៃក្តីស្រឡាញ់របស់មូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើ facebook ផ្លូវការថា, នាថ្ងៃទី២៥ខែសីហា ពិធីប្រកាសគម្រោងកញ្ចប់នៃក្តីស្រឡាញ់រវាងចិននិងកម្ពុជា បានរៀបចំឡើងនៅសាលាបឋមសិក្សាអង្គកំនប់ដែលជាជំនួយសាងសង់ដោយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍(CFPD) ... Read More »

«តើបងប្រធានមានចក្ខុវិស័យយ៉ាងណាខ្លះសម្រាប់ស.ស.យ.ក. នាពេលអនាគត?»

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា, នេះគឺជាសំណួរ ១ ក្នុងចំណោម២១សំណួរ ... Read More »

ប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ប្រេងកើនឡើង៣៨% ក្នុងឆ្នាំ ២០២២

ការនាំប្រេងចេញរបស់រុស្ស៊ីបានកើនឡើងជាមួយតម្លៃខ្ពស់ ជួយឱ្យប្រភពចំណូលពីការលក់ប្រេងរបស់រុស្ស៊ីកើនឡើងដល់ទៅ ៣៣៧,៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ គឺកើនឡើង៣៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។ សារព័ត៌មានរ៉យទ័របានផ្សាយថា តាមឯកសារពីក្រសួងសេដ្ឋកិច្ចរុស្ស៊ី ប្រាក់ចំណូលកើនឡើងពីការលក់ប្រេងជួយដល់សេដ្ឋកិច្ចរុស្ស៊ីកាន់តែរឹងមំាចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច។ ក្រៅពីនេះ ប្រភពចំណូលទាំងនោះ នឹងជួយដល់ប្រធានាធិបតីពូទីន ធានាការផ្គត់ផ្គង់ដល់កម្លាំងយោធា។ ប៉ុន្តែការកើនឡើងនៃប្រភពចំណូលពីការលក់ប្រេងគឺអាចបំពេញបានតែមួយចំនួន មិនអាចជួយទាំងស្រុង ដល់ផលប៉ះពាល់ពីការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចបានទេ។ ... Read More »

តោះស្វែងយល់បន្តិចថាតើអ្វីទៅជា «រដ្ឋាភិបាលឌីជីថល ឬ Digital Government »?

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ ... Read More »

សមត្ថកិច្ចឆ្មក់បង្រ្កាបកន្លែងលេងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយដោយឃាត់ខ្លួនមនុស្ស៥នាក់ ឯខ្លះទៀតរត់ចោលម៉ូតូ

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់) ដោយរឹបអូសសម្ភារជាវត្ថុតាង ... Read More »

អឺរ៉ុបនឹងត្រូវបាត់បង់ប្រាក់រាប់សិបពាន់លានដុល្លារ ប្រសិនបើមិនមានអ្នកទេសចររុស្ស៊ី

ប្រធានរដ្ឋសភារុស្ស៊ី លោក Vyacheslav Volodin បានលើកឡើងថា អឺរ៉ុបនឹងត្រូវខាតបង់ប្រាក់រាប់សិបពាន់លានដុល្លារ ប្រសិនបើអវត្តមានអ្នកទេសចរជនជាតិរុស្ស៊ីនោះ។ លោកបន្តទៀតថា អឺរ៉ុបនឹងបាត់បង់ប្រាក់យ៉ាងតិច ២១ពាន់លានអឺរ៉ូ ដោយសារតែមិនមានអ្នកទេសចររុស្ស៊ីមកកម្សាន្តនៅអឺរ៉ុប។ តាមការប្រកាសរបស់ប្រធានរដ្ឋសភារុស្ស៊ី ដោយផ្អែកតាមការវាយតម្លៃ អឺរ៉ុបនឹងត្រូវបាត់បង់ប្រាក់ចំណូលជាច្រើនដោយសារតែការហាមប្រាមជនជាតិរុស្ស៊ីចូលតំបន់អឺរ៉ុប។ លោក ... Read More »

គ្រួសារមួយត្រូវអគ្គិភ័យលេបត្របាក់អស់ផ្ទះនិងសម្ភារៈជាច្រើននៅស្រុកចំការលើ

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ រាយការណ៍ថា: មានករណីអគ្គិភ័យ ០១ករណី (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានលោកឧត្តមសេនីយ៍ទោ ... Read More »

ក្លិបNice ចុះហត្ថលេខាលើខ្សែបម្រើស្លាប Nicolas Pepe ពី Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល

ក្លិប Nice នៅលីកកំពូលបារាំង Ligue 1 បានចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Arsenal កីឡាករ Nicolas Pepe ក្នុងលក្ខខណ្ឌខ្ចីជើង។ កិច្ចព្រមព្រៀងរយៈពេលមួយរដូវកាលនេះមិនរាប់បញ្ចូលជម្រើសក្នុងការទិញកីឡាករវ័យ២៧ឆ្នាំរូបនេះផ្តាច់សម្រាប់ក្រុមកាំភ្លើងធំកាលពីរដូវកាលមុននោះទេ។ Pepe បានចូលរួមជាមួយក្រុមភាគខាងជើងទីក្រុងឡុង Arsenal ... Read More »

អណ្តូងទឹកចំនួន៦៩ អណ្តូង ត្រូវ​បានផ្ដល់ជូនប្រជាពលរដ្ឋរស់នៅតាម​ជនបទ​ដល់ខេត្តចំនួនប្រាំបួន

ខេត្ត​កំពង់ធំ៖ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ​ ដោយ​បានចែកអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ​ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ ​    ... Read More »

កំពុងតែតានតឹងអាមេរិកបញ្ជូននាវាចម្បាំងឆ្លងកាត់សមុទ្រកោះតៃវ៉ាន់

ទំនាក់ទំនងរវាងអាមេរិកនឹងចិន ប្រឈមមុខកាន់តែតានតឹងដាក់គ្នាដោយសារតែប្រធានរដ្ឋសភាអាមេរិក និងតំណាងរាស្ត្រជាច្រើនរូបបំពេញទស្សនកិច្ចទៅកាន់កោះតៃវា៉ន់ ដែលជាការបំពានទៅលើ ច្បាប់ចិនតែមួយ។ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នាវាចម្បាំងអាមេរិកចំនួន២គ្រឿង បាននិងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក នឹងចិនជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីប្រធានសភាតំណាងរាស្ត្រ ... Read More »

បុរសកម្មកររោងចក្រម្នាក់ខឹងមិត្តរួមការងារសារ៉េម៉ាស៊ីនស្លថង់ធ្វើឱ្យខូចយកដែកបំពង់ទីបវាយក្បាលរបួសធ្ងន់

    ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើហិង្សាដោយចេតនាយកដែកបំពង់ទីប វាយទៅលើជនរងគ្រោះជាកម្មកររោងចក្រដូចគ្នាបណ្ដាលឱ្យរងរបួសក្បាលផ្នែកខាងក្រោយដេរ១០ថ្នេរ ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងរោងចក្រម៉ូរ៉ូហ្វូជី នៃតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ... Read More »

West Ham បញ្ជាក់ពីការដេញថ្លៃខ្សែប្រយុទ្ធ Paqueta របស់ Lyon

លោក David Moyes អ្នកចាត់ការទូទៅរបស់ក្លិបនៅ Premier League បាននិយាយថា ក្រុម West Ham United បានធ្វើការដេញថ្លៃដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធប្រេស៊ីល Lucas Paqueta ពីក្លិបបារាំង ... Read More »

មន្ត្រីរុស្ស៊ី ៖ ទីក្រុងមូស្គូនឹងពិភាក្សា ប្រសិនបើអ៊ុយក្រែនចុះចាញ់ដោយគ្មានលក្ខខណ្ឌ

ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភារុស្ស៊ីលោក Leonid Slutsky បានលើកឡើង ថា រុស្ស៊ីនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន។ លោក Leonid Slutsky បានឱ្យដឹងថា «យើងនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែនក្នុងពេលប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌ កាត់បន្ថយចំនួនទាហាន» ។ ប៉ុន្តែ ... Read More »