ព័ត៌មានទាន់ហេតុការណ៍៖
'

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ២២នាក់ ,អ្នក​ជាសះស្បើយ​ ១៧នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​១៩ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២២នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១៧នាក់ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ ​បីការពារ​ទាំងអស់​។  ... Read More »

ខ្សែ​ប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic បន្ត​កុងត្រា​បន្ថែមជាមួយក្លិបAC Milan ១​ឆ្នាំទៀត

កីឡាករ Zlatan Ibrahimovic បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀតដែលផ្តល់ឱ្យគាត់នៅជាមួយក្លិប AC Milan ហួសថ្ងៃខួបកំណើតគម្រប់៤១ឆ្នាំរបស់គាត់។ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ដែល​មាន​អាយុ​៤១​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៨​គ្រាប់​ក្នុង​លីគ​កាល​ពី​រដូវ​កាល​មុន​ ខណៈ​ដែល AC Milan បាន​យក​ឈ្នះ​គូ​ប្រជែង​ Inter Milan លើក​ពាន ... Read More »

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីឃាតកម្ម

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ តាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២០ ដ.ច.ន ... Read More »

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ... Read More »

កូរ៉េខាងត្បូង អូស្ត្រាលី ក្នុងចំណោមប្រទេសចំនួន៤ដែលចង់ធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌូនេស៊ី និងកាតាបានដាក់ការចាប់អារម្មណ៍ដើម្បីជំនួសប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំក្រោយ។ កាលបរិច្ឆេតសម្រាប់សមាគមបាល់ទាត់ប្រទេសទាំង៤ដើម្បីដាក់ឯកសារដេញថ្លៃរបស់ពួកគេត្រូវបានកំណត់នៅថ្ងៃទី៣១ ខែសីហា ហើយគណៈកម្មាធិការប្រតិបត្តិរបស់ AFC នឹងប្រកាសម្ចាស់ផ្ទះថ្មីនៅថ្ងៃទី១៧ ខែតុលា។ ប្រទេសចិនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដែលមានក្រុមចំនួន២៤ដែលគ្រោងធ្វើនៅខែមិថុនា ... Read More »

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ... Read More »

Ben Davies ចេញពី Liverpool ទៅ Rangers ខណៈ Branthwaite របស់ Everton ទៅ PSV Eindhoven ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Rangers បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងតម្លៃ៤លានផោនដើម្បីចុះហត្ថលេខាលើខ្សែការពារ Ben Davies ពីក្លិបហង្សក្រហមLiverpool។ ការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ២៦ឆ្នាំរូបនេះនឹងមានតម្លៃថ្លៃដើមត្រឹមតែជាង៣លានផោន និងជិត១លានផោននៅក្នុងការបន្ថែមដែលទាក់ទងនឹងការបង្ហាញខ្លួន និងការសម្តែងរបស់ក្រុម។ Davies បានចូលរួមជាមួយ Liverpool ពីក្រុម Preston ក្នុងតម្លៃដំបូង៥០០,០០០ផោនក្នុងខែកុម្ភៈ ... Read More »

នៅទីបញ្ជាការយោធភូមិភាគទី៥ ផ្សព្វផ្សាយផែនការណែនាំស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២

ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការយោធភូមិភាគទី៥ បានប្រារព្ធពិធីផ្សព្វផ្សាយផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ ក្រោមអធិបតីភាព ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍​ ដែលមានរបៀបវារៈចំនួន៤

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី  បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។  អង្គប្រជុំបានលើកយករបៀបវារៈ ចំនួន ... Read More »

នៅក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនអ្នកឆ្លងសរុប ៧៣ ៥៨២ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់

សាធារណរដ្ឋកូរ៉េ ៖ ស្ថានការណ៍កូវីដ-១៩ នៅក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនអ្នកឆ្លងសរុប ៧៣ ៥៨២ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ... Read More »

បុរសម្នាក់ឈរបង់សំណាញ់បានរអិលជើងធ្លាក់ចូលទឹកកំពុងហូរកួចខ្លាំង ហើយសាច់ញាតិបានត្រឹមឈរចាំមើលសពផុសឡើង

    ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ឈរបង់សំណាញ់នៅខ្នងទំនប់បារាំងបានរអិលជើងធ្លាក់ចូលក្នុងទឹកត្រូវចរន្តទឹកហូរកួចយកទៅបាត់នៅវេលាម៉ោង៨យប់ថ្ងៃទី១៨ខែកក្កដា ដែលគេមិនសង្ឃឹមថាជនរងគ្រោះនៅរស់នោះឡើយ។ រហូតមក ដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះក្រុមគ្រួសារមិនទាន់ឃើញសពជនរងគ្រោះអណ្ដែតទឹកនៅឡើយទេ។     ករណីនេះបានកើតឡើងនៅលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ៤ លើទឹកប្រាក់វិនិយោគ ៩៦,៨ លានដុល្លារ

ភ្នំពេញ ៖ បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖ ១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ... Read More »

បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ផេកប្រជាជនខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា, លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ។  សូមបញ្ជាក់ថា, ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៣%

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា ឆ្នាំ២០២២ ) ។ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ ... Read More »

រថយន្តស៊េរីទំនើបមួយគ្រឿងបើកឡើងសួនវិមានឯករាជ្យបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR សង្ស័យអ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតឡើងលើសួនជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចសួនវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវព្រះសីហនុ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់​ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី១៨ កក្កដានេះ!

  ភ្នំពេញ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃចន្ទទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដា ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ... Read More »

សង្ស័យប្អូនស្រីចាក់សម្លាប់បងប្រុសរួចយកសពទៅកប់ដោយប្រាប់សមត្ថកិច្ចថាសពស្លាប់ដោយសារជំងឺ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួននារីម្នាក់យកទៅធ្វើការសាកសួរ ក្រោយសង្ស័យថានាងមានជម្លោះហើយចាក់សម្លាប់បងប្រុសរបស់ខ្លួន រួចក្រុមគ្រួសារព្យាយាមលាក់បាំងសមត្ថកិច្ចដោយប្រាប់ថា សពស្លាប់ដោយសារជំងឺ ហើយយកទៅកប់ក្នុងដី តែដោយសមត្ថកិច្ចដាក់ការសង្ស័យក៏ជីកផ្នូរយកសពមកធ្វើកោសល្យវិច័យឃើញថាស្លាប់ដោយសារយកវត្ថុស្រួចចាក់ចំនួន៨កន្លែងលើរាងកាយ។    ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ... Read More »

សិស្សសាលា ២នាក់ចុះលាងដៃនៅមាត់ស្ទឹងសែន រអិលជើងធ្លាក់ទឹកជួយសង្គ្រោះបានម្នាក់ និង ម្នាក់ទៀតកំពុងបាត់ខ្លួន

ខេត្តកំពង់ធំ៖ សិស្សសាលា២នាក់បាននាំគ្នាអង្គុយលេង ក្បែរមាត់ស្ទឹងសែន ខណៈពេលឈប់លេង បាននាំគ្នាចុះតាមជណ្តើរមាត់ស្ទឹងសែនលាងដៃ ដោយមិនបានប្រុងប្រយ័ត្ន រអិលជើងធ្លាក់ចូលទឹកស្ទឹងទាំង ២នាក់ តែបានអ្នកក្បែរៗឃើញក៏ជួយសង្គ្រោះទាន់ពេលបានកុមារីម្នាក់ តែម្នាក់ទៀតកំពុងបាត់ខ្លួន។       ហេតុការណ៍នេះ កើតឡើងវេលាម៉ោងប្រហែល ... Read More »

កម្ពុជា និងជប៉ុន ធ្វើការដើម្បីភាពជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា

ភ្នំពេញ ៖ កម្ពុជា និងជប៉ុន ធ្វើការដើម្បីភាពជោគជ័យនៃភាពជាប្រធានអាស៊ាន របស់កម្ពុជា ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ផ្លាស់ប្តូរយោបល់ ... Read More »

ពលរដ្ឋ ៦ នាក់ជាប់នឹងដើមឈើ​នៅរមណីយដ្ឋាន​ទឹកធ្លាក់ថ្មក្រាលប្រហែល១ម៉ោងទើបជួយបាន

ខេត្តកំពង់ឆ្នាំង៖ ជំនន់ទឹកភ្លៀងនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស នៅរសៀលនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ បានធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ស្រី ប្រុសចំនួន ៦ នាក់ជាប់នៅកណ្ដាលកោះក្នុងជ្រោះប្រហែង១ម៉ោង ខណៈពួកគាត់កំពុងមុជទឹកលេងកណ្តាលកោះក្នុងជ្រោះពេលមេឃធ្លាក់ភ្លៀងខ្លាំងក៏ត្រូវទឹកធ្លាក់ពីលើភ្នំយ៉ាងគំហុកជាប់ពួកគាត់នៅកណ្ដាលជ្រោះ តែសំណាងដែលមានដើមឈើតោង។  ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក ... Read More »

លោក ម៉ូវ ម៉ានិត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយមានរបៀបវារៈប្រជុំចំនួន០៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅអគារសាលប្រជុំសាលាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតី លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក ... Read More »

អភិបាល​ខណ្ឌ​ដូនពេញ​ វេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ ដល់វត្តចំនួន ០៧វត្ត ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ​៖​ លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ និងភរិយា ព្រមទាំង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង អភិបាល ... Read More »

ម្ចាស់អាខោនហ្វេសប៊ុក​ Hong Meng Hour ដែលបានខមិ​នប្រមាថមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅ​ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​ ៖​ បុរសម្នាក់ឈ្មោះ​ ទី​ ទៀង​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ Hong Meng Hour ... Read More »

លោក ផុស សុវណ្ណ បន្តជំរុញឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបន្តជំរុញឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់វិជ្ជាជីវៈ ជាពិសេសចូលរួមអភិវឌ្ឍវិស័យព័ត៌មានក្នុងប្រទេស ឱ្យកាន់តែល្អប្រសើរឡើង ។ លោក ... Read More »

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីដំបូក

ខេត្តបាត់ដំបង៖ ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅពេលចុះកាយដីដំបូកស្រែ។ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០១និង០០នាទី ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឌ ឈ្មោះ សឿន សានភេទប្រុស អាយុ ៥៣ឆ្នាំ ... Read More »

មនុស្ស០៤នាក់បានរងរបួសធ្ងន់ខណៈម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង

ខេត្តបាត់ដំបង៖ បុរសម្នាក់និងក្មេងស្រីសិស្សសាលាចំនួន០៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។   ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៨ខែកក្កដា ឆ្ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។   ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកSCOOPY ពណ៌ស ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅចុះសម្រុះសម្រួលដោះស្រាយវិវាទ ៥ដង ទើបបញ្ចប់

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ហួត គឹមនី អភិបាលរងខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចុះសម្រុះសម្រួលដោះស្រាយ ករណីវិវាទព្រំដី ... Read More »

ខណៈ​ទឹកភ្លៀងបន្ត​ធ្លា​ក់ស្ទើ​ររាល់ថ្ងៃ បណ្ដាលឱ្យ​ជន់លិចក្រុងកំពង់ឆ្នាំង​, រដ្ឋបាល​ក្រុង​ចុះ​ត្រួត​ពិនិត្យដើម្បី​រំដោះ​ទឹកភ្លៀង

ខេត្ត​កំពង់ឆ្នាំង៖ លោក​យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង រួម​ដំណើរ​ជាមួយ​មន្ត្រី​មួយចំនួន នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២នេះ បាន​ចុះ​ពិនិត្យមើល​ទីកន្លែង មួយចំនួនដែល​រងជំនន់​ទឹកភ្លៀង​ជន់លិច និង​ការស្តារ​ដាក់លូដើម្បី​រំដោះ​ទឹកភ្លៀង ចេញពី​តំបន់​មួយចំនួននៅក្នុង​ក្រុង​កំពង់ឆ្នាំង ខណៈ​ដែលទឹកភ្លៀងនៅតែ​បន្ត​ធ្លាក់​ជាប់ៗ​គ្នាស្ទើ​ររាល់ថ្ងៃ ។​    ... Read More »

វត្តចំនួន ០៤ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់​ ទទួលបាន​ទានវស្សា និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា

ខេត្តបាត់ដំបង​៖​ តំណាងលោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រុមការងារចុះជួយឃុំ លោកមេឃុំ លោកស្រីជំទប់ទី១ លោកលោកស្រីប្រធានភូមិ និងសហការី នៅថ្ងៃទី១៧ និងទី១៨ ... Read More »