ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញសាកសួរសុខទុក្ខដល់កន្លែងម៉ាស្សាជនពិការរបស់លោក សែម សំណាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញសាកសួរសុខទុក្ខដល់កន្លែងម៉ាស្សាជនពិការរបស់លោក សែម សំណាង ដែលមានទីតាំងនៅក្បែរសណ្ឋាគារសុខា បន្ទាប់ពីបញ្ចប់ការថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។ ... Read More »

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងបន្ថែម បញ្ជាក់ថាបណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធ ទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

កម្លាំងនគរបាលស្រុកកែវសីមាចាប់រថយន្តដឹកគ្រឿងសង្ហារឹមប្រគល់ជូនមន្ត្រីឧទ្យានុរក្ស

ខេត្តមណ្ឌលគិរី ៖ បើទោះបីជាកម្លាំងមានសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក៏ពួកឈ្មួញនៅតែប្រើប្រាស់គ្រប់វិធីកលល្បិចដើម្បីដឹកលួចនាំឈើឬគ្រឿងសង្ហារឹមចេញដោយមិនខ្លាចញញើត។ ជារឿយៗសមត្ថកិច្ចតែងតែបង្ក្រាបបានចំពោះសកម្មភាពល្មើសច្បាប់ទាំងនោះ។ ជាក់ស្ដែងនៅយប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ចាប់បានរថយន្តដឹកគ្រឿងឈើមានបំណងនាំចេញក៏ត្រូវបានស្ទាក់ចាប់ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និង កម្លាំងប៉ុស្តិ៍ស្រែខ្ទុម បានចាប់ឃាត់រថយន្តដឹកឈើកែច្នៃ ១ គ្រឿង បានដឹកឈើប្រភេទគ្រោងទ្វារ និង បង្អួចដែលគ្មានច្បាប់អនុញ្ញាត។ វត្ថុតាងរួមមាន ... Read More »

ក្រុមនារីបារាំងបំបាក់ក្រុមនារី អុីតាលី​ ៥-១ ក្នុងវគ្គជម្រុះពានរង្វាន់ Women’s European Championships ពូលD

កីឡាការិនី Grace Geyoro ស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលបារាំងជាក្រុមមួយក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះ Euro 2022 ផ្នែកនារី ដោយយកឈ្នះអុីតាលី ៥-១ ក្នុងការប្រកួតបើកឆាកពូល D របស់ពួកគេនៅកីឡដ្ឋាន Rotherham’s New ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

UEFA និង FIFA នឹងតតាំងជាមួយក្រុមដែលបង្កើតលីគថ្មី Super League នៅសវនាការតុលាការកំពូលរបស់អឺរ៉ុប

ស្ថាប័នបាល់ទាត់ UEFA និង FIFA នៅសប្តាហ៍ក្រោយនឹងស្វែងរកការបញ្ចុះបញ្ចូលតុលាការកំពូលរបស់អឺរ៉ុបថា ពួកគេមានសិទ្ធិរារាំងក្លិបដែលគ្រោងបង្កើតថ្មីមិនឱ្យចូលរួមក្នុងលីគផ្តាច់ខ្លួន និងពិន័យអ្នកលេងនៅក្នុងករណីដែលអាចបង្កើតផ្តាច់មុខ និងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយដែលរកកម្រៃបាន។ វិវាទរវាង UEFA, FIFA និងលីគដែលគ្រោងបង្កើតថ្មី European Super League ... Read More »

រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសបុករបាំងថ្មពុះចែកទ្រូងផ្លូវបែកបាក់អស់ពីរកង់ ធ្វើឱ្យរថយន្តខូចខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស លឿនពេកបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់បែកអស់ចំនួនពីរកង់ ហើយរថយន្តខូចខ្ទេចមួយកំណាត់មុខកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបប្រាសាទពេជ្រ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។      ... Read More »

បើករថយន្តលឿនពេកដល់ផ្លូវកោងបួង ចង្កូតមិនទាន់ជ្រុលទៅបុកខឿនផ្លូវហើយបន្តទៅបុកចូលការាសសាំងមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ

   ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿន ពេលដល់ផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទៅបុកខឿនផ្លូវបណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កបានបន្តទៅមុខបុកចូលការាសសាំងមួយកន្លែងទៀតពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។     ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នៅជិតស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ កែងមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ចោរប្លន់ម្នាក់ចង្អុលបង្ហាញទីតាំងទទួលផលចោរកម្ម ធ្វើឱ្យសមត្ថកិច្ចដកហូតម៉ូតូបាន៤គ្រឿងនិងម៉ូតូសណ្តោងរុឺម៉ក១គ្រឿង

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ទើបលោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ចុះដល់ទីតាំងទទួលផលចោរកម្មមួយកន្លែង បន្ទាប់នគរបាលនៃអធិការដ្ឋានស្រុកក្រគរ នាំចោរប្លន់ម៉ូតូម្នាក់មកចង្អុលបង្ហាញ ។     ... Read More »

ស្ត្រីវ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តប៉ៃលិនឃាត់ខ្លួនដោយរក្សាទុកសារធាតុញៀន

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា÷នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៦​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​២១​ករណី​ នាថ្ងៃ​ទី​១០​កក្កដា​នេះ!

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៣៦​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៦​នាក់​ រួម​មាន​៖​ ជួញដូរ​ ៩​ករណី​ ឃាត់​ ... Read More »

Update ៖ លោក កែវ សុជាតិ ៖​ ឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធការកៀរគរ ឱ្យពលរដ្ឋធ្វើបាតុកម្មមិនឱ្យមន្ត្រីជំនាញយករថយន្តថៃ ដឹកលើសទម្ងន់បំពានច្បាប់កម្ពុជា

ខេត្ត​បាត់ដំបង៖ បើតាមការបញ្ជាក់ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ បានឱ្យដឹងថា​ គិតចាប់ពីព្រឹករហូតដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ​ កម្លាំង​សមត្ថកិច្ចខេត្តបាត់ដំបង​ បានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៤នាក់ ក្នុងករណីឡាយកៀរគរប្រជាពលរដ្ឋឱ្យមកធ្វើបាតុកម្មឡោមព័ទ្ធ មិនឱ្យមន្ត្រីជំនាញរបស់ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

លោកស្រី​ ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ

ខេត្ត​ឧត្ដរមានជ័យ៖ លោកស្រី​ ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា រួមទាំងក្រុមការងារ នៅព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព ... Read More »

ចាប់ឃាត់ជនសង្ស័យ៥នាក់​ ខណៈ​ម្ចាស់យករថយន្តទៅឱ្យជាងធ្វើ បែរជាជាងលួចយកទៅលក់

ខេត្ត​សៀមរាប៖ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្តកំពង់ចាម ,នគរបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង​ រហូត​ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៥ នាក់មកសាកសួរក្រោយជាប់ពាក់ព័ន្ធការលួចរថយន្ត។  ប្រភពដដែលបន្តថា​ កម្លាំងជំនាញ​កាលពីថ្ងៃទី០៣ ខែកក្កដា ... Read More »

សត្វខ្ទីង ២ ក្បាល​ បានវិលចូលក្នុងព្រៃនៃតំបន់អភិរក្សវិញហើយនៅរសៀលថ្ងៃទី១០ ខែកក្កដានេះ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោស្រុក

ខេត្ត​ព្រះវិហារ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សត្វខ្ទីង ២ ក្បាល (ខ្ទីងញី និងកូន១) បានវិលចូលក្នុងព្រៃនៃតំបន់អភិរក្សវិញហើយនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោស្រុក ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១០​ ខែកក្កដា​ កើតឡើង​៤​លើក​ ស្លាប់​២​នាក់​ និង​របួស​ ៣​នាក់​ !!!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​ របួសធ្ងន់​៣​នាក់​ ។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ បាន​បញ្ជាក់​ថា​ ... Read More »

យានយន្ត​ល្មើស​ចំនួន​ ១៣២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេសនាថ្ងៃ​ទី​១០​ ខែកក្កដា​!

​ភ្នំពេញ​៖​ បេី​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១០៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.០៥៨​គ្រឿង​ ម៉ូតូ​ ៨៤៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

មានកុមារជាង២២២លាននាក់នៅលើពិភពលោកត្រូវការទទួលបានជំនួយក្នុងការអប់រំ

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញឱ្យឃើញថា ចំនួនពលរដ្ឋក្នុងវ័យទៅសិក្សាត្រូវការជំនួយអប់រំ ។ កាលពីឆ្នាំ២០១៦មានកុមារ៧៦លាននាក់ត្រូវការជំនួយអប់រំ ហើយនៅឆ្នាំ២០២២ មានកុមារកើនឡើងដល់២២២លាននាក់ត្រូវការជំនួយដើម្បីបានទៅសាលារៀន។ សង្គ្រាម អំពើហិង្សា ការធ្វើចំណាកស្រុក កូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សាអប់រំរបស់កុមារនៅលើពិភពលោក។ ជាក់ស្តែងកុមារ ៧៨,២លាននាក់ ក្នុងចំណោម២២២លាននាក់ ស្មើ៨៤%មិនបានទៅសាលារៀន ... Read More »

តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា?

ភ្នំពេញ ៖ តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា? នេះជាសំណេរ ដោយលោក ពុយ គា អ្នកកាសែតអាជីពជើងយូរ ប្រកបដោយវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ... Read More »

ក្រសួងការពារជាតិអង់គ្លេស៖ រុស្ស៊ីបញ្ជូនទាហានបម្រុងទៅកាន់តំបន់ព្រំដែនជាប់អ៊ុយក្រែន

ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា រុស្ស៊ីកំពុងតែបញ្ជូនកម្លាំងទាហានបម្រុងទៅកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាមនាពេលអនាគត។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ី បានបញ្ជាក់ថា មិនមានគម្រោងដកទាហានចេញពីតំបន់ដែលរុស្ស៊ីកំពុងតែគ្រប់គ្រងនៅភាគខាងត្បូងអ៊ុយក្រែននោះឡើយ។ ទីក្រុងមូស្គូ បញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីនឹងរំសាយកម្លាំងទាហានអ៊ុយក្រែននៅក្នុងតំបន់ Donbass ។ នៅក្នុងឃ្លីបវីដេអូបង្ហោះនៅលើបណ្តាញ Twitter ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា ... Read More »

លោក ហ៊ុន ម៉ានី ៖ ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ

ភ្នំពេញ ៖ ទៅថ្ងៃអនាគត ទោះបីយើងមិនដឹងឲ្យប្រាកដនៅឡើយថាតើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈានចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ពិតមែន តែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើចាប់ពីពេលបច្ចុប្បន្ន។ ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ។ បច្ចេកវិទ្យានេះមានការវិវត្តជារៀងរាល់ថ្ងៃ ... Read More »

ពលរដ្ឋជប៉ុននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រោយការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី

ក្នុងពេលដែលប្រទេសជប៉ុននៅមិនទាន់អស់រន្ធត់តក់ស្លុតពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៅព្រឹកថ្ងៃទី ១០ខែកក្កដា ពលរដ្ឋជប៉ុននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ។ អតីតនាយករដ្ឋមន្ត្រី អាបេ រងការបាញ់សម្លាប់នៅថ្ងៃទី៨ខែកក្កដា ក្នុងពេលលោកកំពុងថ្លែងសុន្ទរកថា ឃោសនាបោះឆ្នោត។ ហេតុការណ៍ខាងលើបានបង្កឱ្យប្រទេសទាំងមូលតក់ស្លុតយ៉ាងខ្លាំង អាចនឹងបង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍ម្ចាស់ឆ្នោត។ ប៉ុន្តែមិនដឹងថា ... Read More »

អឺរ៉ុបសាងសង់លេណដ្ឋាន«Boongke»សម្ងាត់សម្រាប់កិច្ចប្រជុំពិសេសក្នុងទីក្រុងប្រ៊ុសសែល

សម្ព័ន្ធមិត្តអឺរ៉ុបបានចំណាយប្រាក់៨លានដុល្លារដើម្បីសាងសង់ លេណដ្ឋានសម្ងាត់នៅក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិកដើម្បីប្រជុំបន្ទាន់ប្រកបដោយសុវត្ថិភាព ។ សារព័ត៌មាន EUobserver បានឱ្យដឹងថា តាមគម្រោងក្នុងបន្ទប់លេណដ្ឋានសម្ងាត់មានសាលប្រជុំមួយដែលអាចផ្ទុកមនុស្សបាន១០០នាក់ រួមមានប្រមុខដឹកនាំ ៣៤រូប និងលេខា៣៤រូប ព្រមទាំងបុគ្គលិកបច្ចេកទេស បុគ្គលិកបម្រើសេវាកម្មផ្សេងៗ។ តាមសារព័ត៌មាន ... Read More »

តំណាងលោកស្នងការ ស ថេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ផន សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌជ្រោយចង្វាដែលបានទទួលមរណភាពដោយសារខ្យល់គរ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកវរសេនីយ៍ឯក យ៉ែម នៅ ... Read More »

Shinzo Abe​ កម្ពជាគោរពស្រឡាញ់លោក​ និងចងចាំជារៀងរហូតនូវអំពេីល្អដែលលោកនិងប្រជាពលរដ្ឋជប៉ុនមានចំពោះកម្ពុជា

ភ្នំពេញ ៖ Shinzo Abe​ កម្ពជាគោរពស្រឡាញ់លោក​ និងចងចាំជារៀងរហូតនូវអំពេីល្អដែលលោកនិងប្រជាពលរដ្ឋជប៉ុនមានចំពោះកម្ពុជា។ នេះជាការថ្លែងរបស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សៀវភៅកំណត់ត្រាសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ

ភ្នំពេញ ៖ សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖ ១. សា្ថនទូតជប៉ុននៅភ្នំពេញ ១) កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ... Read More »

អតីតខ្សែបម្រើ Arsenal, West Ham និងអង់គ្លេសលោក Jack Wilshereប្រកាសចូលនិវត្តន៍

អតីតខ្សែបម្រើ Arsenal, West Ham និងអង់គ្លេស លោក Jack Wilshere បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៣០ឆ្នាំ។Wilshere បានបង្ហាញខ្លួនចំនួន១៩៧លើកសម្រាប់ក្រុម Arsenal និងបានជួយក្រុមឈ្នះពានរង្វាន់ FA Cup ពីរលើក ... Read More »

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ សូមចូលរួមកាន់មរណទុក្ខចំពោះ​ ឯកឧត្តម សុីនហ្សូ​ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ ៖បថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ សូមចូលរួមកាន់មរណទុក្ខចំពោះ​ ឯកឧត្តម សុីនហ្សូ​ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ សូមបញ្ជាក់ថា, គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្ដីពីការចូលរួមកាន់មរណទុក្ខ ចំពោះមរណភាពឯកឧត្តម អាប ស៊ីនហ្សូ ... Read More »

អ្នកនយោបាយ៨រូបចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស

នៅពេលនេះមានបេក្ខភាព៤រូប បន្ថែមទៀតបានឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសនាយករដ្ឋមន្ត្រី បូរីស ចនសុន។ ជាមួយគ្នានេះដែរគណបក្សកាន់អំណាចកំពុងតែខិតខំជំរុញការជ្រើសរើសបេក្ខភាពដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេសអង់គ្លេស។ សារព័ត៌មានរ៉យទ័របានផ្សាយថា គណៈកម្មការបង្កើតច្បាប់ឆ្នាំ១៩២២ របស់គណបក្សកាន់អំណាចនឹងលើកយកពេលវេលា និងច្បាប់សម្រាប់ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ។ កាលពីថ្ងៃទី៩ខែកក្កដា រដ្ឋមន្ត្រីក្រសួងចរាចរណ៍ លោក Grant Shapps រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ... Read More »