ព័ត៌មានទាន់ហេតុការណ៍៖
'

តុលាការផ្តន្ទាទោសយុវជន២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ករណីឃាតកម្មគិតទុកជាមុន នឹងសមគំនិត សម្លាប់យកទ្រព្យសម្បត្តិ

ភ្នំពេញ ៖ លោក ឆឹង ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើយុវជន២នាក់ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនិងករណី ឃាតកម្មគិតទុកជាមុន នឹងបទសមគំនិត សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។ ជនជាប់ចោទទី១.ឈ្មោះ ម៉េង  ... Read More »

លោក សាយ សំអាល់ ៖ ជាច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម

ភ្នំពេញ ៖ «ជាច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា ... Read More »

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR)

ភ្នំពេញ ៖ តំណាងរដ្ឋបាលរាជធានីខេត្តទាំង២៥ សភាពាណិជ្ជកម្មកម្ពុជានិងសាខាសភាពាណិជ្ជកម្មកម្ពុជាតាមបណ្តាខេត្ត សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងអង្គការ UNIDO បានចូលរួមក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) ។ នេះបើយោងតាមផេករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហោះនៅព្រលប់ថ្ងៃទី១៧ ... Read More »

Breaking News ៖ ផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។  ... Read More »

លោក លឹម សៀងហេង ស្នើឲ្យប្រជាពលរដ្ឋចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ

ខេត្តស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។ ការស្នើបែបនេះធ្វើឡើងនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ក្នុងឱកាសដែលលោកនិងលោកចៅសង្កាត់បាវិត ព្រមទាំងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលការឈូសឆាយនិងចាក់ក្រាលថ្មមុិចពង្រីកធ្វើផ្លូវលំប្រវែង១.២០០ម៉ែត្រនៅភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាឱ្យបានគង់វង្សយូរអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។ លោក ... Read More »

ចូលរួមសោកស្តាយផងតារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ឪពុកម្តាយភ្លាមៗព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយពេលទៅកម្មវិធីនៅខេត្តព្រះវិហារ

    ខេត្តព្រះវិហារ ៖ ពិតជាសោកស្តាយ និងរន្ធត់មិនគួរឱ្យជឿថារឿងដ៏សោកសៅនឹងក្តុកក្តួលនេះធ្លាក់ទៅលើតារាចម្រៀងស្រី សុវត្ថិឌី ធារិកា បែបនេះសោះ ត្រឹមតែមួយប៉ព្រិចភ្នែកតារាចម្រៀងស្រីរូបនេះបានបាត់បង់ មនុស្សជាទីគោរពស្រលាញ់រហូតដល់ទៅ ពីរនាក់ នោះគឺកញ្ញាបានបាត់បង់ទាំងឪពុកនឹងម្តាយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ័នៅឯខេត្តព្រះវិហារ ។  យោងតាមសម្ដីលោក ... Read More »

បញ្ជូនខ្លូនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសទៅតុលាការ

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធី។  សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ កែវ សារ៉េត ភេទប្រុស ... Read More »

រថយន្តកូរ៉េ បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង និងរងរបួសធ្ងន់ស្រាល៣នាក់នៅផ្លូវជាតិលេខ១

ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បានវ៉ាជែងរថយន្តមួយគ្រឿង ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងលើសួនផ្ការបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត១ គីឡូក្រាម

ភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញថាបញ្ហាគ្រឿងញៀនកំពុងតែចរាចរណ៍យ៉ាងពេញបន្ទុកសឹងតែ២៥ខេត្តរាជធានីក្រុងទៅហើយជាពិសេសរាជធានីភ្នំពេញតែម្តង បើសិនមិនមានការបង្ក្រាបទាន់ពេលវេលាពីសំណាក់គ្រប់កងកម្លាំងសមត្ថកិច្ចនោះទេ មិនដឹងថាតើមនុស្សប៉ុន្មាននាក់ទៅដែលរងគ្រោះដោយសារគ្រឿងញៀនពិសេសនោះយុវជនដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។  ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:៣០នាទី កម្លាំងជំនាញ(ក២)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ជួប សំបូរ ... Read More »

ប្រតិភូអគ្គស្នងការនគរបាលជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល តំណាងលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំគណៈប្រតិភូ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ... Read More »

លោក ហ៊ុន ម៉ានី ៖ យើងអាចផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានស្វែងរកចំណូលបន្ថែម​ពីលំហូរទេសចរដែលមកទស្សនា កម្សាន្តជាពិសេសនៅតំបន់ខ្នងផ្សារ និងខ្នងក្រពើ

ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, យើងអាចផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានស្វែងរកចំណូលបន្ថែម​ពីលំហូរទេសចរដែលមកទស្សនា កម្សាន្តជាពិសេសនៅតំបន់ខ្នងផ្សារ និងខ្នងក្រពើ ។  ... Read More »

ព្យុះខ្សាច់វាយប្រហារអុីរ៉ាក់ បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវចូលមន្ទីរពេទ្យ

ព្យុះខ្សាច់ទ្រង់ទ្រាយធំបានវាយប្រហារប្រទេសអុីរ៉ាក់កាលពីថ្ងៃទី១៦ខែឧសភា បណ្តាលឱ្យមនុស្សជាង៤ពាន់នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ អាកាសយានដ្ឋាន សាលារៀន និងទីតាំងផ្សេងៗនៅទូទាំងប្រទេសត្រូវបិទទ្វារ។ សារព័ត៌មាន AFP បានផ្សាយថា នេះជាព្យុះខ្សាច់លើកទី៨ហើយដែលវាយប្រហារអុីរ៉ាក់ ចាប់តំាងពីពាក់កណ្តាលខែមេសា ។ ធូលីខ្សាច់យ៉ាងក្រាស់បានគ្របដណ្តប់ទីក្រុងបាដាដទាំងមូល និងទីក្រុងមួយចំនួនទៀត ដូចជា Fajaf ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វេីសកម្មភាពគាស់ផ្ទះពលរដ្ឋ

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅចាត់ការតាមនីតិវិធីក្រោយពីធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២២​ នៅក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ជនសង្ស័យឈ្មោះ ជាតោ​ ហេង​  ភេទប្រុសអាយុ២៤ឆ្នាំ​ មុខរបររេីសអេតចាយ​ ... Read More »

រថយន្តកុងតឺន័របេីកបុកកិនម៉ូតូបណ្តាលឱ្យសិស្សសាលាម្នាក់រងរបួស

ភ្នំពេញ​៖​ ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូចេញពីសាលាត្រូវរថយន្តកុងតឺន័របេីកបុកកិនម៉ូតូកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចស្តុបសាលាជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីសិស្សសាលា​ ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GF 8955 ... Read More »

WHO សន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

នៅថ្ងៃទី១៧ខែឧសភា ដោយក្តីបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ទៅនោះ អង្គការសុខភាពពិភពលោក WHO បានសន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ បណ្ឌិត Poonam Khetrapal Singh អគ្គនាយកអង្គការ WHO ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា អង្គការសុខភាពពិភពលោកបានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩នៅកូរ៉េខាងជើង ... Read More »

ឃាត់ខ្លួនបាន​ហេីយ​! មុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងរឹបអូសអាវុធខ្លី២ដើម

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការនគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ មុខសញ្ញាប្លន់យ៉ាងសកម្មម្នាក់ នៅក្នុងរាជធានីភ្នំពេញ​ រួមនឹង​អាវុធ​ខ្លីចំនួន២​ដើម​ ត្រូវ​បាន​កម្លាំង​នគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន​បាន​ហេីយ​។  យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​បឹង​កេង​កង​ បានឱ្យដឹង​ថា៖​ កាលពីយប់ថ្ងៃទី ... Read More »

ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ

ភ្នំពេញ​៖​ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ប្រគល់ជូនសមត្ថកិច្ចពាក់ព័ន្ធករណីលួចទូរស័ព្ទ​ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២២​  នៅចំណុចបន្ទប់ជួលលេខ១០ជាន់ទី២​ ភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ជនសង្ស័យឈ្មោះ ហ៊ុន​ ផល​ ភេទស្រីអាយុ២៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ... Read More »

តុលាការបើកសវនាការលើអតីតឧកញ៉ា សង ថន និងលោកស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបងរឿងពុករលួយលក់ដីរដ្ឋ៥ពាន់ហិកតា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើអតីតឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ពីបទពុករលួយលក់ដីរដ្ឋ៥ពាន់់ហិកតានៅស្រុកគាស់ក្រឡ។ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ប្រើឧបករណ៍(ឆក់)នេសាទត្រីខុសច្បាប់

ខេត្តកំពង់ឆ្នាំង​ ៖  កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសង្កាត់ខ្សាមក្រុង- ខេត្តកំពង់ឆ្នាំង ក្នុងករណីប្រើប្រាស់ឧបករណ៍នេសាទត្រី(ឆក់)ខុសច្បាប់។   មន្តី្រនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ក្រូច ចាន់រ៉ា ភេទប្រុស ... Read More »

នាយករដ្ឋមន្ត្រីស្រីលង្កា ៖ នៅសល់ប្រេងសាំងអាចប្រើប្រាស់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថា ប្រេងសាំងស្តុកនៅក្នុងប្រទេសនេះប្រើប្រាស់គ្រប់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋលះបង់មួយចំនួនដើម្បីជួយដល់ប្រទេសជាតិរួចផុតពីវិបត្តិ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់៧៥លានដុល្លារ ដើម្បីទិញទំនិញចាំបាច់បំផុត។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលបានបញ្ជាក់ថា «បច្ចុប្បន្ន ... Read More »

មន្រ្តីជំនាញ​ក្រសួង​មហាផ្ទៃ​ ចុះធ្វើអធិការកិច្ចលើករណីប្រជាពលរដ្ឋ ចោទប្រកាន់មេភូមិ មេឃុំ ប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈនៅស្រុកឆ្លូង ខេត្តក្រចេះ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ អគ្គាធិការដ្ឋាន​ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះធ្វើអធិការកិច្ចលើករណីប្រជាពលរដ្ឋ ចោទប្រកាន់មេភូមិ មេឃុំ ប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈនៅស្រុកឆ្លូង ខេត្តក្រចេះ។  ប្រភពដដែលបន្តថា​ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន​ លោក អ៉ីវ ... Read More »

Chelsea ដាក់គោដៅចង់បាន Robert Lewandowski ប្រជែងជាមួយ Barcelona

ក្លិបតោខៀវ Chelsea អាចនឹងចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ Robert Lewandowski បើទោះបីជាខ្សែប្រយុទ្ធ Bayern Munich ពេញចិត្តក្នុងការផ្ទេរទៅ Barcelona នៅរដូវក្តៅនេះក៏ដោយ។ អនាគតរបស់ Lewandowski ស្ថិតក្នុងបរិយាកាសបន្ទាប់ពីគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនចង់បន្តកិច្ចសន្យាជាមួយក្លិប ... Read More »

ក្រសួង​បរិស្ថាន ​៖​ ពង្រឹងសមត្ថភាពមន្រ្តីក្នុងការគ្រប់គ្រងព័ត៌មានបរិស្ថានតាមប្រព័ន្ធទំនាក់ទំនងសង្គម

ភ្នំពេញ​៖​ បេី​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា៖​ «ការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នឹងអាចចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។» នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារនិងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» នៅទីស្តីការក្រសួងបរិស្ថាន ... Read More »

រថយន្តដឹកថ្មម៉ាបបុករថយន្តដឹកកម្ទេចថ្មពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកថ្មម៉ាបគេចពីម៉ូតូកង់បីជ្រុលចង្កូតទៅបុករថយន្តដឹកកម្ទេចថ្មពីរគ្រឿងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។      ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវការសារធាតុញៀន

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវ​បានកម្លាំងនគរបាលស្រុកបាណន់ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវការសារធាតុញៀន​ កាលពីវេលាម៉ោង​ ៦ព្រលប់​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នេះបេីយោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃអង្គារទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២។  ... Read More »

ក្រសួងអប់រំយុវជននិងកីឡា ធ្វើសិក្ខាសាលាស្តីពីភាពជាអ្នកនាំពាក្យ និងព័ត៌មានអប់រំ

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកនាំពាក្យ និងព័ត៌មានអប់រំ  ជូនដល់បុគ្គលិកអប់រំ ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន  និងកីឡា រាជធានីខេត្តទាំង២៥ សរុបចំនួន ៨០នាក់ ... Read More »

កូរ៉េខាងជើងទទួលបានការលើកលែងទណ្ឌកម្មដើម្បីជួយទប់ស្កាត់កង្វះស្បៀងអាហារ

អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានបើកភ្លើងខៀវឱ្យបរទេសផ្តល់ជំនួយជាបន្ទាន់ក្នុងវិស័យកសិកម្ម ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែជួបផលលំបាកដោយសារតែការឆ្លងរាលដាលកូវីដ -១៩ ។ តាមគេហទំព័ររបស់ (FAO) បានផ្សាយថា អង្គការនេះមានតួនាទីជួយដោះស្រាយគ្រោះអត់ឃ្លាននៅលើពិភពលោក ទទួលបានការលើកលែងទណ្ឌកម្មអន្តរជាតិក្នុងការដឹកជញ្ជូនស្បៀងអាហារ គ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម។ អង្គការ(FAO)មានរយៈពេលរហូតដល់ថ្ងៃទី៦ខែឧសភាឆ្នាំ ២០២៣ សម្រាប់ផ្តល់ជំនួយដល់កូរ៉េខាងជើងដើម្បីធានាដល់សន្តិសុខស្បៀងអាហារ ... Read More »

អតីតម្ចាស់ជើងឯក Wimbledon និងម្ចាស់មេដាយប្រាក់អូឡាំពិក Laura Robson ប្រកាសចូលនិវត្តន៍

កីឡាការិនី​អង់គ្លេស Laura Robson ​ដែល​ឈ្នះ​ជើងឯក Wimbledon នៅ​អាយុ១៤ឆ្នាំ និង​មេដាយ​ប្រាក់​អូឡាំពិក​នៅ​អាយុ១៨ឆ្នាំបាន​បញ្ជាក់​ពី​ការ​ចូល​និវត្តន៍​ពី​កីឡា​វាយ​តឺន្នីស។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានឡើងដល់២៧ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយបានឈានដល់ជុំទី៤នៅពានរង្វាន់ Wimbledon និង US Open ប៉ុន្តែបន្ទាប់មករបួសត្រូវបានញុំាញីដោយនាងបានវះកាត់កដៃក្នុងឆ្នាំ២០១៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើការវះកាត់ត្រគាកទៀត។ ... Read More »

ឃាត់ខ្លួននារីវ័យក្មេងម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

ភ្នំពេញ​៖​ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កាលពីវេលាម៉ោង​ ១១​ និង៣០នាទីយប់ថ្ងៃទី១៦​ខែឧសភា​ ឆ្នាំ​២០២២ បានធ្វើការឃាត់ខ្លួននារីវ័យក្មេងម្នាក់ ពីបទ៖ លួច (ទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ... Read More »