ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងលួច

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងលួច ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន។  ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ... Read More »

ឧបនាយករដ្ឋមន្រ្តី ស​ សុខា៖ «ការសាកល្បងចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដំណើរឈានទៅរៀបចំការធ្វើអត្តសញ្ញាណបណ្ណតាមប្រព័ន្ធឌីជីថល និងជួយបញ្ចប់ការខុសឈ្មោះ ឬទិន្នន័យផ្សេងៗរបស់បុគ្គល»!

ខេត្ត​បន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ឱ្យដឹងថា​ បច្ចុប្បន្ន​ ក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាននឹងកំពុងសហការគ្នា អនុវត្តសាកល្បង​ នូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ។ ការសាកល្បងនេះ ... Read More »

ភ្លើងប្រចណ្ឌបានឡេីងកម្តៅ ធ្វើឱ្យបុរសជាប្តីប្រើប្រាស់កាំបិតកាប់ជា​ច្រើនកាំបិតទៅលើភរិយាបណ្តាលឱ្យរងរបួសធ្ងន់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤  វេលាម៉ោង២១​និង​៤០នាទី នៅចំណុចក្រុមទី៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងបង្កដោយប្ដីឈ្មោះ ង៉ុយ សឿន អាយុ៥៤ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នភូមិឃុំកើតហេតុខាងលើ ... Read More »

ក្រសួង​ធនធាន​ទឹក​៖​ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៨ខែមករា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤៖ ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ... Read More »

Ajax ​ចុះ​ហត្ថលេខានាំយក​ខ្សែ​បម្រើ​អង់គ្លេស Jordan Henderson ​ពី​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson បានចូលរួមជាមួយក្លិបហុល្លង់ Ajax បន្ទាប់ពីតិចជាង៦ខែនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq។ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ការមកដល់របស់គាត់នៅទីក្រុង Amsterdam ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់នៅឡើយទេ។ ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំដែលមានតម្លៃ៧០០,០០០ផោនក្នុងមួយសប្តាហ៍។ ជាមួយក្រុម Al-Ettifaq នៅពេលដែលគាត់បានចាកចេញពី Liverpool ក្នុងកិច្ចព្រមព្រៀង១២លានផោនក្នុងខែកក្កដា។ ... Read More »

🔥 ព័ត៌មានបឋម​៖​ ស្រ្តីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីករណីអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅស្រុកកៀនស្វាយ

 ខេត្ត​កណ្ដាល​៖​ ស្រ្តីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីករណីអគ្គិភ័យឆាបឆេះរោងចក្រ​កាត់​ដេរ​យីហោ​”យីដា”​ ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង ៦:៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ ។ ... Read More »

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ សម្រេច​លុបឈ្មោះមន្ត្រីពន្ធនាគារ ៥រូប ចេញពីក្របខណ្ឌ​ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។ មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖ ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ... Read More »

សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

ទីក្រុង​ដាវ៉ូស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក​ Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន ... Read More »

អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កត់សម្គាល់ពីសក្ដានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា

ស្វីស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤​ បានអនុញ្ញាតឱ្យ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ... Read More »

កម្ពុជា-ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ទីក្រុងដាវ៉ូស៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤​ បានអនុញ្ញាតឱ្យ លោកស្រី​ Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតងដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះខណៈលោក រដ្ឋមន្រ្តីអនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីរួមចំណែកក្នុងការងារបរិស្ថានបន្ត នៅថ្ងៃទី១៧ ... Read More »

🔥គ្រួសារក្រីក្រហើយត្រូវភ្លើងឆេះផ្ទះខ្ទេចគ្មានសល់សូម្បីតែចាន,ឆ្នាំង,មុង,ភួយ,កន្ទេល….

ខេត្តកំពង់ឆ្នាំង៖ ផ្ទះធ្វើអំពីសរសរឈើប្រក់ស្លឹកដែលមានទំហំ៣ម៉ែត្រគុណនឹង៤ ម៉ែត្រ១ខ្នង ត្រូវភ្លើងឆេះ ខ្ទេចគ្មានសល់ ខណៈគ្រួសារនេះកំពុងមានជីវភាពខ្វះខាត រកទីពុំនាក់គ្មាន។ ករណីនេះជារឿងដ៏គួរឲ្យអាណិតអាសូរចំពោះគ្រួសារនេះជាពន់ពេក។ ហេតុការណ៍ឆាបឆេះបង្កជាអគ្គីភ័យនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៦និង១៥នាទីល្ងាចថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

ស្រវឹងស្រាខ្លាំងបើករថយន្ត Ford Raptor បុកម៉ូតូកិនជាប់ពីលើ រួចបន្តទៅបុករទេះលក់សាច់កាប់ និងតូបលក់កាហ្វេបណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីក្រសួងធនធានទឹកចូលនិវត្តន៍បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូជូនប្រពន្ធទៅផ្ទះ ត្រូវបានរថយន្តស៊េរីទំនើប Ford Raptor បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបុកនិងកិនជាប់ពីលើ រួចបន្តទៅបុកតូបលក់កាហ្វេនិងរទេះលក់សាច់កាប់រុញផ្ទប់នឹងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត។ ​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបីក្បែរវត្តជុំ តាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់គោករកា ... Read More »

លោក Tony Blair វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា

ទីក្រុងដាវ៉ូស៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រត្តិបត្តិ ... Read More »

ក្រុមហ៊ុនឈានមុខសិង្ហបុរី Temasek Holdings បានមើលឃើញកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន

​ទីក្រុងដាវ៉ូស៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Lim Boon Heng ប្រធានក្រុមហ៊ុន ... Read More »

ក្រុមហ៊ុន Bühler Group របស់សហព័ន្ធស្វីស សន្យានាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ទីក្រុងដាវ៉ូស៖​ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ... Read More »

មូលហេតុដែលផ្លែឪឡឹកក្លាយជានិមិត្តរូបនៃសាមគ្គីភាពសម្រាប់ប៉ាឡេស្ទីន

ក្នុងរយៈពេលជាងបីខែចាប់តាំងពីជម្លោះរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់បានផ្ទុះឡើង រូបភាពនៃបំណែកផ្លែឪឡឹកបានលេចឡើងនៅលើប៉េងប៉ោង អាវយឺត បដា និងការបង្ហោះនៅលើបណ្តាញសង្គមពិភពលោកប្រឆាំងនឹងសង្រ្គាម។ ពណ៌នៃផ្លែឪឡឹកមួយដុំ – រួមទាំងសាច់ក្រហម ស្បែកស បៃតង និងគ្រាប់ខ្មៅ – គឺស្រដៀងទៅនឹងពណ៌នៃទង់ជាតិប៉ាឡេស្ទីន។ នៅទូទាំងពិភពលោក ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​ ១៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាល​

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧  ខែមករា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៧លើក បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ ... Read More »

ប្រទេសអារ៉ាប់នឹងបង្កើនទំនាក់ទំនងជាមួយអុីស្រាអែលវិញ ក្រោយបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ព្រះអង្គម្ចាស់ Faisal bin Farhan ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានមានបន្ទូលនៅថ្ងៃអង្គារសប្តាហ៍នេះថា អារ៉ាប៊ីសាអ៊ូឌីតនឹងរាប់រកអ៉ីស្រាអែលវិញ ប្រសិនបើកិច្ចព្រមព្រៀងដ៏ធំមួយត្រូវសម្រេចបាន ដែលរួមបញ្ចូលនូវភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ... Read More »

ក្រុមហ៊ុនធំរបស់ប្រទេសឥណ្ឌូនេស៊ីស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា

ប្រទេស​ស្វីស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo ... Read More »

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចាប់អារម្មណ៍ខ្ពស់ចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ភ្នំពេញ៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាបំណងក្នុងការស្វែងយល់អំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។ ការបង្ហាញការចាប់អារម្មណ៍នេះ ក្នុងជំនួបពិភាក្សាការ ងារជាមួយលោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៧ ... Read More »

រកឃើញយានយន្តល្មើសចំនួន ៩៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសថ្ងៃទី១៧ខែមករា!

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ បានរកឃើញយានយន្តល្មើសចំនួន ៩៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  របាយការណ៍ដដែល​បន្តថា​ ចំនួនគោលដៅសរុប ... Read More »

ក្នុងឆ្នាំ២០២៣៖​ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤.៦ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ក្នុងរយៈពេល​មួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប សម្រេចបាន ៤ ៦១៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ​ ថយចុះ៤.៩៧% ... Read More »

អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់មជ្ឈមណ្ឌលចារកម្មអុីស្រាអែលនៅអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានបង្ហោះវីដេអូដែលបង្ហាញពីកងឆ្មាំបដិវត្តន៍អុីស្លាមរបស់អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់ “មជ្ឈមណ្ឌលចារកម្ម” របស់អុីស្រាអែលក្នុងប្រទេសអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក និងនៅ “មូលដ្ឋាន IS” នៅក្នុងប្រទេសស៊ីរី។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) របស់អុីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៣នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៣នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០៣នាក់​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោក កែ​ គឹមយ៉ាន​ ជួបសំណេះសំណាលជាមួយសមាជិក​ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ខេត្ត​បន្ទាយមានជ័យ​៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដោយក្រុមការងារគ្រប់ថ្នាក់​ នាថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៤នេះ បានអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកល ... Read More »

ជនសង្ស័យម្នាក់​ ចូលកាច់សោ​.កម៉ូតូមិនបានសម្រេច​ ត្រូវពលរដ្ឋដេញតាមចាប់បានប្រគល់ឱ្យសមត្ថកិច្ច​

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពចូលកាច់សោ​.កម៉ូតូម៉ាកហុងដាឌ្រីម​ មួយគ្រឿងមិនបានសម្រេច​ ត្រូវបានម្ដាយជនរងគ្រោះឃេីញ​ និងស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញតាមចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១២​ និង៣០នាទីរសៀល​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០២៤​ ស្ថិតក្នុងភូមិព្រះសណ្ដាយ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន Goldman Sachs ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ប្រទេស​ស្វីស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman ... Read More »

អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

ខេត្តសៀមរាប៖ ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។  បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ ... Read More »

ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាពប្រជានេសាទ ប្រមូលផលជលផលរដូវត្រូវត្រីជាលើកទី២

ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ  ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ... Read More »