ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិកអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងទទួលស្គាល់ដោយWHO ចូលក្នុងទឹកដីរបស់ខ្លួន

មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា អាមេរិកនឹងអនុញ្ញាតឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីអាមេរិកនូវប្រភេទវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ នេះជាសកម្មភាពវិជ្ជមានមួយដែលពីមុនអាមេរិកអនុញ្ញាតឱ្យតែពលរដ្ឋដែលចាក់វ៉ាក់សាំងអាមេរិកឬអឺរ៉ុបតែប៉ុណ្ណោះ។ អ្នកនាំពាក្យ CDC អាមេរិក នៅថ្ងៃទី៩ខែតុលាបានប្រកាសថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនមិនថា វ៉ាក់សាំងប្រភេទណានោះឡើយឱ្យតែអង្គការសុខភាពពិភពលោកទទួលស្គាល់ ។ ការសម្រេចខាងលើ មានន័យថា អ្នកដែលចាក់វ៉ាក់សាំង ... Read More »

កីឡាការិនី Ellen White និង Fran Kirby មានឈ្មោះក្នុងបញ្ជីសម្រាំងពានរង្វាន់ Ballon d’Or របស់ស្ត្រីឆ្នាំនេះ

កីឡាការិនីបាល់ទាត់ Ellen White របស់អង់គ្លេស និង Fran Kirby ស្ថិតនៅក្នុងបញ្ជីសម្រាំងទាំង២០នាក់សម្រាប់ពានរង្វាន់បាល់មាសផ្នែកនារី (Ballon d’Or) ឆ្នាំ២០២១ ។ Fran Kirby វ័យ២៨ឆ្នាំបានជួយឱ្យក្រុមតោខៀវ ... Read More »

ខ្សែប្រយុទ្ធ Muller ជួយឲ្យអាល្លឺម៉ង់យកឈ្នះរ៉ូម៉ានីឡើងឈរលេខ១ក្នុងពូលវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ខ្សែប្រយុទ្ធ Thomas Muller បានរកគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលពួកគេតាមពីក្រោយដើម្បីផ្តួលក្រុមរ៉ូម៉ានីក្នុងវគ្គជម្រុះ World Cup ក្នុងពូល J កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលានេះ។ កីឡាករ Ianis Hagi របស់ក្រុម ... Read More »

លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលយុវជនគណបក្ស”តាមរយ:ប្រព័ន្ធអនឡាញហ្សូម (Zoom Meeting)

ភ្នំពេញ៖ នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ” !

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលសង្ឃឹមថា “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ថ្ងៃនេះជាខួបកំណើតចៅទី២០ រំលឹកដល់លោក ហ៊ុន ម៉ាណែត ឆ្នាំ ១៩៧៧ កើតឡើងគ្មានឪពុកនៅក្បែរ គ្មានចំណីអាហារ សម្លឹងឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូន ក្បត់អង្គការ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ផ្ញើ រូបថតនិងសារសម្លេងមកថា(លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។ សម្តេចបានថ្លែងរំឮកថា, មើលរូបថតនិងស្តាប់សារសម្លេងចៅហើយនឹកឃើញដល់ឆ្នាំ១៩៧៧នៅពេល នៅពេលឪពុករបស់គេកើតឡើងគ្មាន ... Read More »

លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស ... Read More »

លោក គួច ចំរើន បានអញ្ជើញចូលរួមបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស.  ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១  លោក គួច ចំរើន ... Read More »

យន្តហោះដឹកអ្នកដំណើរចុះចតជាបន្ទាន់ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍គុយវែត បានចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Trabzon ភាគខាងជើងប្រទេសតួកគី ក្រោយទទួលបានការគំរាមកំហែងវាយប្រហារគ្រាប់បែកនៅលើយន្តហោះនោះ។អភិបាលរដ្ឋ Trazbon លោក Ismail Ustaoglu បានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jazeera Airways ហោះហើរចេញពីប្រទេសគុយវែត ត្រូវចុះចតជាបន្ទាន់ ... Read More »

លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា !

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ... Read More »

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការរៀបចំច្បាប់ «សញ្ជាតិខ្មែរតែមួយ»ដើម្បីកសាងមេដឹកនាំស្មោះត្រង់ចំពោះប្រទេសជាតិ និងទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស !

ភ្នំពេញ ៖ នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានកត់សំគាល់ជាមួយនឹងមោទនភាពដ៏ក្រៃលែងដែលឃើញថា ស្មារតីជាតិនិយម ... Read More »

ក្រសួងទេសចរណ៍ សម្រេចបង្កើតក្រុមការងារសម្របសម្រួលការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ ដើម្បីកៀរគរស្វែងរកដៃគូចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ ៖ យោងតាមផេកក្រសួងទេសចរណ៍នៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្រសួងទេសចរណ៍ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល «ការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ» ដើម្បីកៀរគរស្វែងរកដៃគូចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា សម្របសម្រួល ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ !

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្របតាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភ្នំពេញ ដើម្បីនាំយកកុមារដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ការក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីនាំយកកុមារដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ... Read More »

វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្លាប់និងរបួស១០០នាក់

មន្ត្រីប៉ូលិសក្រុមតាលីបង់ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១០០នាក់ដែរបានស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើព្រះវិហារនិកាយស៊ីអុីត ក្នុងទីក្រុង Kuduz នៅល្ងាចថ្ងៃទី៨ខែតុលា ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ខែតុលាថា មានសាកសពជាច្រើនត្រូវបានរកឃើញនៅក្រោមគំនរអគារព្រះវិហារដែលបាក់បែក ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនេះនៅឡើយទេ ។ ប៉ុន្តែក្រុមរដ្ឋអ៊ិស្លាម IS ដែលជាសត្រូវជាមួយក្រុមតាលីបង់ ... Read More »

លោករដ្ឋលេខាធិការ ដួង តារា សូមគាំទ្រទាំងស្រុងចំពោះសម្តេចប្រមុខដឹកនាំដែលបានលើកសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដេីម្បីកំណត់ច្បាស់ចំពោះមុខតំណែងមន្រ្តីដែលមានសញ្ជាតិ២ មិនអាចកាន់តំណែងកំពូលទាំង៤ !

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ក្នុងនាមខ្ញុំបាទជាជំនួយការផ្ទាល់សម្តេចតេជោ ... Read More »

របួសធ្ងន់ស្រាល៦នាក់ ករណីបើករថយន្តធ្លាក់ទឹកស្ទឹង នៅស្រុកវាលវែង

     ខេត្តពោធិ៍សាត់ ៖ នៅរសៀលព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ... Read More »

សហព័ន្ធប្រដាល់សកលរៀបចំគូប្រកួតដណ្តើមប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship នាយប់ថ្ងៃអាទិត្យទី១០តុលានេះ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំគូប្រកួតដណ្តើមប្រាក់លាន នៅក្នុងការប្រកួត «Ultimate Boxing Championship 2021» សម្រាប់សប្តាហ៍ទី៣ នាវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស ដើម្បីធ្វើឲ្យព្រឹត្តិការណ៍គោលដៅឆ្ពោះទៅស៊ីហ្គេមមួយនេះកាន់តែកក្រើកទាក់ទាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នេះបើយោងតាមផេក ( ... Read More »

ឥណ្ឌាឃុំខ្លួនទាហានចិនដែលឆ្លងដែនខុសច្បាប់ ហើយព្យាយាមបំផ្លិចបំផ្លាញ

ទាហានចិនប្រមាណ២០០នាក់ បានឆ្លងព្រំដែន LAC ចូលទៅកាន់ទឹកដីឥណ្ឌាស្ថិតនៅក្នុងស្រុក Tawang រដ្ឋ Arunachal Pradesh ។ ក្រុមទាហានទាំងនោះបានព្យាយាមបំផ្លាញលេណដ្ឋាន(Boongke)របស់ទាហានឥណ្ឌានៅទីនោះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ទាហានចិនមួយចំនួនក្នុងចំណោម២០០នាក់ត្រូវបានទាហានឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងស្រុក Tawang ។ ... Read More »

ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើអ្នកសារព័ត៌មានពីររូបដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ

គណៈកម្មការណូបែលសន្តិភាព បានប្រកាសថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើ អ្នកស្រី Maria Ressa និង លោក Dmitry Muratov ដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ និងសន្តិភាពយូរអង្វែង ។ គណៈកម្មការណូបែលសន្តិភាពនៅប្រទេសន័រវែស ... Read More »

ក្រសួងបរិស្ថាន បន្តប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹងដល់អង្គភាព រដ្ឋបាលក្រុង ស្រុក ចំនួន ១៦ មកពីរាជធានី ខេត្ត ចំនួន៩

ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់លទ្ធភាពដល់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ   ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត និងចូលរួមជាចលនាជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ និង​គោលនយោបាយ ... Read More »

លោក ប្រាក់ សុខុន ជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទនៅព្រឹកមុិញ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា,  ខ្ញុំបានជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ... Read More »

ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត

ភ្នំពេញ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងបន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមស្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ ... Read More »

សាលី អូមើត ប្រាប់ពីស្ថានភាពហ្វឹកហាត់នៅអូទ្រីស និងបេជ្ញាចិត្តបង្កើនសមត្ថភាព ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023 ) CAMSOC- យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា,  ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹក សាលី អូមើត កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនឹងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ជា វ៉ាន់ដេត  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី តាមប្រព័ន្ធសន្និសីទវីដេអូ។ ក្នុងជំនួបនោះដែរ លោកស្រី ... Read More »

សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ត្រូវបានជួយសង្គ្រោះនិងបានលែងចូលទៅក្នុងព្រៃធម្មជាតិវិញ !

ភ្នំពេញ៖ សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងសង្កាត់ផ្សារដើមថ្កូវ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទីព្រឹក កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយក្រុមហ៊ុន QB ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានបញ្ជាក់ឱ្យដឹងថា ... Read More »

គណៈសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជាសម្តែងនូវការគាំទ្រគំនិតផ្ដួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !  ក្នុងនាម គណៈសង្ឃនាយក និងតាងនាមឱ្យសម្តេច ព្រះរាជាគណៈ ព្រះមេគណ: ព្រះអនុគណ ... Read More »

រយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីឆ្នាំ២០២១មានការធ្លាក់ចុះ-៤៤.០២%

ខេត្តរតនគិរី៖  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីមានចំនួន៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០មានការធ្លាក់ចុះ-៤៤.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ-៤៣.៥៣% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ-៧៦.២៦%ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០សរុបមានចំនួន១៣,៥៤៥នាក់ នាក់។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌគឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ... Read More »

ព្រះតេជគុណ ជួន កក្កដា ៖ “រឿងដែលមនុស្សគ្រប់រូបត្រូវចងចាំជានិច្ច”

ខេត្តតាកែវ ៖ មនុស្សយេីងម្នាក់ៗដាក់ចិត្តថាធេី្វអ្វីមួយត្រូវធេី្វដោយពេញចិត្ត​ កុំធេី្វដោយបង្ខំចិត្តអោយ​សោះ បេីធេី្វដោយបង្ខំចិត្តកុំធេី្វល្អជាង​។ ព្រោះនាំអោយខាតពេលវេលាខាតប្រយោជន៍​ ហេីយបេីអ្នកដទៃដឹងថាទង្វេីរទាំងអស់នោះជាការបង្ខំចិត្តធេី្វនោះទេ​ គេប្រាកដជាមិនអោយតម្លៃយេីងជាដាច់ខាត​ ប៉ុន្តែបេីអំពេីរដែលធេី្វដោយពេញចិត្តគឺធេី្វហេីយមានតម្លៃបំផុត​ចំពោះកិច្ចការដែលយេីងធេី្វ​ទៅ ព្រមទាំងនាំភាពរីករាយសប្បាយចិត្តពីសំណាក់អ្នកដែលយេីងធេី្វចំពោះគេ​ បេីទោះបីគេមិនរីករាយជាមួយយេីង​ ក៏គង់តែយេីងសប្បាយដោយខ្លួនឯងថា​ អំពេីរដែលយេីងធេី្វទៅហេីយគឺមិនសម្តែង​ មិនបង្ខំចិត្ត​ មិនចង់បានអ្វីពីអ្នកនោះវិញទេ​។ ... Read More »