ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើករថយន្តបុកឡំប្រឺតានៅផ្លូវបំបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាពេញទំហឹងបណ្ដាលឲ្យប៉ើងក្រឡាប់ជាច្រើនជុំនិងធ្វើឲ្យអ្នកបើកឡំប្រឺតារងរបួសធ្ងន់។ ចំណែកម្ចាស់រថយន្តបង្កហេតុត្រូវបានប្រជាពលរដ្ឋឃាត់ឲ្យនៅដោះស្រាយនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវR៨ កែងនឹងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HE-1237 ... Read More »

បុរសម្នាក់កាន់កាំបិតដើរកាប់រថយន្តរបស់គេខូចខាតអស់៤គ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះបានកាន់កាំបិតដើរកាប់ទៅលើរថយន្តរបស់ប្រជាពលរដ្ឋដែលចតនៅមុខផ្ទះបណ្តាលឱ្យរងការខូចខាតចំនួន៤គ្រឿង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  ជនបង្កនៅមិនទាន់បានបញ្ចេញអត្តសញ្ញាណនៅឡើយទេ បច្ចុប្បន្នស្នាក់នៅក្នុងបុរីជ្រោយបាសាក់ ជាប់ផ្ទះកើតហេតុ។ ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

អង្គភាពមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត បញ្ជាក់ថា ដោយសង្កេតឃើញថាជំងឺកូវីដ-១៩មានការធូរស្រាលមន្ទីរពេទ្យបានរៀបចំនិងពង្រឹងការផ្តល់សេវាពិគ្រោះជំងឺទូទៅឡើងវិញ

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត មានកិត្តិយសសូមជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថាជំងឺកូវីដ-១៩មានការធូរស្រាលហើយនោះ មន្ទីរពេទ្យបានរៀបចំនិងពង្រឹងការផ្តល់សេវា រួមមានសេវាពិគ្រោះជំងឺទូទៅ ជំងឺឯកទេសសម្ភព រោគស្ត្រី ជំងឺសរសៃប្រសាទ ជំងឺក្រពះពោះវៀន ជំងឺផ្លូវចិត្ត ជំងឺបេះដូង  ជំងឺមហារីក ជំងឺសួត ជំងឺទឹកនោមផ្អែម ... Read More »

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ៖ សម្តេច ឯកឧត្តម លោកជំទាវ ... Read More »

អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា “កម្ពុជាកែសម្រួលយុទ្ធសាស្ត្រ និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួនជាថ្មី”

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទុះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្តប់នៃការចាក់ វ៉ាក់សាំងខ្ពស់ និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន គំរាម កំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ដែលយើងពិបាក ដឹង។ ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹង យុទ្ធសាស្ត្រផ្អែកលើភស្តុតាង និងផ្ដោតលើគោលដៅជាក់លាក់បន្ថែមទៀត ... Read More »

ឈើជាច្រើនសន្លឹកដែលក្រុមឈ្មួញ ដឹកតាមម៉ូតូយកមកលាក់ទុក បម្រុងសាងបន្តតែត្រូវរដ្ឋបាលព្រៃឈើចុះបង្ក្រាបទាន់ពេល

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនសន្លឹកប្រភេទសុគ្រំ សរុបជាង៦០សន្លឹកដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងសាងដឹកបន្តនៅពេលយប់ស្ងាត់ ដោយស្ថានភាពជម្ងឺកូវីដ-១៩ បន្តរីករាលដាលឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ អាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទបម្រាមគោចរ  ដើម្បីទប់ស្កាត់ការពារ និងងាយស្រួលដល់ក្រុមគ្រូពេទ្យជំនាញធ្វើការតាមដានស្រាវជ្រាវ ទើបធ្វើឲ្យក្រុមឈ្មួញអាក់ខានមិនបានសាងបន្ត។ ទើបលោក សួន ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ  ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤២នាក់ និងជាសះស្បើយចំនួន ១៤នាក់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤២នាក់ ស្រី ... Read More »

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលប្រតិបត្តិការការងាររបស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលប្រតិបត្តិការការងាររបស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ។ សូមជម្រាបជូនថា, ... Read More »

រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ ក្នុងចំណោម កម្មករកម្មការិនី ១៤៩១នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន ឯ.ក ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី Delta

ភ្នំពេញ៖ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ ក្នុងចំណោម កម្មករកម្មការិនី ១៤៩១នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន ឯ.ក ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី Delta ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ ... Read More »

បាត់ខ្លួន៧ថ្ងៃ! អ្នកដើររកផ្សិតប្រទះឃើញសពនៅភ្នំ បង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញករណី ប្រជាពលរដ្ឋប្រទះឃើញសពស្អុយរលួយនៅព្រៃភ្នំ បន្ទាប់ជនរងគ្រោះ(សព)បានបាត់ពីផ្ទះរយៈពេល៧ថ្ងៃមុនមកម៉្លេះ។ ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យសពខាងលើ ធ្វើឡើងនៅវេលាម៉ោង ១ និង១៥នាទី រសៀលថ្ងៃពុធ ១កើត ខែភទ្របទ ... Read More »

រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សុី អិច (NCX) ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta) !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សុី ... Read More »

ត្រូវធ្វើជាអ្នកគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសលើអន្តរជាតិនិងក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុស មិនមែនជាអ្នកបំផ្លាញនោះទេ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី៥ ខែកញ្ញា លោក Jeffrey Sachs ប្រធានគណៈកម្មាធិការជំងឺវីរុសកូវីដ-១៩នៃទស្សនាវដ្តី The Lancet មានប្រសាសន៍ថា ... Read More »

សេចក្តីជូនដំណឹង ស្តីពី អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃប្រទេសសឹង្ហបូរី

ភ្នំពេញ៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់ឱ្យ បានជ្រាបថា កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២ នៅសាលាគោល នយោបាយសាធារណៈលីក្វាន់យូ (Lee Kuan Yew School of Public Policy) ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចូលរួមអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា

ភ្នំពេញ៖ បើយោងតាមគេហទំព័ររបស់ក្រសួង ឬបណ្ដាញសង្គម (Facebook របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍) បានបញ្ជាក់អោយដឹងថា, ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែកញ្ញា ... Read More »

បោះឆ្នោតទីក្រុង St. Petersburg បេក្ខភាព៣រូបមានឈ្មោះមានត្រកូលដូចគ្នាទាំងអស់

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ីបានឱ្យដឹងថា ការណ៍ដែលមានបេក្ខភាព ដល់ទៅ៣រូបសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងទីក្រុង St. Petersburg គឺមានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ « Boris Vishnevsky» ។ សារព័ត៌មាន AFP បានផ្សាយថា ... Read More »

រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥.៥០០នាក់រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta)

ភ្នំពេញ៖ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥៥០០នាក់រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ-១៩ ... Read More »

ចិនបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ចំនួនពីរដូសដល់ពលរដ្ឋ១ពាន់លាននាក់ហើយ

គិតត្រឹមថ្ងៃទី៦ខែកញ្ញា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន២,១១ពាន់លានដូសហើយ ក្នុងនោះមានពលរដ្ឋដល់ទៅជាង៩៦៩លាននាក់ បានចាក់គ្រប់ចំនួនពីរដូស ។ គិតត្រឹមចុងខែសីហា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន១,៧ពាន់លានដូសហើយ ស្មើនឹង៧៦%នៃចំនួនប្រជាជនសរុប ។ ចិនមានពលរដ្ឋ ១,៤១ពាន់លាននាក់ ហើយចិនបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអសនៅចុងឆ្នាំ២០២១នេះ។ មន្ត្រីគ្រប់គ្រងការចាក់វ៉ាក់សាំងនៅប្រទេសចិនបានឱ្យដឹងថា ដើម្បីឈានដល់គោលដៅដែលបានគ្រោងទុកចិនចាំបាច់ត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសឱ្យបាន៨៣,៣%នៃពលរដ្ឋសរុប ។ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ៥នាក់,រកឃើញអ្នកកូវីដ-១៩ថ្មី៧នាក់និងមានអ្នកស្លាប់១នាក់នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយចំនួន៥នាក់ស្រី៣នាក់, រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៧នាក់ ស្រី៤នាក់និងមានអ្នកស្លាប់១នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១។   ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ រដ្ឋបាលខេត្តស្វាយរៀង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អមដំណើរ លោកអភិបាលខេត្ត អញ្ជើញចុះពិនិត្យ ស្ថានីយ៍បូមទឹក និងការដ្ឋានប្រឡាយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ !

ខេត្តកណ្ដាល​៖ នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត បានអញ្ជើញអមដំណើរ លោក  គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យ ... Read More »

វីរុសបំប្លែងថ្មីប្រភេទ Mu ឆ្លងរាលដាលនៅរដ្ឋចំនួន ៤៩/៥០ក្នុងទឹកដីអាមេរិក

ចាប់តាំងពីផ្ទុះកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Mu ដែលផ្ទុះឡើងនៅប្រទេសកូឡុំប៊ី កាលពីខែមករាឆ្នាំ២០២១ មកទល់ពេលនេះបានឆ្លងរាលដាលដល់៤០ប្រទេសជុំវិញពិភពលោក ពិសេសគឺនៅអាមេរិក។ នៅពេលនេះមាន៤៩រដ្ឋក្នុងទឹកដីអាមេរិកមានករណីឆ្លងកូវីដ-១៩ ប្រភេទ Mu។ មានតែរដ្ឋមួយគត់នៅអាមេរិកគឺរដ្ឋ Nebraska មិនមានវត្តមានវីរុសMu ។ មន្ត្រីសុខាភិបាលអាមេរិកបានឱ្យដឹងថា វីរុសMu ... Read More »

ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងថ្ងៃដោយសារឆ្លងចរន្តអគ្គិសនី តែសំណាងដែរមិនមានមនុស្សរងគ្រោះ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរទាំងថ្ងៃត្រង់ខណ:ដែលផ្ទះមួយខ្នងត្រូវបានចរន្តអគ្គិសនីឆាបឆេះ ដោយពេលនោះគេឃើញមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៍បាន មិនបណ្ដាលឱ្យឆេះ រាលដាលដល់ផ្ទះអ្នកភូមិនិងមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១  នៅចំណុចភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជីវ សុភា ភេទស្រី ... Read More »

រនាំងបែងចែកសិស្សប្រុសស្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រុមនិស្សិតបានចាប់ផ្តើមវិលត្រឡប់ចូលសាលាវិញហើយ ចាប់តាំងពីក្រុមតាលីបង់គ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានមក។ សាលាមួយចំនួនបានដាក់រនាំងនៅកណ្តាលដើម្បីបែងចែកនិស្សិតប្រុសនិងស្រីឱ្យដាច់ដោយឡែកពីគ្នា ។ រាល់សកម្មភាពនៅតាមសាលារៀនក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានបំណងចង់ឲ្យក្រុមតាលីបង់គោរពសិទ្ធិស្ត្រី ដើម្បីទទួលបានជំនួយក៏ដូចជា ការសន្យាបង្កើនទំនាក់ទំនងការបរទេសជាមួយក្រុមតាលីបង់។ ក្នុងរយៈពេលក្រុមតាលីបង់កាន់អំណាចនៅឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ក្រុមតាលីបង់ធ្លាប់បានហាមប្រាមសិស្សស្រីចូលរៀន និងហាមស្ត្រីទៅធ្វើការឬចេញក្រៅតែម្នាក់ឯងដោយមិនមានបុរសទៅជាមួយ។ បើទោះបីក្រុមតាលីបង់បានសន្យា ផ្តល់សិទ្ធិពេញលេញដល់ស្ត្រីទៅតាមច្បាប់អ៊ីស្លាមក្តី ... Read More »

ស្ត្រីម្នាក់ត្រូវបានសមត្តកិច្ចស្រុកកំពង់សិលាឃាត់ខ្លួនពីបទចែកចាយនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី លោកវរសេនីយ៍ឯក​ ហួត​ ចាន់ធី​ អធិការនគរបាលស្រុក​កំពង់សិលា បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ​ ចុះបង្ក្រាបបទល្មេីសជួញដូរ ... Read More »

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យកងកម្លាំងនគរបាល សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងផ្សារស្រុកត្រាំកក់ជាតំបន់បិទខ្ទប់ការពារការរីករាលដាលជំងឺកូវីដ-១៩

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ ... Read More »

លោក អ៊ុំ រាត្រី ចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀន តាមបណ្តាឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  រួមជាមួយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តលោក ឈូ ប៊ុនរឿង ... Read More »

ផ្លូវការ! លីគកំពូលកម្ពុជា ជុំទី២ នឹងប្រើរូបមន្ដ Top 8 និង 5 Bottom

     ភ្នំពេញ៖ បើយោងតាម(CAMSOC) នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, គណៈកម្មការប្រកួតបាល់ទាត់ជាតិ​កម្ពុជា​(CNCC) បាន​ប្រ​កាស​រូប​មន្ដ​ប្រ​កួត​ជុំ​ទី២ នៃ​លីគ​កំ​ពូល​កម្ពុជា ឆ្នាំ២០២១ ជា​ផ្លូវ​ការ​ហើយ ដោយ​នឹង​ប្រើ​រូប​មន្ដ​ប្រ​កួត Top ... Read More »

ក្រុមអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់ត្រូវបានបញ្ជូនទៅតុលាការធ្វើការជំនុំជម្រះ បន្ទាប់ពីអយ្យការបើកការស៊ើបសួរ

ភ្នំពេញ ៖ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរ លើសំណុំរឿង ក្រុមអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់ លេងល្បែងសុីសងខុសច្បាប់ ដោយមានការប្រមូលផ្តុំគ្នា មិនរក្សាគម្លាត ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកទី៦ ខែកញ្ញា ឆ្នាំ២០២១ រួចនឹងបញ្ជូនទៅតុលាការធ្វើការជំនុំជម្រះតែម្តង។ លោក ... Read More »

កិច្ចប្រជុំពិនិត្យលទ្ធភាព និងវាយតម្លៃការត្រៀមបើកសាលារៀនឡើងវិញ ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទីព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានបើកិច្ចប្រជុំពិភាក្សា ពិនិត្យ ... Read More »