ព័ត៌មានទាន់ហេតុការណ៍៖
'

ហាង ម៉ាស្ទ័រ ស៊ូគីស៊ុប (Master SukiSoup) សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន ២ (AEON​ 2) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩​​ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ហាង ម៉ាស្ទ័រ ស៊ូគីស៊ុប (Master SukiSoup) សាខាស្ថិតនៅក្នុងផ្សារទំនើប អុីអន ២ (AEON​ 2) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយគ្រួសារសរុបមាន ... Read More »

ខេត្តចំនួន៦ទទួលអំណោយ ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ពីសម្តេចតេជោ ហ៊ុនសែន តាមរយៈលោកស្រី ឱ វណ្ណឌីន នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តចំនួន០៦ រួមមាន ៖ ខេត្តត្បូងឃ្មុំ,ខេត្តក្រចេះ,ខេត្តមណ្ឌលគិរី, ខេត្តកំពង់ចាម,ខេត្តព្រៃវែង និងខេត្តស្វាយរៀង អញ្ជើញទទួលថេបប្លេត ... Read More »

ឃេីញទ្វារចំហម្ចាស់ដេកលក់ចូលលួចទូរស័ព្ទបានហេីយ តែរត់មិនរួច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកទូរស័ព្ទរបស់ស្ត្រីម្នាក់បានសម្រេចខណៈដែលនាងកំពុងដេកលង់លក់ក្នុងបន្ទប់ជួលដោយមិនបានបិទទ្វា​រ ហេីយជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះស្រែកឆោឡោឡេីងផ្អើលដល់អ្នកជិតខាងដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលលេខ១១​ ជាន់ទី៣​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។    ជនសង្ស័យឈ្មោះ អ៉ឹម​ ហេង​ ... Read More »

កញ្ញាឯកម្នាក់នឹងគ្រងឈុត”ផ្ការំដួល” ប្រណីតឡើងឆាកអន្តរជាតិពីអ្នកជំនាញច្នៃម៉ូត Evening Gown កម្ពុជា

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាថ្មីសម្រាប់ព្រឹត្តិការណ៍ប្រកួតកញ្ញាឯក ដែលនឹងមានបេក្ខភាពយ៉ាងតិចណាស់៤រូបនឹងចេញទៅប្រកួតលើឆាកអន្តរជាតិសម្រាប់ចុងឆ្នាំ២០២១នេះ។ អ្វីដែលគេចាប់អារម្មណ៍គឺឈុតប្រណីតថ្មីមួយបង្កប់ដោយអត្តសញ្ញាណផ្កាខ្មែរ គឺផ្ការំដួល និងត្រូវគ្រងដោយកញ្ញាឯកម្នាក់ក្នុងចំណោមកញ្ញាឯកទាំង៤ដើម្បីចូលរួមបង្ហាញវត្តមានលើឆាកអន្តរជាតិចុងឆ្នាំ ២០២១នេះ ហើយឈុតនេះត្រូវបានរចនាដោយអ្នកជំនាញលើការរចនា ឈុតរាត្រីសមោសសម្រាប់កញ្ញាឯក ឬ Evening Gown នោះ។    ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ហាងកាត់ដេ ... Read More »

ទីបំផុត​! តារាសម្ដែង​លោក​ អេ​ដ​វីន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ ក្រោយ​ប្រព្រឹត្ត​អំពើហិង្សាលើគូស្នេហ៍

ភ្នំពេញ៖​ ទីបំផុត​! តារាសម្ដែង​លោក​ អេ​ដវីន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ប្រព្រឹត្ត​អំពើហិង្សាលើគូស្នេហ៍​។  ជាក់ស្ដែង​ ខណៈដែល​​លោក​ អេ​ដវីន​ ... Read More »

នៅក្នុង​ឆ្នាំ២០២១នេះ៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា ៥,៩%​

ភ្នំពេញ​៖ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ព​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ​នាពេល​ថ្មីៗ​នេះ​ បានបញ្ជាក់ថា៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា​៥,៩% ក្នុង​ឆ្នាំ​២០២១​ និង​៨,២% ក្នុង​ឆ្នាំ​២០២២​ដោយសារ​ការរំពឹងទុក​នូវ​ការ ងើបឡើង​វិញ​ជា​បណ្តើរៗ​នៃ​សកម្មភាព​ផលិតកម្ម​,​តម្រូវការ​សកល​និង​ហូរ​ទុនវិនិយោគ​។ វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា​ ... Read More »

អ្នកខេត្តស្ទឹងត្រែង​៖ នៅតំបន់ខ្លះ​ នាំគ្នា​ដើរដកផ្សិតតាមព្រៃធម្មជាតិ​យកលក់បង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ

ខេត្ត​ស្ទឹងត្រែង ៖​ បច្ចុប្បន្ន​នេះ​យើង​សង្កេត​ឃើញ​ថា​ ប្រជាជន​ខេត្តស្ទឹងត្រែង​ នៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតប្រភេទឈ្មោះថា៖ផ្សិត​ក្ងោក​ និងអន្សោង​ តាមព្រៃធម្មជាតិយកមកទទួលទាននិងលក់នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។​ ជាក់ស្ដែង​បេីតាមការ​បញ្ជាក់ពី​ក្រុមយុវជនការពារសហគមន៍ព្រៃឈើតាគង់ និងជាយុវជន ស.ស.យ.ក​ កញ្ញា វង្ស ចាន់ណា​បានរៀបរាប់​ឱ្យ​ដឹង​ថា​ ក្នុងពេល​ភ្លៀង​ធ្លាក់​ នា​រដូវវស្សា ... Read More »

មន្ទីរឃុំឃាំងអូស្ត្រាលី ត្រូវជម្លៀសអ្នកទោសទៅកាន់ទីតាំងផ្សេងដោយសារតែរងការវាយប្រហារពីសត្វកណ្តុរ

តាមសារព័ត៌មាន Guardian បានផ្សាយថា បុគ្គលិក គ្រប់គ្រងមន្ទីរឃុំឃាំង Wellington រដ្ឋ New South Wales ចំនួន២០០នាក់ និងអ្នកទោស៤២០នាក់ ទៅកាន់មន្ទីរឃុំឃាំងផ្សេងបណ្តោះអាសន្នរយៈពេល១០ថ្ងៃ ដោយសារតែ សត្វកណ្តុរវាយប្រហារ ... Read More »

ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន២ នាក់បានទៅទិញសម្ភារមួយចំនួននៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន២ នាក់បានទៅទិញសម្ភារមួយចំនួននៅទីតាំងខាងលើនេះ ... Read More »

អាជ្ញាធរខេត្តកំពង់ចាម បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥០នាក់ និងជាសះស្បើយ ចំនួន ៥០នាក់ទៀត នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកកំពង់សៀម, ស្រុកស្រីសន្ធរ, ស្រុកចំការលើ បងប្អូនកម្មករ-កម្មការិនីរោងចក្រនៅស្រុកបាធាយ, ស្រុក ជើងព្រៃ, ស្រុកព្រៃឈរ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណី ... Read More »

បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​ សូមកុំធ្វេសប្រហែស ​និងកូវីដ-១៩ ឱ្យសោះ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, សូមបងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​ សូមកុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត ... Read More »

លោក ប្រាក់ សុខុន អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ«កិច្ចប្រជុំអាស៊ី​-អឺរ៉ុប​(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ»

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅ​ក្នុង​ពិធីបើកនៃ​កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី​-អឺរ៉ុប​(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ... Read More »

ឆក់កាបូបគេបានសម្រេចហើយ គេចខ្លួនបាន១ថ្ងៃត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន២នាក់មកវិញ

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច​កាលពីវេលាម៉ោង២០យប់​ ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចមុខផែស្ងួតតេងឡាយ​ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយព្យាយាមគេចខ្លួនបាត់​។ លុះមកដល់វេលាម៉ោង១៧​ និង៣០នាទីល្ងាចថ្ងៃទី២១​ ខែមិថុនា​ ... Read More »

បែកធ្លាយជាបឋមថា,! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមុិញ !

ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហុ៊ចព្រំដែន(កម្ពុជា-វៀតណា) ! ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។យ៉ាងតិចមានឈើប្រមាណជា ពីររយកំណាត់ ជាមួយនឹងត្រាក់ទ័រ ចំនួនពីរគ្រឿង ,រួមទាំងវត្ថុតាងចាប់យកមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង និងបន្សល់ស្នាមគល់ឈើអារ ... Read More »

អភិបាលខេត្តកោះកុង៖ អមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករ កម្មការនី និងអ្នកវិនិយោគ​ នៅតំបន់សេដ្ឋកិច្ចពិសេស

ខេត្ត​កោះកុង​៖​ លោកស្រី​ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរនាយឧត្ដមសេនីយ៍ ប៊ុន លើត និងនាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករ ... Read More »

តារាបាល់ទាត់ជប៉ុន Kumi Yokoyama ចេញមកធ្វើជាកីឡាការិនីប្តូរភេទ

តារាបាល់ទាត់នារីជប៉ុន Kumi Yokoyama បានក្លាយជានារីប្តូរភេទដែលជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកមួយចំនួនដែលបានធ្វើដូច្នេះនៅក្នុងប្រទេសមួយដែលសិទ្ធិរបស់ក្រុម LGBTQ ស្ថិតនៅពីក្រោយប្រទេសអភិវឌ្ឍន៍ដទៃទៀត។ យោងតាមការចេញផ្សាយរបស់ AFP បានឲ្យដឹងថា Kumi Yokoyama ដែលតំណាងឲ្យប្រទេសជប៉ុនក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីឆ្នាំ២០១៩ និងបច្ចុប្បន្នលេងឱ្យលីគបាល់ទាត់នារី National League ... Read More »

ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19

កីឡាករ Billy Gilmour បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតដ៏សំខាន់របស់ស្កុតឡេនជាមួយនឹងក្រូអាតនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២១ មិថុនា។ ខ្សែបម្រើលេងឲ្យក្រុមតោខៀវរូបនេះគឺជាកីឡាករឆ្នើមម្នាក់ ខណៈដែលក្រុមរបស់លោក Steve Clarke ... Read More »

រកឃើញ៤ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ

ការប្រកួតវគ្គជម្រុះតាមពូលត្រូវបានបញ្ចប់បណ្តើរៗហើយ ដោយរកឃើញ៤ក្រុមទៀតឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប(យូរ៉ូ)២០២០។ សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី២១ មិថុនាម្សិលមិញនេះ ក្រុមខ្លាំងៗចំនួន៤ដែលបានឆ្លងផុត និងកក់កៅអីទៅកាន់វគ្គ១៦ក្រុមមាន បែលហ្ស៊ិក, ដាណឺម៉ាក, ហុល្លង់ និងអូទ្រីស។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកធ្វើបានល្អ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយលូ៥ ស្ទឹងមានជ័យដើម្បីរំដោះទឹកលិចលង់៣ខណ្ឌ បើទោះបីប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក្ដី

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ... Read More »

ម្ចាស់ជើងឯក៦សម័យកាល អត្តពលិក Allyson Felix ត្រៀមប្រកួតអូឡាំពិកនៅតូក្យូ

ម្ចាស់ជើងឯកអូឡាំពិក៦សម័យកាល កីឡាការិនីរត់ប្រណាំង Allyson Felix មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាទី៥របស់នាងដោយទទួលបានចំណាត់ថ្នាក់លេខ២ក្នុងចំងាយពេលរត់ចម្ងាយ៤០០ម៉ែត្រនៅឯការប្រលងនៅសហរដ្ឋអាមេរិក។ កីឡាការិនី៣៥ឆ្នាំដែលមានមេដាយអូឡាំពិកចំនួន៩ ក្នុងបំបែកកំណត់ត្រារត់ល្បឿនសរុបចំនួន៥០,០២វិនាទីនៅពីក្រោយដោយកីឡាការិនីQuanera Hayes ។ ទីក្រុងតូក្យូនឹងក្លាយជាកីឡាអូឡាំពិកលើកទី២​ របស់កីឡាការិនី Allyson Felix ក្នុងនាមជាម្ចាស់ផ្ទះដោយនាងធ្លាប់បានចូលរួមម្តងកាលពីឆ្នាំ២០១៨ ។ម្ចាស់ជើងឯកពិភពលោក១៣សម័យរូបនេះបាននិយាយថា ... Read More »

ធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។ ... Read More »

ស្រវឹងស្រាឡើងទៅធាក់ទ្វារផ្ទះគេធ្លាក់ពីលើជណ្តើរបាក់កស្លាប់

ខេត្តក្រចេះ ៖ អ្នកភូមិនាំគ្នាភ្ញាក់ផ្អើលនឹងបុរសម្នាក់ធ្លាក់ពីលើជណ្តើរផ្ទះគេ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចភូមិក្បាលជួរឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះ។មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឆាយ រីហេន(ហៅម៉ៅ)ភេទប្រុសអាយុ ៤១ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ។មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រាសស្រវឹង(មនុស្សញៀនស្រាជាប្រចាំ) ... Read More »

ក្នុងពេលអង់គ្លេស-អឺរ៉ុប ដាក់ទណ្ឌកម្ម, រុស្ស៊ីបានចាប់ដៃសហការជាមួយមីយ៉ាន់ម៉ា

រុស្ស៊ីបានសន្យាបង្កើនទំនាក់ទំនងសន្តិសុខនិងបញ្ហាផ្សេងៗជាច្រើនទៀតជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើទោះបីអង់គ្លេស សហគមន៍អឺរ៉ុបនិងអាមេរិក ដាក់ទណ្ឌកម្មទៅលើប្រទេសនេះបែបណាក្តី។ ក្រោយបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃទី២១ខែមិថុនា មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ានិងជាប្រមុខដឹកនាំប្រទេស លោក Ming Aung Hlaing បានជួបពិភាក្សាជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev ... Read More »

ប្រធានាធិបតីហ្វុីលីពីន៖ អ្នកបដិសេធចាក់វ៉ាក់សាំង អាចនឹងត្រូវជាប់គុក

ប្រធានាធិបតី ហ្វុីលីពីន លោក Rodrigo Duterte បានព្រមាន ដាក់គុកអ្នកដែលបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងពេលប្រទេសនេះកំពុងប្រឈមការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ ។ មកទល់ពេលនេះមានពលរដ្ឋជាង ១,៣លាននាក់ឆ្លងកូវីដ-១៩ និងជាង២៣ពាន់នាក់ស្លាប់។ លោកDuterte បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី ... Read More »

រុស្ស៊ីត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋ

ក្រសួងសុខាភិបាលរុស្ស៊ី បានត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស ប៉ុន្តែមានធាតុស៊ាំ និងអង់ទីគ័រមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សារព័ត៌មាន Kommersant របស់រុស្ស៊ី បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko ដែលបានសន្យាថា នឹងប្រកាសពីគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបី ក្នុងសប្តាហ៍នេះ។ ... Read More »

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី១នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងលោក គួច ចំរើន ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះថ្មី ដោយប្រធាននាយកដ្ឋានចាស់ត្រូវចូលនិវត្តន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ឯក ... Read More »

ទុកម៉ូតូចោលទៅមើលដីស្រែភ្លេចដកសោ ចោរលួចយកទៅលាក់ក្នុងព្រៃ សមត្ថកិច្ចតាមក្របួចបាន

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានតាមក្របួចចោរលួចម្នាក់ដែលលួចម៉ូតូកសិករចុះទៅមើលស្រែ ហើយភ្លេចដកសោចេញពីម៉ូតូ។ ករណីនេះកើតឡើងនៅសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចនេះម៉ាក Honda Dream C.125 ... Read More »

ហាង សាច់អាំងបែបចិន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី ​សង្កាត់កាកាបទី១ មានអ្នកជំងឺកូវីដ១៩​​ ចំនួន២ នាក់បានទៅហូបអាហារនៅទីនោះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង សាច់អាំងបែបចិន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី ​សង្កាត់កាកាបទី១ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន២ នាក់បានទៅហូបអាហារនៅទីនោះ។ ... Read More »

ប្រើប្រាស់គ្រឿងញៀនលើសកម្រិតយកដាវមកគំរាមថានឹងសម្លាប់អ្នកជិតខាងត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់​ដែលបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកដាវមកកាប់សម្ភារអ្នកជិតខាងខូចខាតអស់មួយចំនួន រួចហើយគំរាមថានឹងសម្លាប់ចោល ធ្វើឲ្យពលរដ្ឋរស់នៅក្បែគ្នាភ័យក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចក្នុងបុរីពិភពថ្មី3 នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​។ ... Read More »