ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ឃួង ស្រេង ៖ ទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ

        ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ក្រីក្រ ប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺន គ្រួសារ ដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយសប្បុរសធម៌ជាថវិកា២ម៉ឺនដុល្លារនិងអង្ករ ៧តោន ដើម្បីបន្ដជួយប្រជាពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ជាសម្ភារនិងថវិកា ពី ក្រុមហ៊ុនឯកជនចំនួន២ ក្នុងនោះរួមមានក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី ... Read More »

អភិបាលខេត្ត​កំពង់ចាម​៖​ សម្រេចដាក់ឲ្យដំណើរការឡើងវិញ នៃក្រុមហ៊ុនស្ដាយណាយ២ ស្រុកព្រៃឈរ បន្ទាប់ពី​បិទមួយរយៈព្រោះជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

ខេត្ត​កំពង់ចាម៖​ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដកំពង់ចាម​ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្មក្រុមហ៊ុនស្ដាយណាយ២ អ៉ិនធើណេសិនណល ខូអិលធីឌី ស្ថិតនៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ បន្ទាប់ពី​បិទមួយរយៈព្រោះជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩។ ប៉ុន្តែ​​នៅក្នុង​សេចក្ដី​ជូនដំណឹង​របស់លោក ... Read More »

ជនជាតិចិន ២នាក់​ យកថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទៅចែកចាយ​ ត្រូវ​សមត្ថកិច្ចខេត្តកោះកុង​ឃាត់ខ្លួន​

ខេត្តកោះកុង ៖ បេីយោង​តាមប្រភពព័ត៌មានពី​កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំង​ជំនាញ​ខេត្ត​ បានសហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សម្របសម្រួលដោយលោក អេង ... Read More »

រដ្ឋបាលខេត្តកំពង់ចាម៖ ប្រកាសរកឃើញករណីវិជ្ជមានថ្មី ៦០នាក់, ជាសះស្បើយ ២៣នាក់ និងស្លាប់ ០១នាក់

ខេត្ត​កំពង់ចាម៖ បើយោងតាម​សេចក្ដី​ជូនដំណឹង​របស់លោក អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានថ្មី ៦០នាក់ ជាសះស្បើយ ២៣ នាក់ និងស្លាប់ ... Read More »

បុរសម្នាក់ជាជាងផ្សាដែក ធ្លាក់ពីលើ អគារខុនដូ ចុះក្រោម បណ្ដាលឱ្យស្លាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរ អគារ ខុនដូទើបនិងសាងសង់ មានបុរសម្នាក់ជាជាងផ្សាដែក មិនដឹងយ៉ាងមិចបានធ្លាក់ពីលើ អគារខុនដូ ជាន់ទី៦ ចុះមកក្រោមបណ្ដាយឱ្យស្លាប់ភ្លាមៗ ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ... Read More »

ចិនបញ្ជូនអាកាសយានិក៣រូបឡើងស្ថានីយអវកាសថ្មី

នៅថ្ងៃនេះ ចិននឹងបញ្ជូនអាកាសយានិកដំបូងបង្អស់របស់ខ្លួនឡើងទៅកាន់ស្ថានីយអវកាសថ្មីដែលបានបង្កើតឡើង។ នេះគឺជាសកម្មភាព បង្កើតប្រវត្តិសាស្ត្រថ្មីរបស់ចិនក្នុងការក្លាយទៅជាប្រទេសមហាអំណាចអវកាស។ អាកាសយានិក៣រូបត្រូវបានរ៉ុក្កែតរ៉ុញ Long March-2F បញ្ជូនឡើងទៅកាន់ស្ថានីយអវកាស Tiangong ហើយបំពេញបេសកកម្មនៅទីនោះរយៈពេល៣ខែ។ រ៉ុក្កែតរ៉ុញយានអវកាសចាកចេញពីជើងទម្រ Jiuquan នៅតំបន់ខ្ពងរាប់ Gobi នៅវេលាម៉ោង ... Read More »

ថ្នាក់ដឹកនាំសារព័ត៌មានហុងកុង៥រូបត្រូវចាប់ខ្លួន ពាក់ព័ន្ធច្បាប់សន្តិសុខជាតិ

កម្លាំងប៉ូលិសកោះហុងកុង នៅព្រឹកថ្ងៃទី១៧ខែមិថុនា បានចាប់ខ្លួន និពន្ធនាយកនិងថ្នាក់ដឹកនាំ៤រូបរបស់សារព័ត៌មានApple Daily ។មន្ទីរសន្តិសុខជាតិរបស់កោះហុងកុងបានប្រកាសថា ថ្នាក់ដឹកនាំទាំង ៥រូបត្រូវបានចាប់ខ្លួនដោយសារតែ មានសកម្មភាពជាប់ពាក់ព័ន្ធនឹង ខាងក្រៅគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងចំណោមមនុស្ស ៥នាក់ដែលបានចាប់ខ្លួនមានបុរស៤នាក់និងស្ត្រីម្នាក់មានអាយុចាប់ពី ៤៧-៦៣ឆ្នាំ។ សារព័ត៌មាន Apple ... Read More »

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ អះអាងថា​៖​ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់​ អាចនឹងបើកដំណើរការ នាពេលឆាប់ៗនេះ!

ខេត្ត​បន្ទាយមានជ័យ៖​ បេីយោង​តាមមន្រ្តីជាន់ខ្ពស់របស់សាលាខេត្ត​បន្ទាយមានជ័យ​ បានបញ្ជាក់ថា​ នាពេលខាងមុខឆាប់ៗនេះ​ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត​ នឹងអាចបើកដំណើរការឡេីងវិញ។​ ការ​លើក​ឡើង​បែប​នេះ​​ ខណៈ​ដែល​មន្ត្រីអាជ្ញាធរដែនដី មន្ទីរសាសាធារណការ​ និងដឹកជញ្ជូនខេត្ត និងមន្រ្តីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្ទឹងបត់ បានចុះប្រជុំពិភាក្សាខ្លឺនិងពិនិត្យគម្រោងសាងសង់អគារអគារស្នាក់នៅបណ្តោះអាសន្នរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍។ ជាក់ស្ដែង​លោក លី ... Read More »

ប្រទេសជប៉ុននឹងសម្រេចចិត្តលើការអនុញ្ញាតឲ្យមានអ្នកទស្សនាក្នុងស្រុកនៅព្រឹត្តិការណ៍អូឡាំពិក

អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុននឹងសម្រេចចិត្តក្នុងខែនេះថា តើនឹងអនុញ្ញាតឱ្យអ្នកទស្សនាក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬទេ បន្ទាប់ពីអ្នកជំនាញបានចុះហត្ថលេខាលើផែនការដើម្បីអនុញ្ញាតឱ្យមានហ្វូងមនុស្សរហូតដល់១០.០០០ នាក់នៅក្នុងការប្រកួតនានានៃព្រឹត្តិការណ៍នេះ។ លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា ការអំពាវនាវចុងក្រោយក្នុងការចូលរួមព្រឹត្តិការណ៍កីឡានេះនឹងត្រូវពិចារណាទៅលើលក្ខខណ្ឌនៃការឆ្លងមេរោគនិងការរីករាលដាលនៃអត្រាឆ្លងជំងឺកូវីដ–១៩ នៅប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ លោក Yasutoshi Nishimura ... Read More »

រដូវកាលថ្មីនៅ Premier League​ ៖ Man City ប៉ះ Tottenham, Brentford ប៉ះ Arsenal ខណៈ Liverpool ​ប៉ះNorwich

ម្ចាស់ជើងឯករង Champions League ក្រុម Manchester City នឹងត្រូវធ្វើដំណើរទៅជួបក្រុមមាន់ខ្នាយមាស Tottenham នៅចុងសប្តាហ៍ថ្ងៃបើករដូវកាលថ្មីឆ្នាំ ២០២១-២០២២ នៃក្របខ័ណ្ឌ Premier League ។ ការប្រកួតលើកដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ... Read More »

កម្ពុជា! ថ្ងៃ​នេះ​​ បន្តរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦២៥នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៧០៥នាក់​ និងអ្នក​ស្លាប់​ ១២នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១៧ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦២៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧០៥នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៦​ ខែមិថុនា​​ ... Read More »

UEFA ទាក់ទងសមាគមបាល់ទាត់បារាំងបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយខ្សែការពារ Benjamin Pavard ក្នុងជំនួបយូរ៉ូ

UEFA បានទាក់ទងទៅសហព័ន្ធបាល់ទាត់បារាំងដើម្បីស្វែងយល់ពីមូលហេតុដែលកីឡាករ Benjamin Pavard របស់បារាំងបន្តលេងទល់នឹងអាល្លឺម៉ង់នៅយូរ៉ូ២០២០ ទោះបីជាការប៉ះទង្គិចគ្នាជាមួយកីឡាករអាល្លឺម៉ង់ធ្វើឲ្យបាត់បង់ស្មារតី និងរបួសយ៉ាងណាក្តីក៏អាជ្ញាកណ្តាលមិនពិន័យ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Bayern Munich វ័យ ... Read More »

ពលករខ្មែរចាញ់បោកមេខ្យលួចឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចទាហានឈុតចំពោះកិច្ចតា ព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនកាលពីវេលាម៉ោង១២៖១២នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ នេះ។  សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា ពលករខ្មែរ១២នាក់ ដែលលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ នៅបរិវេណក្នុងតំបន់ទទួលខុសត្រូវ ក្នុងនោះមានប្រុស៦នាក់ និងស្រី៦នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន។ ... Read More »

មន្រ្តី​ជំនាញ​ រឹបអូស​អាល់កុលក្លែងក្លាយ ប្រមាណ ១១៨លីត្រនៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត

ភ្នំពេញ​៖​ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង,​ ខេត្តព្រៃវែង និងខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី​ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន ... Read More »

ចាប់រំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំបានសម្រេចហើយគេចខ្លួន ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន

      ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យធ្វើការឃាត់ខ្លួនបានបន្ទាប់ពីគេចខ្លួនអស់រយៈពេល២ថ្ងៃ ក្រោយពីធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសម្រេច  ។ ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីយប់ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១  នៅស្ថិតនៅ ភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ចេញសេចក្តីសម្រេចអំពីសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នៅក្នុង​សេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណី​លួច​ទូរស័ព្ទ​ដៃ៣គ្រឿងនៅក្រុងបាត់ដំបង

ខេត្ត​បាត់ដំបង​ ៖​ ​លោក​វ​រសេនីយ៍​ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ​និង លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ដឹកនាំ​កម្លាំងធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​ចោរកម្ម​ (​លួច​ទូរ​ស័ព្ទ​ដៃ​)​នៅហាងលក់ទូរស័ព្ទមួយកន្លែង រួចនាំខ្លួនមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបងដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​ ។​ ​ប្រតិបត្តិកានេះ​ ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​ បន្ត​ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន​

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ វិទ្យាល័យអនុវត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយម ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី 17 ខែមិថុនាឆ្នាំ 2021 ក្រសួងធនធានទឹកនិងឧតុនិយម ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក-កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី 17-06-2021 វេលាម៉ោង 7 ព្រឹក តាមបណ្តាស្ថានីយជលសាស្ត ៖ ... Read More »

ប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី​ នៅខេត្តកោះកុង​ នឹងទទួល​បានការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នាពេលឆាប់ៗនេះ!

ភ្នំពេញ​៖​ លោកស្រី​ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង កាលពីរសៀលថ្ងៃពុធទី១៦ ខែមិថុនា ឆ្នាំ២០២១​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ ... Read More »

ចាំមើលថ្នាក់លើមានចំណាត់ការបែបណា ទៅលើលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម អនុវត្តផ្ទុយពីតួនាទីភារកិច្ច

ខេត្តកំពង់ធំ ៖ ដោយសារភាពឈឺចុកចាប់ ការកៀបសង្កត់ បក្ខពួកនិយម ពុករលួយ ឈានដល់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រព្រឹត្តអំពើអយុត្តិធម៌ក្នុងសង្គម ឃាត់ខ្លួនប្រជាពលរដ្ឋជម្រិតទារប្រាក់ ឃាត់ខ្លួនមនុស្សមិនស្របតាមនីតិវិធីជាមន្ត្រីនគរបាលយុត្តិធម៌ ឈានដល់កូនចៅបង្ខំចិត្តធ្វើរបាយការណ៍ ... Read More »

ចៅសង្កាត់ស្វាយរៀងចុះត្រួតពិនិត្យនិងចាក់សាបផ្លូវដែលមានជង្ហុកធំៗដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ពេលយប់និងពេលមានភ្លៀងធ្លាក់ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រោមការណែនាំពីលោកអភិបាលក្រុងស្វាយរៀង លោក ទូច ធី ដែលទើបឡើងតំណែងជាចៅសង្កាត់ស្វាយរៀងថ្មីបានចុះត្រួតពិនិត្យនិងចាក់សាបផ្លូវដែលមានជង្ហុកធំៗដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅពេលយប់និងពេលមានភ្លៀងធ្លាក់ម្ដងៗស្ថិតនៅទល់មុខ ភ្លើងស្តុបសួនតាឌី នៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាល្ងាចថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ ពិសេសដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់។ លោក ទូច ធី ចៅសង្កាត់ស្វាយរៀងបានឱ្យដឹងថាដោយនាពេលកន្លងមកផ្លូវមួយខ្សែនេះបងប្អូនប្រជាពលរដ្ឋពិបាក ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ លើ០២នាក់ប្តីប្រពន្ធ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ ៖ នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាកលទ្ធផលវិជ្ជមានកូវីដ-១៩លើ ប្តី​ប្រពន្ធ​ ដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្តកាលពីថ្ងៃ២៩ ខែឧសភា​ឆ្នាំ២០២១​ ដែលបានចូលរួមពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែមស ស្រុកជាំក្សាន្ត​ ១/ហែម​ស៊ីណា ភេទប្រុស​អាយុ៣៩ ឆ្នាំ​ ... Read More »

រថយន្តដឹកទំនិញបុករថយន្តកាមរី ស្លាប់ម្នាក់និងរបួសជាច្រើននាក់ នៅស្តុបណតប្រីដ

ភ្នំពេញ​ ៖​ រថយន្តដឹកទំនិញបុករថយន្តកាមរីបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងប្រុសស្រីក្មេងចាស់៤នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១ និង ២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវលេខ២០០៤ កែងនិងផ្លូវណតប្រ៊ីដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

ពិតជាមិនធម្មតាមែនជាប់ពន្ធនាគារព្រៃសហើយអាចលក់គ្រឿងញៀនបានទៀតសមត្ថកិច្ចឃាត់ខ្លួនបានអ្នកទិញម្នាក់

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀនខុសច្បាប់។ កើតហេតុនេះកើតឡើងនៅវេលាម៉ោង១៧៖១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ បូ សូឌី ... Read More »

រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ-១៩ ចំនួន ០៦ករណី និងមានករណីស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ

ខេត្តបៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានរកឃើញករណីឆ្លងជំងឺកវីដ-១៩ ចំនួន០៦ ករណី មានដូចខាងក្រោម ៖ ករណីឆ្លងជំងឺកូវីដ-១៩ថ្មីយោងតាមលទ្ធផលធ្វើតេស្តរហ័ស ... Read More »

រដ្ឋបាលខេត្តកោះកុង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៨ នាក់ និងមានអ្នកជាសះស្បើយចំនួន ១៦ នាក់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ... Read More »

ក្រសួងកសិកម្ម បញ្ជាក់ពីចម្ងល់ពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ មានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករសហគមន៍នេសាទ និងវារីវប្បករទាំងអស់ ជ្រាបថា បច្ចុប្បន្នប្រជាជនយើងមានការកើនឡើង ... Read More »

លោករដ្ឋមន្ត្រីវេង សាខុន បញ្ជាក់ពីគម្រោងស្តីពី “ដំណោះស្រាយប្រកបដោយចីរភាពលើជំងឺដំណាំដំឡូងមីនៅតំបន់អាស៊ីអាគ្នេយ៍”

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់លើផេកផ្លូវការថា, បច្ចុប្បន្ន កម្ពុជាបានចាត់ទុកដំឡូងមីគឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក(ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ(ស្រស់ ចំណិតក្រៀម ... Read More »