ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរ​ខេត្តតាកែវ៖ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១នាក់បន្ថែមទៀត

ខេត្ត​តាកែវ៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មីទៀត ដែលជាអាជីវករ និងកម្មករ។ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ... Read More »

ក្រោយ​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ ឡេីងវិញ​ រដ្ឋបាលស្រុក​បូ​ទុម​សាគរ ដាក់​ប៉ុស្តិ៍​ពិនិត្យ​សុខភាពអ្នកដំណើរ ជាប់​ព្រំ​ទល់ស្រុកស្រែ​អំបិល​

ខេត្ត​កោះកុង​៖ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ក្រោយ​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ ឡេីងវិញ​ បានសហការ​ជាមួយកងកម្លាំង​សមត្ថកិច្ច រួម​នឹង​អាជ្ញាធរ​ឃុំ​ភូមិ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ តាមដាន​ពិនិត្យ សុខភាព ចំពោះ​អ្នកធ្វើដំណើរ​ទៅមក ជាប់​ព្រំប្រទល់​នឹង​ស្រុកស្រែ​អំបិល។​ ជាក់ស្ដែង​​ដំណើរ​ការដាក់​ប៉ុស្តិ៍​ពិនិត្យ វាស់​កំដៅ លាងដៃ​នឹង​អាល់កុលនេះ គឺតម្រូវឱ្យ​ពាក់​ម៉ាស់ ... Read More »

មន្រ្តី​ជំនាញ​៖​ ចុះពិនិត្យ​ និងធ្វើកិច្ចសន្យាផ្អាកដំណើរការរយៈពេល ២ថ្ងៃ នៅរោងចក្រចំនួន ៤កន្លែង ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

អតិថិជនមហាសំណាងពីររូបទៀតហើយដែលបានឈ្នះលុយសុទ្ធសរុប $100,000 ពី សែលកាត!

អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ កំពុងរំភើបជាមួយការឈ្នះរង្វាន់របស់ពួកគាត់ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1 ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ អតិថិជនមហាសំណាងទីមួយដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះមកពីទីក្រុងភ្នំពេញ ឈ្មោះ ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ ... Read More »

លោក Antonio Conte លាឈប់ពីតំណែងគ្រូបង្វឹក Inter Milanត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីឈ្នះពាន Serie A

លោក Antonio Conte បានលាឈប់ពីតំណែងជាគ្រូបង្វឹក Inter Milan តែប៉ុន្មានសប្តាហ៍បន្ទាប់ពីធ្វើជាម្ចាស់ជើងឯក Serie A លើកដំបូងរបស់ពួកគេក្នុងរយៈពេល៩ឆ្នាំ។ បុរសជនជាតិអុីតាលីរូបនេះបាននិយាយថា មានការអាក់អន់ចិត្តជាមួយនឹងកង្វះធនធានហិរញ្ញវត្ថុរបស់ក្លិប។ សារព័ត៌មាន Dailymail.com បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ... Read More »

លោក Zinedine Zidane លាឈប់ពីតំណែងជាអ្នកចាត់ការក្រុម Real Madrid

លោក Zinedine Zidane បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ដោយតក់ក្រហល់បន្ទាប់ពីមានឥទ្ធិពលពីថ្នាក់ដឹកនាំក្លិប។ នេះបើយោងតាមការចេញផ្សាយរបស់ Dailymail.com ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ ការសង្ស័យលើអនាគតរបស់គាត់ហាក់ដឹងហើយ បន្ទាប់ពីរៀលម៉ាឌ្រីដត្រូវបានគេដណ្តើមយកពានរង្វាន់ La Liga ... Read More »

ក្រុមបិសាចក្រហម Manchester United បាត់បង់ពាន Europa League បន្ទាប់ពីបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុម Manchester United បានបាត់បង់ពានរង្វាន់ Europa League ក្រោយពេលចាញ់ក្រុម Villarreal បាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្របន្ទាប់ពីប្រកួតលទ្ធផល១ទល់១ នៅទីក្រុង Gdansk កាលពីម្សិលមិញ ដោយការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ ១១ទល់១០គ្រាប់។ លោក ... Read More »

ការជួយ​ការពារ​បរិស្ថាន​​ជួយ​ឱ្យ​អ្នក​នាង សឿង សុថារី ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ Smart

ភ្នំពេញ៖ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១៖ សម្អាត​សំរាមដើម្បីបំផុស​គំនិតសាធារណៈជន​ឱ្យចេះ​ស្រលាញ់​បរិស្ថាន សកម្មភាព​ការពារ​បរិស្ថាន និង​ជួយ​ចាស់ជរា គ្រាន់​តែ​ជា​ទង្វើ​ជួយ​សង្គម​ខ្លះៗ​ប៉ុណ្ណោះ​របស់​បេក្ខនារី​ម្នាក់​នៃ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ស្មាត​ឆ្នាំ​២០២០។ ជា​អ្នក​ជំនួញ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ អ្នក​នាង សឿង សុថារី គឺ​ជា​បេក្ខនារី​ម្នាក់​​​​ក្នុង​ចំណោម​បេក្ខជន​បេក្ខនារី​​​​វគ្គ​ផ្ដាច់​​ព្រ័ត្រទាំង ១០នាក់ ដែលសុទ្ធ​តែមាន​ឱកាស​ក្លាយជា​​​​ជ័យលាភី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ស្មាត​​ជា​មួយ​​នឹង​ទឹក​ប្រាក់​រង្វាន់១ម៉ឺនដុល្លារ។ ... Read More »

សាលាឆាន់ដ៏ចំណាស់១ខ្នងនៅវត្តរាជបូណ៌ត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ យោងតាមមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអោយដឹងថា សំណង់សាលាឆាន់១ខ្នង ស្ថិតនៅក្នុងវត្តព្រះរាជបូណ៌នៅក្រុងសៀមរាបដែលជាសម្បត្តិបេតិកភណ្ឌព្រះពុទ្ធសាសនាខ្មែរត្រូវបានជួសជុល និងអភិរក្សឡើងវិញដោយអ្នកជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាក្រោមការផ្តួចផ្តើមរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។ ព្រះអង្គពិន សែម តែងតែមានព្រះទ័យយកចិត្តទុកដាក់ក្នុងការងារថែរក្សា អភិរក្សនូវសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនាក្នុងខេត្តសៀមរាប ... Read More »

UEFA ដាក់ពិន័យក្លិប Real Madrid, Barcelona និង Juventus ក្នុងការប៉ុនប៉ងចូលរួមក្របខ័ណ្ឌថ្មី Super League

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចចិត្តចាត់វិធានការវិន័យប្រឆាំងនឹងក្លិប Real Madrid, Barcelona និងJuventus សម្រាប់ផ្នែករបស់ពួកគេនៅក្នុងគម្រោងចូលរួមក្របខ័ណ្ឌ Super League ដែលជាលីគគ្រោងបង្កើតថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ ក្លិប ... Read More »

កម្មករ ៤៨៤នាក់ ក្នុងស្រុកកំពង់សៀម ត្រូវបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ

ខេត្តកំពង់ចាម៖ នៅ​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០២១ ចំនួន​កម្មករ កម្ម​ការិនី ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងស្រុក​កំពង់សៀម ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រឡប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ចំនួន ៤៨៤​នាក់ ស្រី ៤៥០​នាក់ ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិ សូមគោរពជូន លោក លោកស្រី ប្រធានអនុគណៈកម្មការទាំង ៦ រៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ! លោក លោកស្រី អនុប្រធាន និងសមាជិក ... Read More »

ក្រុមប្រឹក្សារាជធានី គាំទ្រអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ ការណ៍ ២០កុម្ភៈ ប្រកបដោយប្រសិទ្ធិភាព

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានគាំទ្ររាល់សកម្ម ភាព ដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពជំនាញ ដែលបានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយក រដ្ឋមន្ត្រី ដោយបានអនុវត្ត និងដាក់ចេញនូវវិធានការនានា ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម​ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន ១៤នាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា, រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មការីនីរោងចក្រក្នុងស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងសាធារណៈជន ទាំងអស់ ... Read More »

សេចក្តីជូនដំណឹង​របស់រដ្ឋបាលខេត្តស្វាយរៀង​ជុំវិញករណីដែលកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង១កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើង ទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ... Read More »

លិចស្រឡាងនៅនីហ្សេរីយ៉ា មនុស្ស១៣០នាក់បាត់ខ្លួន

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣០នាក់បាត់ខ្លួន និងម្នាក់ស្លាប់ ក្រោយពេលស្រឡាងមួយគ្រឿងបានលិចនៅដងទន្លេ Niger ឆ្លងខេត្ត Kebbi ប្រទេសNigeria។ សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីនីហ្សេរីយ៉ា លោក Abdullahi Buhari Wara ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ អ្នកជំងឺកូវីដ-១៩ បានជាសះស្បេីយ​ សរុបចំនួន​ ១១៣នាក់​ (ស្រី​ ៤៤នាក់)​ នៅថ្ងៃទី ២៧ ឧសភា

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, អ្នកជំងឺកូវីដ-១៩​ បានជាសះស្បេីយ​ សរុបចំនួន​ 113នាក់​ (ស្រី​ 44នាក់)​ នៅថ្ងៃទី 27 -5 -2021 មានដូចខាងក្រោម៖ ... Read More »

អាល់កុលក្លែងក្លាយ (មេតាណុល) មួយចំនួន ត្រូវមន្ត្រីជំនាញសាខា ក.ប.ប. រកឃើញនៅតាមបណ្តាផ្សារ ឱសថស្ថាន និងផ្ទះលក់ទំនិញ

ភ្នំពេញ​៖​ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី​ នៅថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ... Read More »

សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ពន្ធ័ក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១នេះថាជនសង្ស័យ៤នាក់ ត្រូវបានបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពាក់ព័ន្ធក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមាន៖ ទី១.ឈ្មោះ ភា រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។ ទី២.ឈ្មោះ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតវៀតណាម ក្នុងទីរួមខេត្តរតនគិរី ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុសស្រីចំនួន ៣នាក់

ខេត្តរតនគិរី៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំសម្របសម្រួលនីតិវិធីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតវៀតណាម ក្នុងទីរួមខេត្តរតនគិរី ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុសស្រីចំនួន ៣នាក់ និងចាប់យកវត្ថុតាងបទល្មើសមួយចំនួនទៀត ករណីនេះបានធ្វើឡើងនៅថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០២១ ។កម្លាំងនគរបាលបានប្រាប់ថា: ... Read More »

ប៉ូលិស​អាមេរិក​៖​ ខ្មាន់កាំភ្លើងម្នាក់​ បាញ់ប្រហារសម្លាប់មិត្តរួមការងារ ៨នាក់ នៅឯរដ្ឋកាលីហ្វ័រនីញ៉ា

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ពីរបាយការណ៍ប៉ូលិសអាមេរិក​ បានបញ្ជាក់ថា​ មានករណីខ្មាន់កាំភ្លើងម្នាក់​ បានធ្វេីការវាយប្រហារបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ (San ... Read More »

ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ រំលោភ​សេពសន្ថវៈ​តាមដីកា​តុលាការ

ខេត្ត​បាត់ដំបង​ ៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបាត់ដំបងលេខ​ ២៥៧​ ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០២១​ របស់លោក ជា​ វណ្ណៈ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ ។​ ការអនុវត្តដីការបស់តុលាការនេះប្រព្រឹត្តទៅកាលពីថ្ងៃ​ទី​២៦​ ... Read More »

ដេនីក្វាន់ទួញយំទាំងយប់ព្រោះក្លាយជាជនរងគ្រោះរងសម្ពាធពីការរិះគន់របស់មនុស្សមួយចំនួន

ភ្នំពេញ៖ កើតទុក្ខមិនសុខចិត្តព្រោះតែខ្លួនត្រូវធ្លាក់ក្នុងសភាពមនុស្សមានសម្ពាធផ្លូវចិត្តព្រោះតែរងនូវភាពឈឺចាប់នឹងការដែលត្រូវអាក្រាតកាយក្នុងបន្ទប់សណ្ឋាគារហើយបែរជារងនូវការរិះគន់បន្ថែមមួយចំនួនពីអ្នកលេងបណ្តាញសង្គមទៀត។ ការបញ្ចេញសារអមដោយការយំយែកទាំងយប់ព្រោះតែមិនអស់ចិត្តដែលនាងជាជនរងគ្រោះហើយ និងមានបំណងល្អសោះបែរជាត្រូវគេរិះគន់បន្ថែមថាជាស្រីចង់បានលុយគេទៀត។ គេចាំបានថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ តារាសម្តែងដេនីក្វាន់ បានទម្លាយរឿងរ៉ាវមួយដែលកើតមានឡើងកាលពីអំឡុងខែតុលាឆ្នាំ២០២០អំពីករណីនៃការផ្ទុះជម្លោះរវាងនាង នឹងម្ចាស់សណ្ឋាគាយីហោសមុទ្រមាស នៅខេត្តព្រះសីហនុ អំពីសណ្ឋាគារបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេងរបស់នាងនិងគ្រប់បន្ទប់របស់ភ្ញៀវ ដោយបានមើលឃើញរាល់សកម្មភាពឯកជនទាំងអស់ ជាពិសេសពេលដោះខោអាវ ... Read More »

រដ្ឋបាលខេត្តកោះកុង ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៧នាក់ទៀត នៅថ្ងៃទី២៦ ខែឧសភា

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៧នាក់ទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលភាគច្រើនរកឃើញក្នុងចំណោមការឆ្លងរីករាលដាលនៅភូមិផ្លូវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ... Read More »

WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹងច្បាប់ ដែលទាមទារប្រព័ន្ធអុិនគ្រីបសារអាចតាមដានអ្នកផ្ញើសារបាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹងច្បាប់អុីនធឺណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ ដោយទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ។WhatsApp បានចោទប្រកាន់រដ្ឋាភិបាលនៅក្នុងពាក្យបណ្ដឹងថា ផ្នែកមួយនៃច្បាប់អុីនធឺណិតថ្មី ដែលការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើគឺជាការរំលោភលើសិទ្ធិឯកជនភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ទាំងក្រុមហ៊ុន ... Read More »

បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស (ម១)

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស ... Read More »

ឃាត់ខ្លួនមេខ្យល់ម្នាក់ក្នុងចំណោម២នាក់ នាំពលករឆ្លងដែនទៅថៃខុសច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានឃាត់ខ្លួនមេខ្យល់ម្នាក់កាលពីរសៀលថ្ងៃទី២៦ខែ ឧសភានេះក្រោយធ្វើសកម្មភាព នាំពលករចំនួន២នាក់ ឆ្លងដែនចូលទៅទឹកដីថៃខុសច្បាប់ត្រង់ ចំណុចម្តុំ (ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។ សមត្ថកិច្ចព្រំដែនបានឲ្យដឹងថាកម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងកងយោធពលខេមរភូមិន្ទ សហការជាមួយកម្លាំងទាហានឈុតខ្មៅថៃ កងរយលេខ៥២៥ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៤៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦២៦នាក់​ និងអ្នក​ស្លាប់​ ៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៦៤៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦២៦នាក់ និងករណីស្លាប់​ ០៤នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣៦២,១០១នាក់ហើយ !

ភ្នំពេញ៖ បើយោងតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣៦២,១០១នាក់។ (គិតចាប់ពីថ្ងៃទី១០ខែ កុម្ភៈ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១។ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា, កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩​ បានចំនួន​ ២៣,៦២%​ ... Read More »

មន្ត្រីអាវុធហត្ថដែលចាក់អតីតប្រពន្ធ ទោះជាលាក់ខ្លួនក៏មិនអាចគេចបានយូរដែរ ខណ:អាវុធហត្ថខេត្តកំពង់ធំ ប្រកាសផ្ដល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួនរបស់មន្ដ្រីអាវុធហត្ថម្នាក់នេះ !

ខេត្តកំពង់ធំ៖ អាវុធហត្ថខេត្តកំពង់ធំ ប្រកាសផ្ដល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួនរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដែលចាក់អតីតប្រពន្ធបណ្ដាលឲ្យរបួសធ្ងន់ និងរក្សាការសម្ងាត់ជូន ដើម្បីឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសក្នុងបទល្មើសព្រហ្មទណ្ឌ។ សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា ... Read More »